ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រីអ.ស.ប៖ អ.ស.ប​និង​កូរ៉េ​ខាង​ជើង​ពិភាក្សា​ពី​ដំណើរ​ទស្សនកិច្ច​របស់​ស្នងការ​សិទ្ធិ​មនុស្ស


លោក Zeid Ra’ad al-Hussein ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ឆ្លើយ​សំណួរ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​សេអ៊ូល កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥។
លោក Zeid Ra’ad al-Hussein ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ឆ្លើយ​សំណួរ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​សេអ៊ូល កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥។

មន្រ្តី​ម្នាក់​របស់​អង្គការ​សហប្រជាជាតិ​បាន​ប្រាប់ VOA ថា ​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​ចរចា​ជាមួយ​កូរ៉េ​ខាង​ជើង​អំពី​លទ្ធ​ភាពនៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋធានី​ព្យុងយ៉ាង​ដោយ​មន្រ្តី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់ម្នាក់​របស់​អង្គការ​សហប្រជាជាតិ។

ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ​នឹង​ក្លាយ​ជា​ឱកាស​លើក​ទី​មួយ​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ជើង​ដើម្បី​សើរើ​ពិនិត្យ​មើល​ប្រវត្តិ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​នោះ។ អង្គការ​សហប្រជាជាតិ​បាន​ទាមទារ​ជា​យូរយារ​ណាស់​មក​ហើយ​ឲ្យ​កូរ៉េ​ខាង​ជើង​អនុញ្ញាត​ឲ្យ​មាន​ដំណើរ​បំពេញ​ទស្សនកិច្ច​ដោយ​អ្នក​ស៊ើបអង្កេត​ម្នាក់​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​របស់​ខ្លួន​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​នោះ ​ក៏ប៉ុន្តែ ​កាលពី​ពេល​មុន ​ប្រទេស​កុម្មុយនិស្តនេះ​បាន​ច្រានចោល​សំណើ​បែប​នេះ​ទាំងអស់។

មន្រ្តី​ម្នាក់​នៅ​ឯ​ការិយាល័យ​របស់​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា ​លោក Ri Su Yong រដ្ឋ​មន្រ្តី​ការបរទេស​កូរ៉េ​ខាង​ជើង ​បាន​អញ្ជើញ​លោក Zeid Ra’ad al-Hussein ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​របស់​លោក​ក្នុង​អំឡុងពេល​នៃ​ជំនួបរបស់​អស់​លោក​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្នុង​ទីក្រុង​ញូវយ៉ក។ មន្រ្តី​ម្នាក់​បាន​សរសេរ​អ៊ីម៉ែល​មក​ VOA ថា «ការិយាល័យ​របស់​យើង​បាន​ស្វះស្វែង​ទាក់ទង​ជាមួយ​សាធារណរដ្ឋ​ប្រជាធិបេតយ្យ​ប្រជាមានិត​កូរ៉េ ឬ DPRK ស្តី​ពី​ការ​ពិភាក្សា​លើ​បញ្ហា​សិទ្ធិ​មនុស្ស។ ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ស្វាគមន៍​ការ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ប្រទេស​នេះ​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋ​មន្រ្តី​របស់​សាធារណរដ្ឋ​ប្រជាធិបេតយ្យ​ប្រជាមានិត​កូរ៉េ​ឬ DPRK ក្នុង​អំឡុង​នៃ​ជំនួប​របស់​អស់​លោក​ក្នុង​បុរី​ញូវយ៉ក។ យើង​នឹង​បន្ត​ពិភាក្សា​ជាមួយ DPRK ដើម្បី​ប្រុងប្រៀប​រៀប​ចំការងារ​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ‍»៕

XS
SM
MD
LG