ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប​ពិនិត្យ​មើល​របៀប​ដែល​​កូរ៉េ​ខាងជើង​គេច​ពី​ទណ្ឌកម្ម


មេដឹកនាំ​កូរ៉េខាងជើង​លោកគីម ជុង អ៊ុន ចូលរួម​នៅ​ពិធី​ទទួលទានអាហារ​សម្រាប់​អ្នក​រួមចំណែក​នៅ​ក្នុង​ការ​បង្ហោះ​គ្រាប់​រ៉ូកែត​ នៅ​ក្នុង​រួូបភាព​មិន​បញ្ជាក់​កាលបរិច្ឆេទ​ពិតប្រាកដ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ KCNA របស់​កូរ៉េខាងជើង។
មេដឹកនាំ​កូរ៉េខាងជើង​លោកគីម ជុង អ៊ុន ចូលរួម​នៅ​ពិធី​ទទួលទានអាហារ​សម្រាប់​អ្នក​រួមចំណែក​នៅ​ក្នុង​ការ​បង្ហោះ​គ្រាប់​រ៉ូកែត​ នៅ​ក្នុង​រួូបភាព​មិន​បញ្ជាក់​កាលបរិច្ឆេទ​ពិតប្រាកដ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ KCNA របស់​កូរ៉េខាងជើង។

ការសិក្សា​ថ្មី​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​រៀបរាប់​យ៉ាង​លម្អិត​អំពី​របៀប​ដែល​ប្រទេស​កូរ៉េ​ខាងជើង​បាន​គេច​ពី​ទណ្ឌកម្ម​អន្តរជាតិ​ប្រកបដោយប្រសិទ្ធភាព​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ។

ការសិក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ខណៈ​ដែល​ក្រុមប្រឹក្សា​អ.ស.ប​ត្រៀម​បោះឆ្នោត​សម្រេច​លើ​ទណ្ឌកម្ម​ថ្មីៗ​ទៀត ប្រឆាំង​របប​ផ្តាច់ការ​ដ៏​សម្ងាត់​នោះ។

ការសិក្សា​នេះ ដែល​ធ្វើឡើង​ដោយ​ក្រុម​អ្នក​ជំនាញ​ការ​អ.ស.បមួយ​ក្រុម ដែល​ឃ្លាំ​មើល​ការរំលោភ​ទណ្ឌកម្ម​ដែល​បាន​ដាក់ទៅលើ​ប្រទេស​កូរ៉េ​ខាងជើង​នោះ បាន​ទទួល​ស្គាល់​ថា ការ​ពង្រឹង​វិធានការណ៍​កាន់​តែ​ខ្លាំង​ក្លាឡើង​របស់​អ.ស.ប​ចំនួន​៤លើក ដែល​បាន​ដាក់​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​តាំង​ពី​ឆ្នាំ​២០០៦​មក​នោះ​បាន​បរាជ័យ ដោយ​មិន​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក គឹម ជុងអ៊ុន(Kim Jong Un ) បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​និង​គ្រាប់​កាំជ្រួច​ផ្លោង​របស់​ខ្លួន​ទេ។

ដោយ​ពិចារណា​អំពី​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ និង​បាញ់​បង្ហោះ​ផ្កាយរណប​កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗនេះ និង​ភាព​រឹងរូស​របស់​កូរ៉េ​ខាង​ជើង​ដែល​ថា ខ្លួន​ត្រូវ​ការ​កម្មវិធី​នុយក្លេអ៊ែរ​នេះ​ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​ពី​សហរដ្ឋ​អាមេរិក​នោះ របាយការណ៍​នៃ​ការ​សិក្សា​ថ្មី​នេះ បាន​ឲ្យ​ដឹង​ថា «‍​មាន​សំណួរ​ដ៏​ម៉ត់ចត់បាន​ចោទ​ឡើង​អំពី​ភាព​សក្ដិសិទ្ធិ​នៃវិធានការណ៍​ដាក់ទណ្ឌកម្ម​របស់​អ.ស.ប​បច្ចុប្បន្ន​នេះ‍»។

របាយការណ៍​របស់​អ.ស.ប​ក៏​បាន​កត់​ត្រា​ករណី​មួយ​ចំនួន​ដែល​ប្រទេស​កូរ៉េ​ខាងជើង បាន​គេច​ពី​ទណ្ឌកម្ម​នានា ហើយ​ការ​សិក្សា​ថ្មី​នេះ​ ក៏​បាន​លាត​ត្រដាង​ពី​របៀប​ដែល​ប្រទេស​នេះ​បន្ត​ប្រើ​ប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ ក្រុមហ៊ុន​អាកាសចរ​និង​ផ្លូវ​នាវាចរណ៍​ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ជួញ​ដូរ​របស់របរ​ដែល​ត្រូវ​បាន​ហាម​ប្រាម​ជាដើម៕

XS
SM
MD
LG