ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​សន្តិសុខ​អ៊ុយក្រែន​​ឆ្មក់​ចូល​ឆែកឆេរ​​ព្រះវិហារ​មួយ​កន្លែង​​​ក្នុង​​រដ្ឋធានី​កៀវ


ប៉ូលិស​អ៊ុយក្រែន​ឈរ​នៅ​ជិត​ច្រក​ចូល​ព្រះវិហារ Pechersk Lavra ក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២។
ប៉ូលិស​អ៊ុយក្រែន​ឈរ​នៅ​ជិត​ច្រក​ចូល​ព្រះវិហារ Pechersk Lavra ក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២។

ទីភ្នាក់ងារ​សន្តិសុខ​អ៊ុយក្រែននិយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ខ្លួន​បាន​ធ្វើ​ការ​វាយឆ្មក់​ចូល​ឆែកឆេរ​ព្រះវិហារ​គ្រិស្តសាសនា​និកាយ Orthodox​ បុរាណមួយ​កន្លែងនៅ​ក្នុង​រដ្ឋធានី​កៀវ​ ដើម្បី​ប្រឆាំង​នឹង​សកម្មភាព​ដែល​សង្ស័យ​ថា​ជាអំពើ​«វិទ្ធង្សនា​ដែល​ប្រព្រឹត្ត​ដោយ​កង​ភ្នាក់ងារ​កម្លាំង​ពិសេសរបស់​រុស្ស៊ី​នោះ‍»។​

ការ​វាយ​ឆ្មក់​ចូល​ឆែកឆេរ​នេះ​កើត​មាន​ឡើង​នៅ​ព្រះវិហារ Pechersk Lavra ក្នុង​រដ្ឋធានី​កៀវនៃ​ប្រទេស​អ៊ុយក្រែន។​ ​ សេចក្តី​ថ្លែងការណ៍​មួយ​របស់ទី​ភ្នាក់ងារ​សន្តិសុខ​អ៊ុយក្រែន​និយាយ​ថា​ សកម្មភាព​នេះ ​គឺ​ក្នុង​បំណង​ការពារ​ព្រះវិហារ​នោះ​ កុំ​ឱ្យ​ត្រូវ​បាន​គេ​ប្រើប្រាស់ធ្វើ​ជា​ទី​ជម្រក​សម្រាប់​ប្រព្រឹត្ត​ការ​វាយប្រហារ ​ក្រុម​ឈ្លប​យកការណ៍ ជនបរទេស និង​ជា​កន្លែង​ស្តុក​អាវុធ​ជាដើម។​ ​

ព្រះវិហារ​គ្រិស្តសាសនា​រុស្ស៊ីនិង​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ បាន​ថ្កោលទោស​លើ​ការ​វាយឆ្មក់​ចូល​ឆែកឆេរ​នោះ៕​

XS
SM
MD
LG