ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​អ៊ុយ​ក្រែន៖ ទាហាន​១១​ត្រូវ​សម្លាប់ទោះ​បី​ជា​មាន​​បទ​ឈប់​បាញ់​គ្នា


សមាជិក​នៃ​កង​កម្លាំង​អ៊ុយក្រែន​ត្រូវ​បាន​ឃើញ​នៅ​ក្បែរ​ទីក្រុង Debaltseve ភាគ​ខាង​កើត​ប្រទេស​អ៊ុយ​ក្រែន កាល​ពី​ថ្ងៃ​តី​១២ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥។
សមាជិក​នៃ​កង​កម្លាំង​អ៊ុយក្រែន​ត្រូវ​បាន​ឃើញ​នៅ​ក្បែរ​ទីក្រុង Debaltseve ភាគ​ខាង​កើត​ប្រទេស​អ៊ុយ​ក្រែន កាល​ពី​ថ្ងៃ​តី​១២ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥។

កង​យោធា​ប្រទេស​អ៊ុយ​ក្រែន​និយាយ​ថា​ ទាហាន​១១នាក់​បាន​ស្លាប់​និង​៤០​នាក់​រង​របួស​ នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ ក្នុង​ពេលកន្លង​ទៅ​នេះ​ ទោះ​បី​ជា​ប្រទេស​ទាំង​៤​បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​គ្នា​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ តែ​មិន​ទាន់​បាន​ចូល​ជា​ធរមាន​ក៏​ដោយ។​

មន្រ្តី​យោធា​និយាយ​ថា​ មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ជា​ពិសេស​នៅ​ក្នុង​តំបន់​ Debaltseve​ ដែល​ជា​មជ្ឈមណ្ឌល​ដឹក​ជញ្ចូន​ដ៏​សំខាន់​មួយ​ ដែល​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​សកម្ម​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។​

មេ​ដឹកនាំ​ប្រទេស​ អ៊ុយក្រែន​ រុស្ស៊ី​ អាឡឺម៉ង់​ និង​បារាំង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​នៅ​រដ្ឋធានី​ Minsk​ នៃ​ប្រទេស​ Belarus​ ក្រោយ​កិច្ច​ចរចា​គ្នា​អស់​រយៈ​ពេល​១៦​ម៉ោង​ ដែល​បាន​ប្រកាស​អំពី​ការ​ដក​កម្លាំង​ទ័ព​ដែល​ប្រយុទ្ធ​គ្នា​នៅ​ក្បែរ​ព្រំដែន​រុស្ស៊ី​ ការ​ដោះ​ដូរ​អ្នក​ទោស​ និង​បទ​ឈប់​បាញ់​គ្នា​មួយ​ដែល​ចាប់​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ៕

XS
SM
MD
LG