ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ស្នើ​មេដឹកនាំ​សាសនា​នានា​ឲ្យ​ជួយ​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ១៩


រូបឯកសារ៖ លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​សាសនា​នានា​ដើរ​តួនាទី​សំខាន់​ នៅ​ក្នុង​ការ​ដោះស្រាយ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ និង​ជួយ​ដោះស្រាយ​ការ​ងើប​ឡើង​វិញ​ពី​វិបត្តិ​នេះ។

លោក Guterres បាន​បញ្ជាក់​នៅ​ឯ​ការ​ប្រជុំ​តាម​អនឡាញ​មួយ​នូវ​មេដឹកនាំ​សាសនា និង​អ្នក​ការទូត​នានា ដូច្នេះ​ថា៖ «យើង​ដឹង​ពី​វិបត្តិ​ផ្នែក​សុខភាព​សាធារណៈ​កាល​ពី​លើក​មុនៗ តាំង​ពី​ជំងឺ​អេដស៍ រហូត​ដល់​ជំងឺ​អ៊ីបូឡា ថា សកម្មភាព​របស់​មេដឹកនាំ​សាសនា​ជះ​ឥទ្ធិពល​លើ​គុណ​តម្លៃ អាកប្បកិរិយា ឥរិយាបថ និង​ទង្វើ​របស់​មនុស្ស។ ដោយសារតែ​ឥទ្ធិពល​នេះ​ហើយ បាន​ជា​មេដឹកនាំ​សាសនា​នានា​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​ការ​រួម​គ្នា ទុក​ការ​ខ្វែង​គំនិត​គ្នា​មួយ​ឡែក និង​ប្រែក្លាយ​គុណ​តម្លៃ​រួម​របស់​យើង​ឲ្យ​ទៅ​ជា​សកម្មភាព​ជាក់ស្ដែង»។

លោក Guterres បាន​ថ្លែង​ថា មេដឹកនាំ​សាសនា​នានា​មាន​តួនាទី​នៅ​ក្នុង​ការ​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ចែកចាញ​ព័ត៌មាន​មិន​ពិត និង​ការ​ចែកចាញ​ព័ត៌មាន​មិន​បាន​ត្រឹមត្រូវ​អំពី​ជំងឺ​កូវីដ១៩ ហើយ​ពួកគេ​គួរតែ​ប្រើ​ធម្មទេសនា​របស់​ពួកគេ​នៅ​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​គោលការណ៍​សុខភាព​សាធារណៈ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក៕

XS
SM
MD
LG