ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប​ពន្យារ​ពេល​សន្និសីទ​ជាតិ​លីប៊ី​ក្រោយ​ពី​មាន​ការ​ប្រយុទ្ធ​គ្នា


រូបឯកសារ៖ ​លោក Ghassan Salame បេសកកជន​របស់​អង្គការ​សហ​ប្រ​ជាជាតិ ថ្លែងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅក្រុងទ្រីប៉ូលី ប្រទេសលីប៊ី កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩។ 
រូបឯកសារ៖ ​លោក Ghassan Salame បេសកកជន​របស់​អង្គការ​សហ​ប្រ​ជាជាតិ ថ្លែងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅក្រុងទ្រីប៉ូលី ប្រទេសលីប៊ី កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩។ 

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ​លោក Ghassan Salame បេសកកជន​របស់​អង្គការ​សហ​ប្រ​ជាជាតិ ​បាន​និយាយ​ថា លោក​នឹង​សម្រេច​ធ្វើ​សន្និសីទ​ជាតិ​ឲ្យ​បាន​ឆាប់​រហ័ស​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ​ក៏ប៉ុន្តែ​ការ​ប្រយុទ្ធ​គ្នា​នៅ​ពេល​បច្ចុប្បន្ន​នេះ​កំពុង​លុប​លើ​ដំណើរ​ការ​នយោបាយ។

អង្គការ​សហប្រជាជាតិ​បាន​ប្រាប់​ឲ្យ​ដឹង ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​សន្និសីទ​ជាតិ​សម្រាប់​ប្រ​ទេស​លីប៊ី​ដែលគ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ដើម្បី​នាំ​ភាគីច្បាំងគ្នា​មក​ជួប​ជុំ​គ្នា ​ទំនង​មិន​អាច​ធ្វើ​ឡើង​បាន​ទេ ​បណ្តាល​មក​ពី​ការ​ប្រយុទ្ធ​គ្នា​រាលដាល​កាន់​តែ​ធំ​ឡើង​នៅ​ក្នុង​រដ្ឋ​ធានី​ទ្រីប៉ូលី។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ​លោក Ghassan Salame បេសកកជន​របស់​អង្គការ​សហ​ប្រ​ជាជាតិ ​បាន​និយាយ​ថា លោក​នឹង​សម្រេច​ធ្វើ​សន្និសីទ​ជាតិ​ឲ្យ​បាន​ឆាប់​រហ័ស​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ​ក៏ប៉ុន្តែ​ការ​ប្រយុទ្ធ​គ្នា​នៅ​ពេល​បច្ចុប្បន្ន​នេះ​កំពុង​លុប​លើ​ដំណើរ​ការ​នយោបាយ។

លោក Salame និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖

«ខ្ញុំ​បញ្ជាក់​ឡើង​វិញ​ថា ​ខ្ញុំ​នឹង​ធ្វើការ​សម្រេច​ជាង​ពេល​ណា​ទាំងអស់​ដើម្បី​ធ្វើ​សន្និសីទ​ជាតិ​នេះឲ្យ​បាន​ឆាប់​រហ័ស​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន នៅពេល​ដែល​យើងមិន​អាច​អនុញ្ញាត​ឲ្យឱ​កាស​នៅ​ពេល​បច្ចុប្បន្ននេះ​បាត់​បង់​នោះ​ទេ។ យើង​ក៏​មិន​អាច​សុំ​ឲ្យ​ពលរដ្ឋ​លីប៊ី​ចូលរួម​សន្និសីទ​នោះ​ ស្របពេល​ដែល​មានការបាញ់​ផ្តក់កាំភ្លើង​ធំ​ និង​ការវាយ​ប្រហារ​តាម​អាកាស ​នៅ​ពេល​ដែល​យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា អ្នក​ដែល​សម្តែង​នូវ​ឆន្ទៈ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ព្រឹត្តិការ​ណ៍​ជា​ប្រវត្តិសាស្រ្ត​និង​ជាតិ​មក​ពី​គ្រប់​ភាគី​ទាំង​អស់ទូទាំង​ប្រទេស​អាច​ចូល​រួម ​និង​អាច​សម្តែង​នូវការ​បញ្ចេញ​មតិ​ដោយ​សេរី»។

លោកបេសកកជន​បាន​និយាយ​ថា ​លោកនឹង​ធ្វើ​ការ​ទាំង​យប់​ទាំងថ្ងៃ ដើម្បី​បញ្ចប់​ការ​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ឡើង​នៅពេល​បច្ចុប្បន្ននេះ​ ដែល​បាន​ចាប់ផ្តើម​កាល​ពី​សប្តាហ៍​មុន ​ហើយ​បាន​ធ្វើ​ឲ្យ​ជន​ស៊ី​វិល​រាប់​សិបនាក់​ស្លាប់ រួម​ទាំង​វេជ្ជ​បណ្ឌិត ​២​នាក់​ផង​ដែរ៕

XS
SM
MD
LG