ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​នាយក​បេសកកម្ម​របស់​អសប​សម្រាប់​ការ​ឆ្លើយ​តប​នឹង​ជម្ងឺ​ Ebolaត្រូវបានតែងតាំងថ្មី


លោក Anthony Banbury (ខាងឆ្វេង) នឹងត្រៀមចាកចេញពីតំណែងនាយក​បេសកកម្ម​របស់​អសប​សម្រាប់​ការ​ឆ្លើយ​តប​នឹង​ជម្ងឺ​ Ebola និង​ត្រឡប់​ទៅ​បូរី​ New York វិញ​ នៅ​ដើម​ខែ​មករា​ ឆ្នាំ​ ២០១៥។
លោក Anthony Banbury (ខាងឆ្វេង) នឹងត្រៀមចាកចេញពីតំណែងនាយក​បេសកកម្ម​របស់​អសប​សម្រាប់​ការ​ឆ្លើយ​តប​នឹង​ជម្ងឺ​ Ebola និង​ត្រឡប់​ទៅ​បូរី​ New York វិញ​ នៅ​ដើម​ខែ​មករា​ ឆ្នាំ​ ២០១៥។

លោក​អគ្គលេខាធិការ​អសប​ Ban Ki-moon​ បាន​តែង​តាំង​លោក​ Ismail Ould Ahmed​ ​នៃ​ប្រទេស​ Maritania​ ជា​អ្នក​តំណាង​ពិសេស​ថ្មី​របស់​លោក​ និង​ជា​នាយក​បេសកកម្ម​របស់​អសប​សម្រាប់​ការ​ឆ្លើយ​តប​នឹង​ជម្ងឺ​ Ebola។​

តាម​សេចក្តី​ប្រកាស​មួយ​របស់​អសប​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ លោក​ Ahmed​ នឹង​ធ្វើ​ការ​ជិត​ដិតជា​មួយប្រេសិត​ពិសេស​សម្រាប់​ជម្ងឺ​ Ebola លោក​វេជ្ជបណ្ឌិត​ David Nabarro​ និង​ជា​មួយ​រដ្ឋាភិបាល​នានា​ក្នុង​តំបន់​ក៏ដូចជា​ដៃគូ​ដទៃ​ៗ​ទៀត។​

លោក​ Ahmed​ នឹង​ចូល​ជំនួស​លោក​ Anthony Banbury​ ​នៃ​សរអា​ ដែល​នឹង​ត្រឡប់​ទៅ​បូរី​ New York វិញ​ នៅ​ដើម​ខែ​មករា​ ឆ្នាំ​ ២០១៥៕

XS
SM
MD
LG