ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​ឈប់​បាញ់​គ្នា​មួយ​ត្រូវ​បាន​សម្រេច​សម្រាប់​​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន

ពី​ខាង​ឆ្វេង​៖ ប្រធានាធិបតី​បេឡារុស​លោក​ Alexander Lukashenko ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladmir Putin អធិការបតី​អាល្លឺម៉ង់ លោកស្រី​ Angela Merkel ប្រធានាធិបតី​បារាំង​លោក​ Francois Hollande និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Petro Poroshenko ថតរូប​នៅ​អំឡុងពេល​សម្រាក​ក្នុងកិច្ចពិភាក្សា​នៅ​ក្រុង ​Minsk ប្រទេសបេឡារុស។

មេ​ដឹកនាំ​ប្រទេស​ អ៊ុយក្រែន​ រុស្ស៊ី​ អាល្លឺម៉ង់​ និង​ បារាំង​ បាន​ចេញ​ពី​កិច្ច​ចរចា​ ដែល​មានរយៈ​ពេល​យូរ​នៅ​ក្នុង​ប្រទេស​បេឡារុស​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​មាន​កិច្ច​ព្រម​ព្រៀង​អំពី​បទ​ឈប់​បាញ់​គ្នា​មួយ​ ដែល​មាន​គោល​បំណង​បញ្ចប់​ការ​វាយ​ប្រយុទ្ធ​គ្នា​ជា​ច្រើន​ខែ​ ដែល​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​។​

បទ​ឈប់​បាញ់​គ្នា​ ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​ ១៥​ ខែ​កុម្ភៈ​ បាន​ត្រូវ​គេ​ប្រកាស​ឡើង​នៅ​ក្រោយ​កិច្ច​ចរចា​គ្នា​យ៉ាង​ស្វិត​ស្វាញ​ពេញ​មួយ​យប់​ អស់​រយៈ​ពេល​ ១៦​ ម៉ោង​ នៅ​ក្នុង​រដ្ឋធានី​ Minsk​ នៃ​ប្រទេស​បេឡារុស​។​

លោក​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin​ ថ្លែង​ថា​ ភាគី​ទាំង​អស់​«បាន​យល់​ព្រម​គ្នា​លើ​បញ្ហា​សំខាន់»​ រួម​ទាំង​ការ​ដក​គ្រឿង​អាវុធ​ធុន​ធ្ងន់​ចេញ​ពី​តំបន់​មាន​ជម្លោះ។​

សេចក្តី​រាយការណ៍​និយាយ​ថា​ ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ប្រទេស​រុស្ស៊ី​ក៏​បាន​ទទួល​យក​កិច្ច​ព្រម​ព្រៀង​នេះ​ដែរ។​ តែ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដាច់​ពី​គ្នា​ ភាគី​ទាំង​អស់​បាន​បញ្ជាក់​ថា​ នៅ​មាន​ការ​មិន​យល់​ស្រប​គ្នា​លើ​បញ្ហា​ជា​ច្រើន​ទៀត៕

XS
SM
MD
LG