ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​កម្លាំង​ចម្រុះ​ជាតិ​សាសន៍​ដឹកនាំ​ដោយ​ស.រ.អា ​បន្ទោស​រដ្ឋាភិបាល​ស៊ីរី​ចំពោះ​ការ​​​ប្រើ​ប្រាស់​អាវុធ​គីមី


រូបភាព​ឯកសារ៖ ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​អ.ស.ប អ្នកស្រី Samantha Power ថ្លែង​ពី​ដំណោះស្រាយ​ដើម្បី​ស៊ើបអង្កេត​ការ​ប្រើ​អាវុធ​គីមី ក្នុង​ប្រទេស​ស៊ីរី​អំឡុងកិច្ច​ប្រជុំក្រុម​ប្រឹក្សាសន្តិសុខ​ជាតិ​នៅទីស្នាក់ការកណ្តាល​​អង្គការ​សហប្រជាជាតិ​ បុរីញូវយ៉ក​ កាល​ពី ថ្ងៃទី ០៧ សីហា ២០១៥។
រូបភាព​ឯកសារ៖ ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​អ.ស.ប អ្នកស្រី Samantha Power ថ្លែង​ពី​ដំណោះស្រាយ​ដើម្បី​ស៊ើបអង្កេត​ការ​ប្រើ​អាវុធ​គីមី ក្នុង​ប្រទេស​ស៊ីរី​អំឡុងកិច្ច​ប្រជុំក្រុម​ប្រឹក្សាសន្តិសុខ​ជាតិ​នៅទីស្នាក់ការកណ្តាល​​អង្គការ​សហប្រជាជាតិ​ បុរីញូវយ៉ក​ កាល​ពី ថ្ងៃទី ០៧ សីហា ២០១៥។

ស.រ.អា និង​ក្រុម​មន្រ្តី​នៃ​អង្គការហាម​ប្រាម​អាវុធ​គីមី និយាយ​ថា​រដ្ឋាភិបាល​ស៊ីរី ទទួល​ខុសត្រូវ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ការ​ប្រើ​អាវុធ​គីមី​ជាលើក​ទី​៣ ​នៅ​ក្នុង​តំបន់​ដែល​ហែក​ហួរ​ដោយ​សារ​សង្គ្រាម​ស្រាប់​ទៅ​ហើយ។

របាយការណ៍​ទី៤របស់​អង្គការ​នេះ​ក្នុង​អំឡុងការ​ស៊ើប​អង្កេត​ចំនួន​១៣​ខែ ដែល​បាន​ផ្ញើរ​ជូន​ក្រុម​ប្រឹក្សា​សន្តិសុខអ.ស.ប កាល​ពីល្ងាច​ថ្ងៃ​សុក្រ​នោះ បង្ហាញ​ថា​មាន​ភស្តុតាង​គ្រប់​គ្រាន់ ដើម្បី​បញ្ជាក់អំពី​តួនាទី​របស់​រដ្ឋាភិបាលក្នុង​ការវាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​១៦​ មិនា ​ឆ្នាំ​២០១៥ នៅ​ក្នុង​ទីក្រុង Qmenas។

របាយការណ៍​នោះ​ស្តី​បន្ទោស​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី​ Bashar al-Assad ​ក្នុង​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ធុង​មួយ​ចំនួន​ដែលផ្ទុក​ឧស្ម័ន​ Chlorine ​ទម្លាក់​ដោយ​ឧទ្ធម្ភាគចក្រ យោធា។

ការ​ស៊ើប​អង្កេត​នោះ​មិន​អាច​អះ​អាង​អំពី​អ្នក​ទទួល​ខុសត្រូវ​ក្នុង​កង​យោធា​ទេ ប៉ុន្តែ​អាវុធ​ទាំង​នោះ​មាន​ប្រភព​ចេញ​ពី​មូល​ដ្ឋាន​សឹក​២ របស់​កង​ឧទ្ធម្ភាគចក្រ​ទី​៦៣ នៅ​ក្នុង​ប្រទេស​ស៊ីរី។ របាយការណ៍​នោះ​និយាយ​ថា​ក្រុម​មន្ត្រី​ចាំ​បាច់​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ។

ការ​ចោទប្រកាន់​អំពី​ការ​វាយ​ប្រហារ​ដោយ​អាវុធគីមី ជា​រឿង​មួយ​ដែល​កើត​ឡើង​ជា​ញឹកញយ​នៅ​ក្នុង​សង្គ្រាម​ក្នុង​ប្រទេស​ស៊ីរី។ រដ្ឋាភិបាល​និង​ក្រុម​ឧទ្ទាម​ស្តី​បន្ទោស​គ្នា​ទៅ​វិញ​ទៅមក ក្នុង​អំឡុង​សង្គ្រាម​៥​ឆ្នាំ​កន្លង​ទៅ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG