ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ឈ្លានពាន​លើ​អ៊ុយក្រែន​ធ្វើ​ឲ្យ​មាន​ការ​បញ្ចេញមតិ​ដ៏​ចម្រូង​ចម្រាស​នៅ​លើ​បណ្ដាញ​សង្គម​ចិន


ស្ត្រី​ម្នាក់​កាន់​ទូសព្ទ​ស្មានហ្វូន​របស់​គាត់​ដើរ​កាត់​ផ្លូវផ្ទាំង​មួយ​ដែល​គាំទ្រ​អ៊ុយក្រែន ក្រោយ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។
ស្ត្រី​ម្នាក់​កាន់​ទូសព្ទ​ស្មានហ្វូន​របស់​គាត់​ដើរ​កាត់​ផ្លូវផ្ទាំង​មួយ​ដែល​គាំទ្រ​អ៊ុយក្រែន ក្រោយ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។

ចាប់​តាំង​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន កាល​ពី​សប្ដាហ៍​មុន​មក បណ្ដាញ​សង្គម​ចិន ដែល​ជា​ទូទៅ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង មាន​ពោរពេញ​ទៅ​ដោយ​ការ​បញ្ចេញ​មតិ​ផ្ទុយ​គ្នា​អំពី​បញ្ហា​នៅ​អ៊ុយក្រែន។ ស្ថាប័ន​ត្រួត​ពិនិត្យ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត បាន​លុប​ចោល​ការ​បង្ហោះ​សារ​រាប់​ពាន់​សារ​ ដែល​មាន​ខ្លឹមសារ​មិន​សមរម្យ​ និង​អាស​អាភាស​ទៅ​លើ​ស្ត្រី​អ៊ុយក្រែន ហើយ​និងសារចេញពី​គណនី​ជាប្រភព​ដើម​ដែល​ពួកគេ​បង្កើត​សារ​ទាំងនោះ​ដែរ។

កា​របញ្ចេញ​មតិ​ផ្សេងៗ​ត្រូវ​បាន​បង្ហោះ​រៀង​រាល់​ម៉ោង​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង WeChat កម្មវិធី​ Appបង្ហោះ​វីដេអូ Douyin ឬ​កម្មវិធី​App TikTok ជា​ភាសា​ចិន ក៏​ដូចជា​នៅ​លើ​កម្មវិធី Weibo ដែល​ជា​បណ្ដាញសង្គម​ Twitter បញ្ចេញ​ទស្សន​វិស័យចិន​។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ បានស្នើ​ឲ្យ​រដ្ឋាភិបាល​ចិន​ឆ្លៀត​ឱកាស​ពី​វិបត្តិ​នៅ​អ៊ុយក្រែន​ ដើម្បី​រឹប​អូស​យក​កោះ​តៃវ៉ាន់។ ចិន​ចាត់​ទុក​ដែន​កោះ​ដែល​មាន​ការ​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​នេះ ថា​ជា​ខេត្ត​ផ្ដាច់​ខ្លួន​មួយ​របស់​ចិន បើ​ទោះ​បី​ជា​កោះ​នេះ​មាន​ទង់ជាតិ​ រូបិយប័ណ្ណ យោធា និង​ស្ថាប័ន​ប្រជាធិបតេយ្យ ដាច់​ដោយ​ឡែក​ក៏​ដោយ។ រដ្ឋាភិបាល​ចិនបាន​និយាយថា ពួក​គេ​បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ធ្វើ​ការ​បង្រួប​បង្រួម​ជាមួយ​កោះ​តៃវ៉ាន់ ​កុំថាឡើយ​ ត្រូវ​ប្រើ​កម្លាំង​ទ័ព។

បណ្ដាញសង្គម​ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ការ​បង្ហោះ​ការ​គាំទ្រ​រុស្ស៊ី​យ៉ាង​ភ្លូកទឹក​ភ្លូក​ដី និង​ការ​រិះ​គន់​ទៅ​លើ​សហរដ្ឋ​អាមេរិក ច្រើន​ជាង​ការ​គាំទ្រ​អ៊ុយក្រែន។ មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​ដែល​បាន​សួរ​សំនួរ​ថា​តើ​ហេតុ​អ្វី​បាន​ជា​ប្រធានាធិបតី​រុស្ស៊ី ​Vladimir Putin ​ព្យាយាម​ជ្រៀត​ជ្រែក​កិច្ច​ការ​ប្រទេស​ដទៃ តាម​រយៈ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​និយាយ​ភាសា​រុស្ស៊ី​នៅ​អ៊ុយក្រែន​ងើប​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្នុង​ស្រុក​របស់​ពួក​គេ។

រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin (ឆ្វេង) ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន លោក Xi Jinping ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។ (Sputnik/Aleksey Druzhinin/Kremlin via Reuters)
រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin (ឆ្វេង) ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន លោក Xi Jinping ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។ (Sputnik/Aleksey Druzhinin/Kremlin via Reuters)

តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​ថា អ្នក​បញ្ចេញ​មតិ​ខ្លះ​បាន​សួរ​ថា តើ​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ចិន​មិន​ឈរ​នៅ​ខាង​រុស្ស៊ី​ ដែល​ជា​សម្ពន្ធមិត្ត​របស់​ខ្លួន ក្នុង​ពេល​មាន​ការ​បោះ​ឆ្នោត​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​លើ​សេចក្ដី​សម្រេច​ថ្កោល​ទោស​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ ចិន ឥណ្ឌា និង​ អេមីរ៉ាត​អារ៉ាប់រួម បាន​សម្រេច​ចិត្ត​បោះ​ឆ្នោត​អនុបវាទ ដែល​ជា​ជំហរ​អព្យាក្រឹត។

អ្នក​បញ្ចេញ​មតិខ្លះ​ក៏​បាន​និយាយ​ចំអក​ដល់​អ៊ុយក្រែន​ ដោយ​អះអាង​ថា ប្រទេស​នេះ​បាន​អនុញ្ញាត​ឲ្យ​សហរដ្ឋ​អាមេរិកធ្វើ​ការ​សម្រេច​ចិត្ត​ជំនួស​ពួក​គេ។

ចម្ងល់​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​ចិន

ជាមួយ​នឹង​ការ​បង្ហោះ​សារ​ដែល​មាន​ខ្លឹមសារ​មិន​សមរម្យ​ និង​ការ​កោត​សរសើរ​ដល់​អំពី​ហិង្សា ស្ថានប័ន​ចិន​ដែល​មាន​កាតព្វកិច្ច​រឹតត្បិត​ការ​បញ្ចេញ​មតិ បាន​លុប​ចោល​មតិ​ដែល​មាន​ទស្សនៈ​ប្រឆាំង​នឹង​សង្គ្រាម រួម​មាន​ទាំង​លិខិត​ចំហ​មួយ​ដែល​ត្រូវ​បាន​ចែក​រំលែក​ដោយ​ក្រុមបញ្ញាវន្ត​ដែល​បាន​ស្នើ​ឲ្យ​បញ្ចប់​សង្គ្រាម​នេះ។

សាស្ត្រាចារ្យ​សាកល​វិទ្យាល័យ​ជនជាជាតិ​ចិន​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា៖ «វា​មិន​មែន​ជា​ស្ថានការណ៍​ងាយស្រួល​សម្រាប់​រដ្ឋាភិបាល​នោះ​ទេ។ រដ្ឋាភិបាល​មិន​អាច​គាំទ្រ​សង្គ្រាម​ទេ។ ប៉ុន្តែ វា​ក៏​មិន​ងាយ​ស្រួល​ក្នុងការ​សម្តែង​ទស្សនៈ​ប្រឆាំង​នឹង​សង្គ្រាម​យ៉ាង​គគ្រឹក​គគ្រេង​បែប​នេះ​ទេ ពីព្រោះ​ការ​ធ្វើ​ដូច្នេះ វា​ពាក់​ព័ន្ធ​ទៅ​នឹង​ស្ថានការណ៍​នយោបាយ​នៅ​កោះ​តៃវ៉ាន់ តំបន់​ទីបេ និង​ក្រុង​ហុងកុង។

សារព័ត៌មាន​គ្រប់​គ្រង​ដោយ​រដ្ឋ​ចិន​ Global Times បាន​លើក​ឡើង​នៅ​ក្នុង​ការ​ផ្សាយ​ជា​ភាសា​ចិន​ថា ក្រុម​ផ្ដាច់​ខ្លួច​បំបែក​រដ្ឋ ដែល​ប្រឆាំង​នឹង​ទីក្រុង​ប៉េកាំង គឺ​ជា​ក្រុម​ដែល​ស្ថិត​នៅ​ពីក្រោយ​ការ​បង្ហោះ​សារ​មួយ​ចំនួន​ប្រឆាំង​នឹង​សង្គ្រាម។

លោក Sun Jiashan អ្នកស្រាវជ្រាវ​នៅ​បណ្ឌិត្យសភា​សិល្បៈ​ចិន​ បាន​សរសេរ​ថា៖ «មនុស្ស​ខ្លះ​សន្និដ្ឋាន​ថា ក្រុម​លាក់​មុខ​ដែល​ចង់​បំបែក​រដ្ឋ​តៃវ៉ាន់​ ក្រុម​ចង់​បំបែក​រដ្ឋ​ហុងកុង និង​កម្លាំង​ដទៃ​ទៀត គឺ​ជា​អ្នក​បង្កើតរលក​នៃ​ការ​បញ្ចេញ​មតិសារធារណៈ​ និង​ ការ​ពិភាក្សា​នានា​អំពី​ស្ថានការណ៍​នៅ​អ៊ុយក្រែន»។

រូបឯកសារ៖ បុរស​ម្នាក់​អាន​កាសែត​របស់​រដ្ឋ​ចិន​ដែល​សរសេរ​ព័ត៌មាន​អំពី​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ (Photo by Jade Gao / AFP)
រូបឯកសារ៖ បុរស​ម្នាក់​អាន​កាសែត​របស់​រដ្ឋ​ចិន​ដែល​សរសេរ​ព័ត៌មាន​អំពី​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ (Photo by Jade Gao / AFP)

ប៉ុន្តែ ក្រុម​អ្នក​ត្រួត​ពិនិត្យ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​នៃ​ប្រទេស​នេះ ​ដែល​មាន​ឈ្មោះ​ថា «រដ្ឋបាល​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​ចិន Cyberspace Administration of China » កាល​ពី​ដំបូង​ឡើយ មិន​បាន​ធ្វើ​សកម្មភាព​អ្វី​ទៅ​លើ​ការ​ពិភាក្សា​ទាំង​នោះ​ទេ ដោយ​ពួក​គេ​អនុញ្ញាត​ឲ្យ​មាន​ការ​បង្ហោះ​សារ​ចោទ​សួរ​ទៅ​លើ​គោល​នយោបាយ​របស់​ទីក្រុង​មូស្កូ បន្ត​មាន​នៅ​លើ​បណ្ដាញសង្គម​ទាំង​នោះ។ ការ​ធ្វើ​ដូច្នេះ​ វាជះ​ត្រឡប់​មកវិញ ​នូវការ​លំបាក​កាន់តែ​ធំឡើង​សម្រាប់​អាជ្ញាធរ​ចិន ​ដោយ​សារ​តែ​សម្ពន្ធមិត្ត​របស់​ខ្លួន គឺ​រុស្ស៊ី ទ្រទ្រង់ និងគាំទ្រ​ចលនា​បំបែក​រដ្ឋ​នៅ​ភាគខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន ​នៅពេលដែល​រុស្ស៊ី​កំពុង​តែ​វាយ​ប្រហារដោយ​គ្មាន​ហេតុផល​ទៅលើ​ប្រទេស​ជិត​ខាង​របស់​ខ្លួន។

លោក Francesco Sisci អ្នក​សិក្សា​ស្រាជ្រាវ​ជាន់​ខ្ពស់​នៅ​សាកល​វិទ្យាល័យ Renmin នៃ​ប្រទេស​ចិន ​ក្នុង​ទីក្រុង​ប៉េកាំង​បាន​ថ្លែង​ថា៖ «ចិន ​ជាទូទៅ​ កំពុង​តាម​ដាន​ព្រឹត្តិការណ៍​នានា ប៉ុន្តែ​មិន​បង្ហាញ​ជំហរ​ច្បាស់​លាស់​នោះ​ទេ។ តើ​ចិន​ត្រូវ​បង្ហាញ​ជំហរ​ដើម្បី​អ្វី? សម្រាប់​ចិន ​សង្គ្រាម​នេះ គឺ​ជា​សង្គ្រាម ចាញ់-ចាញ់»។

លោក​ថ្លែង​ប្រាប់​វីអូអេ បន្ត​ថា៖ «ប្រសិន​បើ​រុស្ស៊ី​ ឈ្នះ​សង្គ្រាម​នេះ រុស្ស៊ី​នឹង​កាន់​តែ​ខ្លាំង​ជាង​មុន ហើយ​ចិន​នឹង​ទទួល​រង​សម្ពាធ​ពី​អ្នក​ជិត​ខាង​នៅ​ភាគ​ខាង​ជើង​មួយ​នេះ។ ប៉ុន្តែ ​បើ​រុស្ស៊ី​ចាញ់​វិញ ចិន​នឹង​កាន់​តែ​មាន​ភាព​ឯកោ។ លើស​ពី​នេះ​ទៀត ចិន​ពុំ​មាន​ទំនុកចិត្ត​លើ​រុស្ស៊ី​ទេ។ ប៉ុន្តែ ជំហរ​ផ្លូវការ​របស់​ចិន​គឺ​ប្រឆាំង​នឹង​អាមេរិក​ ហើយក្រុង​ប៉េកាំង​មើល​ឃើញ​សង្គ្រាម​នេះ​ថាជា ​សង្គ្រាម​ដែល​រៀបចំ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​ ដែល​បាន​បង្ខំ​រុស្ស៊ី​ឲ្យ​ធ្វើ​ដូច្នេះ»។

រូបឯកសារ៖ មនុស្សម្នា​ដើរ​កាត់​ការិយាល័យ​រដ្ឋបាល​ Cyberspace របស់​ចិន ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។ (REUTERS/Thomas Peter)
រូបឯកសារ៖ មនុស្សម្នា​ដើរ​កាត់​ការិយាល័យ​រដ្ឋបាល​ Cyberspace របស់​ចិន ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។ (REUTERS/Thomas Peter)

យ៉ាងណា​ក៏ដោយ រដ្ឋបាល​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​ចិន និង​បណ្ដាញសង្គម​នានា​បាន​លុប​ចោល​ការ​បង្ហោះ​សារ​ និង ​វីដេអូ រាប់​ពាន់​សារ ដែល​មាន​ខ្លឹមសារ​មិនសមរម្យ។ ទីភ្នាក់ងារ​នេះ​និយាយ​ថា ពួក​គេ​កំពុង​បង្ក្រាប​ទៅ​លើ​អ្វី​ដែល​ពួក​គេ​ហៅ​ថា «បណ្ដាញ​ផ្សព្វផ្សាយ​បុគ្គល» នោះ​គឺ​គណនី​បណ្ដាញសង្គម​ប្រើ​ប្រាស់​ដោយ​អ្នក​ផលិត​ព័ត៌មាន​ ដែល​បង្ហោះ​ទស្សនៈ​នយោបាយដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ ទីភ្នាក់ងារ​នេះ​បាន​និយាយ​ដែរ​ថា ពួក​គេ​ចង់​គ្រប់​គ្រង​ការ​ចែក​ចាយ​ព័ត៌មាន​នៅ​គ្រប់​បណ្ដាញ​អ៊ីនធឺណិត​ទាំង​អស់ ដើម្បី​បញ្ចប់​ការ​រំខាន​ទៅ​លើ​សណ្ដាប់​ធ្នាប់​នៃ​ការ​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត។

ក្រុមហ៊ុន​បណ្ដាញសង្គម Douyin និយាយ​ថា ពួក​គេ​បាន​លុប​ចោល​វីដេអូ​ចំនួន​ ៣.៥០០ និង ការ​បញ្ចេញ​មតិ​ចំនួន ១២.១០០ ទាក់ទិន​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ ក្រុមហ៊ុន​នេះ​ក៏​កំពុង​ស៊ើប​អង្កេត​ទៅ​លើ​ការ​បង្ហោះ​សារ​ដែល​មាន​ខ្លឹមសារ​មិន​សមរម្យ​ ដូចជា​សារ​ដែល​អំពាវនាវឲ្យ​ចាប់​ខ្លួន​ស្ត្រី​អ៊ុយក្រែន​ស្អាតៗ ការ​ផ្សព្វផ្សាយ​អំពី​តម្លៃ​មិន​សមរម្យ​ និង​សារ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បរិយាកាស​នៃ​បណ្ដាញ​សង្គម​មួយ​នេះ។

ប្រតិកម្ម​លើ​អ្វី​ដែល​កើត​ឡើង​នៅ​អ៊ុយក្រែន

មាន​ការ​បង្ហោះ​សារ​ដែល​មាន​ខ្លឹមសារ​ថា ជំហរ​របស់​រដ្ឋាភិបាល​ចិន​បែប​នេះ បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បា​ទៅ​លើ​និស្សិត​ចិន​ដែល​កំពុង​សិក្សា​នៅ​អ៊ុយក្រែន។ សារ​ខ្លះ​បាន​យោង​ទៅ​លើ​អរិភាព​បង្ក​ដោយ​អ្នកស្រុក​នៅ​អ៊ុយក្រែន និង​បាន​បង្ហាញ​ពី​ក្ដីបារម្ភ​លើ​សុវត្ថិភាព​របស់​ពួក​គេ។

ស្ថានទូត​ចិន​ប្រចាំ​រដ្ឋធានី​កៀវ កាល​ពី​ដំបូង​ឡើយ​ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ បង្ហាញ​អត្តសញ្ញាណ​របស់​ពួក​គេ​ឲ្យ​បាន​ច្បាស់​នៅ​ពេល​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ ប៉ុន្តែ​ ក្រោយ​មក ស្ថានទូត​បាន​ប្ដូរ​បទ​បញ្ជា ដោយ​និយាយ​ថា ពលរដ្ឋ​របស់​ខ្លួនគួរ​ស្ថិត​នៅ​ក្នុង​ផ្ទះ ​ហើយ​មិន​គួរ​បង្ហាញ​អត្តសញ្ញាណ​របស់​ពួក​គេ​ទេ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី។

ស្ថានទូត​ចិន​បាន​ប្រាប់​ពលរដ្ឋ​របស់​ខ្លួន​នៅ​អ៊ុយក្រែន​ថា៖ «ពលរដ្ឋ​អ៊ុយក្រែន​កំពុង​ឆ្លង​កាត់​ការ​លំបាក។ យើង​ត្រូវ​តែ​យល់​ដល់​ពួក​គេ និង​មិន​ត្រូវ​បង្ក​ហេតុ​អ្វី​ជាមួយ​ពួក​គេ​ទេ»។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការ​ចិន Xinhua News Agency ក៏​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​អំពាវនាវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ ត្រូវ​ធ្វើ​ការ​ពិភាក្សា និង​ បង្ហាញ​ការ​យល់​ឃើញ​របស់​ពួក​គេ​ដោយ​មាន​ហេតុផល​ ព្រមទាំង​បាន​រិះ​គន់​អ្នក​ដែល​ប្រើ​ពាក្យ​ពេចន៍​មិន​សមរម្យ​ដែរ៕

XS
SM
MD
LG