ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​នានា​ថា កិច្ច​ប្រជុំ​រវាង​លោក Donald Trump និង​លោក Kim Jong Un គួរ​ផ្ដោត​ផង​ដែរ​លើ​បញ្ហា​សិទ្ធិ​មនុស្ស


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ព្រឹត្តិការណ៍​របស់​ស្ថានទូត​អាមេរិក​មួយ​នៅ ​សណ្ឋាគារ Shangri-la ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ព្រឹត្តិការណ៍​របស់​ស្ថានទូត​អាមេរិក​មួយ​នៅ ​សណ្ឋាគារ Shangri-la ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។

មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un គ្រប់គ្រង​លើ​រដ្ឋាភិបាល​ផ្ដាច់ការ​មួយ​ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​របប​ដឹកនាំ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​អាក្រក់​បំផុត​មួយ​នៅ​លើ​ពិភពលោក។

ប៉ុន្តែ ស្រប​ពេល​ដែល​មេដឹកនាំ​កូរ៉េ​ខាង​ជើង​វ័យ​ក្មេង​រូប​នេះ​លេខ​មុខមាត់​នៅ​លើ​ឆាក​អន្តរជាតិ​នៅ​មុន​ជំនួប​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ជាមួយ​នឹង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ចូល​មក​ដល់​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ គេ​ឃើញ​មាន​ការ​ពិភាក្សា​តិចតួច​ប៉ុណ្ណោះ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មុន​ពេល​កិច្ច​ប្រជុំ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ចូល​មក​ដល់ លោក Trumpបាន​សរសើរ​លោក Kim Jong Un ថា​ជា​មនុស្ស «ពោរពេញ​ដោយ​កិត្តិយស» និង «មាន​ការ​បើក​ចំហ» ដែល​នេះ​មាន​លក្ខណៈ​ផ្ទុយ​ស្រឡះ​ពី​ការណ៍​ដែល​លោក Trump ហៅ​លោក Kim Jong Un ថា «អាល្អិត​រ៉ុក្កែត» កាល​ពី​ប៉ុន្មាន​ខែ​មុន។

គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​ជំនួប​រវាង​លោក Trump និង​លោក Kim Jong Un នឹង​ផ្ដោត​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ។ មុន​ពេល​ចាកចេញ​ទៅ​កាន់​ប្រទេស​សិង្ហបុរី លោក Trump ត្រូវ​បាន​គេ​ចោទ​សួរ​ថា​តើ​លោក​នឹង​លើក​ឡើង​ពី​បញ្ហា​ជំរំ​គុក​ដ៏​ឃោរឃៅ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ឬ​ក៏​អត់​នៅ​ក្នុង​ជំនួប​នោះ។

គេ​ជឿ​ថា មន្ត្រី​ការទូត​អាមេរិក​នឹង​ផ្ដោត​ជា​ចម្បង​លើ​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​លុប​ចោល​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។ ប៉ុន្តែ សកម្មជន​ភាគ​ច្រើន​បាន​និយាយ​ថា បញ្ហា​នុយក្លេអ៊ែរ​មិន​គួរ​លើក​ឡើង​ដោយ​មិន​គិត​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG