ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​នុយក្លេអ៊ែរ​អង្គការ​សហប្រជាជាតិ​ត្រៀម​រួច​ជាស្រេច​ក្នុង​ការ​គាំទ្រ​កូរ៉េ​ខាងជើង


លោក António Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ថ្លែង​សុន្ទរកថា នៅ​សាកលវិទ្យាល័យ University of Geneva នៅ​ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។
លោក António Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ថ្លែង​សុន្ទរកថា នៅ​សាកលវិទ្យាល័យ University of Geneva នៅ​ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។

លោក António Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ស្វាគមន៍​ចំពោះ​ជំនួប​កំពូល​រវាង​មេដឹកនាំ​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ដោយ​និយាយ​ថា ជំនួប​នេះ​គឺ​ជា​ដំណើរ​វិវត្តន៍​ដ៏​ល្អ​មួយ​សម្រាប់​សន្តិភាពនិង​សន្តិសុខ​សកលលោក។

លោក Guterres បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ នៅ​ឯ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ថា ​«សន្តិភាព​និង​ការ​ដកចេញ​នូវ​អាវុធ​នុយក្លេអ៊ែរ​ដែល​គេ​អាច​ផ្ទៀងផ្ទាត់​បាន​ត្រូវ​តែ​ច្បាស់​លាស់​និង​មាន​គោលដៅ​រួម​គ្នា»។

​លោក​បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​ភាគី​ទាំងពីរ​ស្នើ​សុំ​ ទីភ្នាក់ងារ​ពាក់ព័ន្ធ​របស់​អង្គការ​សហប្រជាជាតិ​ត្រៀម​រួចជាស្រេច​ដើម្បី​ជួយ​ដល់​ដំណើរការ​លុប​បំបាត់​នុយក្លេអ៊ែរ​ ដោយ​រួម​ទាំង​ដំណើរការ​ផ្ទៀងផ្ទាត់​ផង​ដែរ។ ​

លោក Guterres បាន​គូស​បញ្ជាក់​ថា «ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​មាន​ភារកិច្ច​នឹង​ផ្តល់​នូវ​ការ​គាំពារ​ទៅ​លើ​សម្ភារៈ​នុយក្លេអ៊ែរ​ទាំងអស់​ក្នុង​ការ​ប្រើប្រាស់​ដោយ​សន្តិភាព»។ ​

លោក Yukiya Amano អគ្គ​នាយក​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា ទីភ្នាក់ងារ​របស់​លោក​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ធ្វើ​សកម្មភាព​ផ្ទៀងផ្ទាត់​នុយក្លេអ៊ែរ​ឡើង​វិញ​នៅ​ប្រទេស​កូរ៉េខាងជើង ប្រសិន​បើ​មាន​កិច្ចព្រមព្រៀង​នយោបាយ​ដើម្បី​ធ្វើ​វា។ ​

លោក Amano បាន​ថ្លែង​ប្រាប់​ក្រុមប្រឹក្សាភិបាល​នៃ​ទីភ្នាក់ងារ​នេះ​ថា «យើង​បន្ត​ការ​ត្រៀម​ខ្លួន​របស់​យើង​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ដើម្បី​ដើរ​តួនាទី​យ៉ាង​សំខាន់មួយ​ក្នុង​ការ​ផ្ទៀងផ្ទាត់​ទៅ​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ប្រសិន​បើ​កិច្ចព្រមព្រៀង​នយោបាយ​មួយ​ត្រូវ​សម្រេច​បាន ក្នុង​ចំណោម​ប្រទេស​ដែល​ពាក់ព័ន្ធ»៕

XS
SM
MD
LG