ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប​ស្នើ​កុំប្រើ​​វិធានការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ជាការ​រំលោភ​សិទ្ធិ​មនុស្ស


អ្នកស្រី​មីឆែល បាឆឺឡេត ​(Michelle Bachelet) ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​អង្គសហប្រជាជាតិ​នៅ​ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ទទូច​ដល់​មេដឹកនាំ​ពិភពលោក​ឱ្យ​គោរព​សិទ្ធិមនុស្ស​ក្នុង​អំឡុង​មាន​ជំងឺ​រាតត្បាត​កូវីដ១៩។​

អ្នកស្រី​មីឆែល បាឆឺឡេត ​(Michelle Bachelet) ​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃចន្ទថា​សិទ្ធិមនុស្ស​មិនគួរ​ត្រូវ​គេ​រំលោភ​ «ក្រោមលេស​វិធានការ​សង្គ្រោះ​បន្ទាន់​ និង​លើកលែង​នោះទេ»។

អ្នកស្រី​បាឆឺឡេត ​មាន​ប្រសាសន៍​ថា​អំណាច​ក្នុង​គ្រា​មាន​អាសន្ន ​«គួរ​តែ​ត្រូវ​បាន​គេ​ប្រើ​ទប់​ស្កាត់​ជំងឺ​រាតត្បាតឱ្យ​មាន​ប្រសិទ្ធភាព​ គឺ​កុំប្រើ​លើស​នេះ​ឬ​តិច​ជាង​នេះ» និង ​«មិនគួរ​ក្លាយ​ជា​អាវុធ​មួយ​ដែល​រដ្ឋាភិបាល​អាច​ប្រើប្រាស់​ដើម្បី​កម្ចាត់​អ្នកប្រឆាំង ​គ្រប់គ្រង​លើ​ពលរដ្ឋ ​និង​បន្ត​កាន់អំណាច​ដោយ​គ្មាន​ពេល​កំណត់​ទេ»។​

ការិយាល័យ​ឧត្តម​ស្នងការ​បាន​ចេញ​គោលការណ៍​ណែនាំ​ថ្មី​លើ​វិធានការ​សង្គ្រោះ​បន្ទាន់​ដោយ​អ្នកស្រី​ថ្លែងថា៖​ «មាន​របាយការណ៍​ជាច្រើន​ពីតំបន់​ផ្សេងៗ​ដែល​ប៉ូលិស​និង​កងកម្លាំង​សន្តិសុខ​ដទៃ​ទៀត​បាន​ប្រើប្រាស់​ជ្រុលហួស​ និង​ជួនកាល​ប្រើកម្លាំង​ប្រដាប់អាវុធ​ដើម្បី​បង្ខំ​ពលរដ្ឋ​គោរព​តាម​បម្រាម​ឱ្យ​នៅផ្ទះ​ឬ​បម្រាម​គោរចរ»។

អ្នកស្រី​បាឆឺឡេត​បន្ថែម​ថា ​«គោលការណ៍​ត្រូវ​គោរព» គឺ​វិធានការ​បន្ទាន់​ត្រូវតែ​អនុវត្ត​ដោយ​មនុស្សធម៌។ អ្នកស្រី​បន្ថែម​ថា​ប្រសិនបើ​មិនគោរព​តាម​នីតិរដ្ឋ​ទេ​គឺ «ស្ថានភាព​សុខភាព​គ្រា​មាន​អាសន្ន​បាន​ក្លាយ​ជា​គ្រោះ​មហន្តរាយ​សិទ្ធិ​មនុស្ស ​ដោយ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ស្ថិតនៅ​យូរជា​ង​ជំងឺ​រាតត្បាត»៕

XS
SM
MD
LG