អ.ស.ប.និយាយថា ជិតពីរឆ្នាំក្រោយពីវិបត្តិនៃការបោះឆ្នោតនៅប្រទេសប៊ូរុនឌី ប្រទេសនេះនៅតែប្រឈមនឹងគ្រោះថ្នាក់ដោយសារវិបត្តិដែលកាន់តែតានតឹងឡើង។ ពេលថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. លោក Jamal Benomar ទីប្រឹក្សាពិសេសរបស់លោកអគ្គលេខាធិការអ.ស.ប. បានរាយការណ៍អំពីបរិយាកាសអសន្តិសុខដ៏គ្រោះថ្នាក់ កំណើនអត្រាអត់ការធ្វើ ជាពិសេសចំណោមយុវជន និងស្ថានភាពមនុស្សធម៌ដែលកាន់តែដុនដាបនៅប្រទេសប៊ូរុនឌី។
លោកក៏បានគូសបញ្ជាក់ថា ភាពទ័លច្រកខាងនយោបាយគឺកាន់តែជ្រៅទៅៗក្នុងពេល២ឆ្នាំមកនេះ តាំងពីលោកប្រធានាធិបតី Pierre Nkurunziza បានព្យាយាមកាន់អំណាចអាណត្តិទី៣ ដែលមតិជាច្រើនមើលឃើញថា មិនស្របរដ្ឋធម្មនុញ្ញ។ បញ្ហាដែលអាក្រក់បំផុតនោះគឺស្ថានភាពសិទ្ធិមនុស្សកាន់តែដុនដាប៕