ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍​អ.ស.ប.​ព្រមាន​ថា​អម្បូរ​រុក្ខជាតិ​និង​សត្វ​ចំនួន​១លាន​ប្រឈម​នឹង​ការ​ផុត​ពូជ


សត្វបក្សី​ត្រយងយក្ស ដែល​ជា​សត្វ​​បក្សី​តំណាង​ឲ្យ​ខ្មែរ ស្ថិត​នៅ​ក្នុង​ចំណោម​បក្សី​ ដែល​រង​ការ​គំរាមកំហែង។ (រូបថតដោយ​ស៊ុយ សេងលីម)
សត្វបក្សី​ត្រយងយក្ស ដែល​ជា​សត្វ​​បក្សី​តំណាង​ឲ្យ​ខ្មែរ ស្ថិត​នៅ​ក្នុង​ចំណោម​បក្សី​ ដែល​រង​ការ​គំរាមកំហែង។ (រូបថតដោយ​ស៊ុយ សេងលីម)

របាយ​ការណ៍​អ.ស.ប.​ឲ្យដឹងថា ​អម្បូរ​រុក្ខជាតិ​និង​សត្វ​ចំនួន​១លាន​កំពុង​រងគ្រោះ​នៃ ការផុត​ពូជ​ដោយ​សារ​តែ​ទង្វើ​របស់​មនុស្ស​ ហើយ​ចំនួន​ជាច្រើន​នឹង​ផុតពូជ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ទៀត​នេះ។

របាយ​ការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃចន្ទ​ ដែល​កើត​ចេញ​ពីការ​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ចំនួន ​៤៥០ នាក់​ មកពី​ប្រទេស​ជាង ​១០​ បាន​ព្រមាន​ថា​ ការ​ផុតពូជ​ដែល​រង​ការ​គំរាម​ដ៏ធំធេង​នេះ​គឺជា​បញ្ហា​ដែល​មិន​ធ្លាប់​កើត​មាន​ពីមុនទេ​ ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ។​ ធម្មជាតិ​កំពុង​តែ​ថមថយ​ជា​សាកល​ក្នុង​កម្រិត​មិនធ្លាប់​មាន​ពី​មុន។

ក្រុមអ្នក​វិទ្យាសាស្ត្រ​និយាយ​ថា អម្បូរ​ទាំងនេះ ​នឹង​ផុតពូជ​ក្នុង​ល្បឿន​លឿន​រាប់រយ​ដង ជាង​កម្រិត​ធម្មតា​ក្នុងអំឡុង​ពេល ​១០ ឆ្នាំ​កន្លង​ទៅ។​ នៅពេល​បច្ចុប្បន្ន​នេះ​មាន​អម្បូរ​សត្វ​ និង​រុក្ខជាតិ​ជាង​៨លាន​នៅ​លើ​ផែនដី។

របាយការណ៍​ចំនួន ​១៨០០ ​ទំព័រ​ ដែល​បាន​ចេញ​ផ្សព្វផ្សាយ​នៅឯ​វេទិកា​វិទ្យាសាស្ត្រ​អន្តររដ្ឋាភិបាល​និង​គោល​នយោបាយ​ស្តីពី​សេវាកម្ម​ ជីវៈចម្រុះ​ និង​ប្រព័ន្ធ​អេកូឡូស៊ី​ ក្នុង​ទីក្រុង​ប៉ារីស​ បាន​និយាយ​ថា​ ការ​ដោះស្រាយ​បញ្ហា​នេះ​ត្រូវការ​កំណែ​ទម្រង់​ពិត​ប្រាកដ៕

XS
SM
MD
LG