ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​អ៊ុយក្រែន​ថា ខ្លួន​បាន​បំផ្លាញ​នាវា​រុស្ស៊ី​នៅ​ជិត​តំបន់ Crimea


រូបឯកសារ៖ នាវាសម្រាប់យន្តហោះចម្បាំងសំចថរបស់រុស្ស៊ី​ឈ្មោះ Caesar Kunikov ធ្វើដំណើរតាមចក្រផ្លូវទឹក Bosphorus ឆ្ពោះទៅកាន់ប្រទេសតួកគី កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ នាវាសម្រាប់យន្តហោះចម្បាំងសំចថរបស់រុស្ស៊ី​ឈ្មោះ Caesar Kunikov ធ្វើដំណើរតាមចក្រផ្លូវទឹក Bosphorus ឆ្ពោះទៅកាន់ប្រទេសតួកគី កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។

យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​បាន​បំផ្លាញ​នាវា​ដឹក​កងទ័ព​ទាហាន​ជើងទឹក​រុស្ស៊ី​ដ៏​ធំ​មួយ​គ្រឿង​នៅ​សមុទ្រ​ខ្មៅ​ជិត​តំបន់ Crimea ដែល​កាន់កាប់​ដោយ​រុស្ស៊ី។

យោធា​អ៊ុយក្រែន​បាន​កំណត់​អត្តសញ្ញាណ​របស់​នាវា​រុស្ស៊ី​នោះ​ថា ​នាវា Caesar Kunikov និង​បាន​បញ្ជាក់​ថា នាវា​នោះ​ស្ថិត​នៅ​ក្នុង​ដែន​ទឹក​ជិត​ទីក្រុង Alupka នៅ​ពេល​ដែល​មាន​ការ​វាយ​ប្រហារ​នោះ។

គេ​មិន​ឃើញ​មាន​ការ​លើកឡើង​ណា​មួយ​ភ្លាមៗ​ពី​រុស្ស៊ី​អំពី​រឿង​នេះ​នោះទេ។

កងទ័ព​អ៊ុយក្រែន​បាន​បំផ្លាញ​នាវា​ជា​ច្រើន​គ្រឿង​នៅ​ក្នុង​កង​នាវា Black Sea របស់​រុស្ស៊ី តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ចាប់ផ្ដើម​ការ​ឈ្លានពាន​ពេញ​ទំហឹង​លើ​អ៊ុយក្រែន​កាលពី​ជិត ២ ឆ្នាំ​មុន​មក។

ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​រាយការណ៍​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​បំផ្លាញ​ដ្រូន​អ៊ុយក្រែន ៩ គ្រឿង​កាលពី​យប់មិញ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ដ្រូន ៦ គ្រឿង​ដែល​ហោះ​ពី​លើ​សមុទ្រ​ខ្មៅ​ផងដែរ។

ដ្រូន​ពីរ​គ្រឿង​ទៀត​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​តំបន់ Belgorod ចំណែក​ឯ​មួយ​គ្រឿង​ទៀត​ត្រូវ​បាន​បំផ្លាញ​នៅ​តំបន់ Voronezh។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​យោធា​រុស្ស៊ី។

នៅ​ថ្ងៃ​ពុធ​នេះ​ផងដែរ មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា ការ​វាយ​ប្រហារ​ជាច្រើន​របស់​រុស្ស៊ី​កាលពី​យប់មិញ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច ៣ នាក់​នៅ​ជិត​ទីក្រុង Donetsk នៅ​ភាគ​ខាងកើត​អ៊ុយក្រែន។

រដ្ឋបាល​ក្រុង Selydove បាន​បញ្ជាក់​នៅ​លើ Telegram ថា ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​បាន​បំផ្លាញ​អគារ​លំនៅដ្ឋាន​ ៩ កន្លែង​និង​មន្ទីរពេទ្យ​មួយ​កន្លែង។

បន្ថែម​ពី​លើ​មនុស្ស ៣ នាក់​ដែល​ត្រូវ​បាន​សម្លាប់ មនុស្ស ១២ នាក់​ទៀត​បាន​រង​របួស៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG