ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​Zelenskyy ​បង្ហាញ​យន្តហោះ​ F-16​ ថ្មី ​ដើម្បី​ប្រយុទ្ធ​នឹង​រុស្ស៊ី​នៅ​លើ​អាកាស


ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយទៅកាន់អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ ពេលឈរនៅពីមុខយន្តហោះចម្បាំង F16 ក្នុងអំឡុងពេលទិវាកងទ័ពអាកាសអ៊ុយក្រែននៅទីតាំងដែលមិនបានបង្ហាញនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយទៅកាន់អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ ពេលឈរនៅពីមុខយន្តហោះចម្បាំង F16 ក្នុងអំឡុងពេលទិវាកងទ័ពអាកាសអ៊ុយក្រែននៅទីតាំងដែលមិនបានបង្ហាញនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ។

យន្តហោះ​ចម្បាំង​ F-16 ​ដែល​ទើប​នឹង​មកដល់​របស់​អ៊ុយក្រែន​ ត្រូវ​បាន​ដាក់តាំង​បង្ហាញ​ដោយ​លោក​ប្រធានាធិបតី ​Volodymyr Zelenskyy ​ដែល​បាន​និយាយ​ថា​ យន្តហោះ​ទាំងនេះ​នឹង​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​សង្រ្គាម​របស់​អ៊ុយក្រែន​ប្រឆាំងនឹង​រុស្ស៊ី។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​AP។

យន្តហោះ​ចម្បាំង​ F-16​ ពីរ​គ្រឿង​ ពាក់​ស្លាក​សញ្ញា​លំពែង​មុខបី​ ​របស់​អ៊ុយក្រែន​នៅលើ​ស្លាប​កន្ទុយ​ ហើយ​មាន​សំណាញ់​លាក់បាំង​ គឺជា​ផ្ទៃ​ខាងក្រោយ​ដ៏​គួរឱ្យ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែលលោក​ Zelenskyy ​ថ្លែងនៅ​ទិវា​កងកម្លាំង​អាកាស​ ដែល​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ត្រូវ​បាន​ប្រារព្ធឡើង​ក្រោម​ការរក្សា​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​នៅ​ទីតាំង​ដែល​មិន​បាន​បង្ហាញ​ ដើម្បី​ការពារ​យន្តហោះ​ចម្បាំង​ពី​ការវាយ​ប្រហារ​របស់​រុស្ស៊ី។

លោក Zelenskyy​ បាន​ថ្លែង​ថា​អ៊ុយក្រែន​ក៏កំពុង​ព្យាយាម​ឱ្យ​ប្រទេស​ជិតខាង​ជួយ​ការពារ​ប្រឆាំង​នឹង​មីស៊ីល​របស់​រុស្ស៊ី​ផងដែរ។

យោធា​អ៊ុយក្រែន​បាន​និយាយ​កាលពី​ថ្ងៃចន្ទ​ថា ​ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ចំនួន ២៤​ គ្រឿង​ដែល​រុស្ស៊ី​បាន​ប្រើ​ក្នុង​ការវាយប្រហារ​មួយ​យប់​សំដៅ​លើ​តំបន់​ជាច្រើន​នៅក្នុង​ប្រទេស។

កងទ័ព​អាកាស​អ៊ុយក្រែន​បាន​និយាយ​ថា ​ការស្ទាក់​ចាប់បាន​ធ្វើឡើង​លើ​តំបន់ Dnipropetrovsk, Kharkiv, Kirovohrad, Kyiv, Poltava, Sumy និង Vinnytsia ។

នៅក្នុង​តំបន់ Belgorod ​របស់​ប្រទេស​រុស្ស៊ី ​ឆ្លងកាត់​ព្រំដែន​ពី​តំបន់​ Kharkov​ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃចន្ទ​ថា ​ការវាយ​ប្រហារ​របស់​អ៊ុយក្រែន​បាន​ធ្វើឱ្យ​មនុស្ស​ម្នាក់​រងរបួស​ និង​បាន​បំផ្លាញ​អគារ​ផ្ទះល្វែង​ចំនួន​បួន​នៅក្នុង​ទីក្រុង​ Shebekino៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG