ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ត្រី​អារ៉ាប៊ី​សាអូឌីត​ម្នាក់​ទទួល​បាន​សិទ្ធិ​ជា​ជនភៀស​ខ្លួន​នៅ​ប្រទេស​កាណាដា​


រូប​ថត​ពី​ប៉ូលិស​អន្តោប្រវេសន៍​ថៃ បង្ហាញ​រូប​នាង​ Rahaf Mohammed Alqunun មុន​ពេល​នាង​ចាក​ចេញ​ពី​ទីក្រុង​បាងកក។
រូប​ថត​ពី​ប៉ូលិស​អន្តោប្រវេសន៍​ថៃ បង្ហាញ​រូប​នាង​ Rahaf Mohammed Alqunun មុន​ពេល​នាង​ចាក​ចេញ​ពី​ទីក្រុង​បាងកក។

បន្ទាប់​ពី​ស្ត្រី​អារ៉ាប៊ី​សាអូឌីត​វ័យ​ក្មេង​ម្នាក់​បាន​ភៀសខ្លួន​ទៅ​ប្រទេស​កាណាដា​ដោយ​ខ្លាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​នោះ ​រដ្ឋមន្ត្រី​ការ​បរទេស​កាណាដា​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ ប្រទេស​កាណាដា​ជឿ​ជាក់​យ៉ាង​មុតមាំ​ថា ​សិទ្ធិ​របស់​ស្ត្រី​គឺ​ជា​សិទ្ធិ​មនុស្ស។​

បន្ទាប់​ពី​ស្ត្រី​អារ៉ាប៊ី​សាអូឌីត​វ័យ​ក្មេង​ម្នាក់​បាន​ភៀសខ្លួន​ទៅ​ប្រទេស​កាណាដា​ដោយ​ខ្លាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​នោះ ​រដ្ឋមន្ត្រី​ការ​បរទេស​កាណាដា​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ ប្រទេស​កាណាដា​ជឿ​ជាក់​យ៉ាង​មុតមាំ​ថា ​សិទ្ធិ​របស់​ស្ត្រី​គឺ​ជា​សិទ្ធិ​មនុស្ស។​ ​

នាង​ Rahaf Mohammed Alqunun​ អាយុ១៨​ឆ្នាំ ​ត្រូវ​បាន​ស្វាគមន៍​ដោយ​លោកស្រី​ Chrystia Freeland​ រដ្ឋ​មន្ត្រី​ការ​បរទេស ​កាណាដា​នៅ​ពេល​នាង​មក​ពី​ប្រទេស​ថៃ​មក​ដល់ទីក្រុង​តូរ៉ន់តូ (Toranto) ​ប្រទេស​កាណាដា​កាល​ពីព្រឹក​ថ្ងៃ​សៅរ៍ ​ឆ្លង​កាត់​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាង​ត្បូង។​

ប្រទេស​កាណាដា​បាន​ផ្តល់​សិទិ្ធជ្រក​កោន​ដល់​នាង​ Alqunun ​បន្ទាប់​ពី​នាង​បាន​ភៀស​ខ្លួន​ចេញ​ពី​គ្រួសារ​ដោយ​ភ័យ​ខ្លាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​របស់​នាង។​

មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ការ​មក​ដល់​របស់​នាង​ Alqunun លោកស្រី​Freeland ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ព្រលាន​យន្តហោះ​ Toronto ​ថា៖ ​«ពិតជា​មាន​ករណីដែល​ស្ត្រី​ជាច្រើន​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់ ​ទាំង​នៅ​កាណាដា​និង​នៅ​ជុំវិញ​ពិភព​លោក។ ​សូម្បី​តែនារី​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​ក៏​មិន​គួរ​ដែរ»។​ លោក​ស្រី​ Freeland ​បន្ថែម​ថា​ ការផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​នាង​ Alqunun​ «គឺ​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​កាណាដា​ដែល​គាំទ្រ​ស្ត្រី​និង​កុមារី​ទាំង​នៅ​កាណាដា​និង​នៅ​ជុំវិញ​ពិភព​លោក។

នាង​ Alqunun ​បាន​បង្ហាញ​ខ្លួន​រយៈពេលខ្លីមួយ​នៅ​មុខ​អ្នក​សារព័ត៌មានក្រោយ​ពីនាង​បាន​ទៅ​ដល់​កាណាដា។ ​ប៉ុន្តែ​លោកស្រី​Freeland ​បាន​និយាយ​ថា ​នាង​និយាយ ព្រោះ​នាង​«អស់​កម្លាំងបន្ទាប់ពីធ្វើ​ដំណើរ​ដ៏វែង​ឆ្ងាយ»​ ហើយ​ចង់​សម្រាក។​

នាយក​រដ្ឋមន្ត្រី​ប្រទេស​កាណាដា​លោក​ Justin Trudeau ​បាន​បញ្ជាក់​នៅ​មុន​នេះ​ថា​ ប្រទេស​របស់​លោក​បាន​ផ្តល់​សិទ្ធិជ្រក​កោនជាជន​ភៀសខ្លួន​ឲ្យនាង​ Alqunun ​ហើយថា ​នាង​បាន​ជ្រើស​រើស​រស់​នៅ​ក្នុង​ប្រទេស​កាណាដា៕

XS
SM
MD
LG