ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​អន្តរជាតិ ICC ទាមទារ​ឲ្យ​មាន​យុត្ថាធិការ​ដើម្បី​ស៊ើបអង្កេត​លើ​ការ​ភៀសខ្លួន​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ចេញ​ពី​មីយ៉ាន់ម៉ា


ក្រុម​កុមារី​រ៉ូហ៊ីងយ៉ាស្ថិត​ក្នុង​ជំរំ​ Kutupalong ក្នុង​ទីក្រុង Cox's Bazar ប្រទេស​បង់ក្លាដែស។
ក្រុម​កុមារី​រ៉ូហ៊ីងយ៉ាស្ថិត​ក្នុង​ជំរំ​ Kutupalong ក្នុង​ទីក្រុង Cox's Bazar ប្រទេស​បង់ក្លាដែស។

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC​ កាល​ពី​ថ្ងៃព្រហស្បតិ៍​បាន​ចេញ​សេចក្តី​សម្រេច​ថា​ ខ្លួន​មាន​យុត្ថាធិការ​ធ្វើការ​ស៊ើបអង្កេត​លើ​ការ​ភៀសខ្លួន​ដោយ​បង្ខំ​របស់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ប្រទេសមីយ៉ាន់ម៉ា​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​ដែល​ជា​ប្រទេស​ជិតខាង​ ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​អាច​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

តុលាការអន្តរជាតិICC ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡាអេ​បាន​ប្រកាស​ថា​លោកស្រី​រដ្ឋអាជ្ញា​កំពូល​ត្រូវ​តែ​ពិចារណា​លើ​សេចក្តី​សម្រេច​នេះ​ ខណៈ​លោកស្រី​នៅ​តែ​មាន​ក្តី​បារម្ភ​ចំពោះ​ការ​ស៊ើបអង្កេត​បឋម​នៃ​ឧក្រិដ្ឋកម្ម​ដែល​បាន​ធ្វើឡើង​ប្រឆាំង​នឹង​ជនជាតិ​រ៉ូហ៊ីងយ៉ា។

សេចក្តី​សម្រេច​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពីលោកស្រី Fatou Bensouda ប្រធាន​រដ្ឋអាជ្ញា​តុលាការ​អន្តរជាតិICC​បាន​ស្នើ​ទៅ​ក្រុមចៅក្រម​ឲ្យ​ផ្តល់​យោបល់​អំពី​ថាតើ​លោកស្រី​អាច​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​ការ​និរទេស​ខ្លួន​ទាំងនេះ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ឬ​យ៉ាងណា​នោះ។

តុលាការ​អន្តរជាតិ ICCបាន​ប្រកាស​ថា​ការស៊ើបអង្កេត​បឋម​មួយ​ដែល​មាន​បំណង​ស្វែង​រក​ភស្តុតាង​ឲ្យ​បាន​គ្រប់គ្រាន់​មុន​នឹង​ឈាន​ទៅ​ដល់​ការស៊ើបអង្កេត​ពេញលេញ​មួយ​នោះ​ ត្រូវ​តែ​កំណត់​វេលា​ឲ្យ​បាន​ជាក់លាក់។

ប្រទេសមីយ៉ាន់ម៉ា​មិនមែន​ជា​សមាជិក​របស់​តុលាការ​អន្តរជាតិ ICCទេ​ ប៉ុន្តែ​ប្រទេស​បង់ក្លាដែស​គឺ​ជា​ប្រទេស​ដែល​ត្រូវ​បាន​លើកឡើង​នៅក្នុង​យុត្ថាធិការ​របស់​លោកស្រី Bensouda។ លោកស្រី​បាន​ធ្វើ​ការ​ប្រៀបធៀប​ការភៀស​ខ្លួន​នេះ​ដូច​ទៅ​នឹង​ការ​បាញ់​ប្រហារ​ឆ្លង​កាត់ព្រំដែន​ដែល​មិន​បញ្ចប់​រហូត​ទាល់​តែ​គ្រាប់​កាំភ្លើង​របស់​ប្រទេស​មួយ​អាច​ ប្រហារ​និង​សម្លាប់​ជនរងគ្រោះ​របស់​ប្រទេស​មួយ​ផ្សេង​ទៀត។

ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ប្រហែល​៧សែននាក់​បាន​ភៀស​ខ្លួន​ចេញ​ពីរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា​ ឆ្លង​ចូល​ប្រទេស​បង់ក្លាដែស​ចាប់តាំង​ពី​ខែសីហា​ឆ្នាំមុន​ ដើម្បី​គេច​ចេញ​ពី​ការបង្ក្រាប​ឃោឃៅ​ពី​សំណាក់​យោធា​មីយ៉ាន់ម៉ា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG