តុលាការឧក្រិដ្ឋកម្មសង្គ្រាមរបស់អ.ស.បបានកាត់ទោសអតីតឧបនាយករដ្ឋមន្ត្រីស៊ែប៊ីគឺ លោកវ៉ូជីស្លាវ ស៊ីស៊ីលជេ (Vojislav Seselj)ឲ្យជាប់គុករយៈពេល១០ឆ្នាំឡើងវិញកាលពីថ្ងៃពុធក្រោយ ពេលបានសម្រេចដោះលែងឲ្យរួចខ្លួនកាលពីឆ្នាំ២០១៦។
ចៅក្រមសាលាឧទ្ធរណ៍ក្នុងទីក្រុងឡាអេ បានប្រើប្រាស់សុន្ទរកថាវាយប្រហារលើពលរដ្ឋ ក្រូអាស៊ី កាលពីឆ្នាំ១៩៩២ ដែលលោក ស៊ីស៊ីលជេ បានប្រព្រឹត្តការអុចអាលឲ្យមានការបណ្តេញចេញនិងកាត់ទោសនោះ ជាបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ មកធ្វើជាមូលដ្ឋានដើម្បីបដិសេធការកាត់ ទោសឲ្យរួចខ្លួនកាលពីពេលកន្លងទៅ ដោយសារខ្វះភស្តុតាងដាក់បន្ទុក។
ក៏ប៉ុន្តែលោកស៊ីស៊ីលជេ ទំនងជានឹងនៅតែរួចខ្លួននិងជាជនមានសេរីភាពដោយសារលោកបាន ជាប់គុកអស់រយៈពេល១២ឆ្នាំហើយចាប់តាំងពីលោកបានប្រគល់ខ្លួនឲ្យអាជ្ញាធរកាលពីឆ្នាំ២០០៣។
លោកត្រូវគេដោះលែងកាលពីឆ្នាំ២០១៤ ដើម្បីឲ្យមានការព្យាបាលជំងឺមហារីក ហើយថា ការកាត់ ទោសរបស់ចៅក្រមគឺជារឿងខុសច្បាប់ តែបង្ហាញពីភាពមិនខ្មាស់អៀនចំពោះបទឧក្រិដ្ឋដែល លោកបានប្រព្រឹត្តទេ។ លោកថ្លែងថា៖ «ខ្ញុំមានមោទនភាពចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិដែលខ្ញុំបានប្រព្រឹត្ត ហើយខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីប្រព្រឹត្តិឧក្រិដ្ឋកម្មទាំងនោះជាថ្មីទៀត»។
លោក ស៊ីស៊ីលជេ ដែលស្ថិតនៅក្រោមការដឹកនាំរបស់ លោកSlobodan Milosovic ត្រូវបានចោទ ប្រកាន់ដំបូងពីបទឧក្រិដ្ឋដូចជាឃាតកម្ម ការធ្វើទុក្ខបុកម្នេញ ការធ្វើទារុណកម្ម ដែលជាផ្នែកមួយ ក្នុងការខ្នះខ្នែងរបស់លោកដើម្បីបណ្តេញពលរដ្ឋក្រូអាស៊ីនិងពលរដ្ឋកាន់សាសនាឥស្លាមចេញ ពីបូស្ន៊ី៕