ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បង្កើត​ក្រុម​មួយ​ដើម្បី​ចងក្រង​ឯកសារ​អំពីឧក្រិដ្ឋកម្ម​មីយ៉ាន់​ម៉ា


រូបភាព​ឯកសារ៖ ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ាដែល​បាន​ចូល​មកដល់ Shah Parir Dwip តាម​ទូក​កាលពី ថ្ងៃទី​១២ ខែ កញ្ញា ឆ្នាំ ២០១៧ បន្ទាប់​ពី​ភៀស​ខ្លួន​ពី​តំបន់​បាញ់​ប្រហារ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​ព្រម​ព្រៀង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​បង្កើត​ក្រុម​មួយ​ដែល​ចងក្រងឯកសារ​លើ​បទ​ចោទ​ប្រកាន់​ឧក្រិដ្ឋ​កម្ម​ដែលធ្វើ​ឡើង​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ប្រឆាំង​នឹង​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា។

​ក្រុម​ប្រឹក្សាដែល​មាន​សមាជិក​៤៧​រូប​បាន​បោះ​ឆ្នោត​៣៥សំឡេង​ទល់​នឹង​៣​សំ​ឡេង​ដែល​នឹង​បង្កើតយន្តការឯករាជ្យ​មួយ​ដែល​នឹងបន្ត​គណៈកម្មការស្វែង​រក​ការពិត​មុន។

លោកស្រី Tirana Hassanនៃ​អង្គការ​សិទ្ធិ​មនុស្សAmnesty International ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍បាន​អំពាវនាវ​ដល់​សមាជិក​ក្រុម​ប្រឹក្សា​សន្តិ​សុខ​របស់​អង្គ ការ​សហប្រជាជាតិ​ឲ្យ​បញ្ជូន​បញ្ហា​នេះ​ទៅកាន់​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ។លោកស្រី​និយាយថា «យន្តការ​ថ្មីដែលមាន​អាណត្តិ​នៅ​ថ្ងៃ​នេះ​នឹងប្រ​មូល​និង​រក្សា​ភស្តុតាង​និង​រៀបចំ​សំណុំ​រឿង​សម្រាប់​កាត់​ទោសផ្នែកព្រហ្ម​ទណ្ឌ​នៅ​ថ្ងៃ​អនាគត​ចំពោះអ្នកទទួល​ខុសត្រូវឧក្រិដ្ឋ​កម្ម​ដ៏​ធ្ងន់​ធ្ង​នៅ​ក្រោម​ច្បាប់​អន្តរជាតិ»។

ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីង​យ៉ា​កាន់​សាសនា​ឥស្លាម​ជាង​៧សែននាក់បាន​រត់គេច​ខ្លួនពី​រដ្ឋ Rakhineទៅកាន់​ប្រទេស​បង់ក្លាដែស​ដែល​ជា​ប្រទេស​ជិតខាង​ចាប់​តាំង​ពី​រដ្ឋាភិបាល​ មីយ៉ាន់ម៉ា​ដែល​មាន​អ្នកកាន់ព្រះពុទ្ធ​សាសនា​ភាគ​ច្រើន​បាន​ចាប់​ផ្តើម​បង្ក្រាប​យ៉ាង​ខ្លាំង​នៅ​ទូទាំង​តំបន់​នៅ​ឆ្នាំ​២០១៧​នៅ​ក្នុងការ​ឆ្លើយ​តប​ទៅ​នឹងការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ដែល​បាន​ធ្វើ​ឡើង​ដោយពួក​សកម្ម​ប្រយុទ្ធ​រ៉ូហ៊ីងយ៉ា។​ ពួក​អ្នក​សង្កេតការ​ណ៍​អន្តរជាតិ​បាន​ចោទ​ប្រកាន់​យោធា​មីយ៉ាន់​ម៉ា​ពីការ​ដុត​ភូមិ​និង​ធ្វើ​ការ​ចាប់​រំលោភ ​ធ្វើ​ទារុណ​កម្ម​និង​កាប់​សម្លាប់។ អង្គការ​សហប្រជាជាតិ​បាន​ចាត់​ទុក​ស្ថានភាព​នេះ​ថា​ជាការបោស​សម្អាត​ខាង​ជាតិ​សាសន៍៕

XS
SM
MD
LG