ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែនទទួលការជំរុញសមាជិកភាពក្នុងសហភាពអឺរ៉ុប តែគ្មានជំនួយថ្មីពីអឺរ៉ុបទេ បន្ទាប់ពីមានដំណើរថយក្រោយនៅសហរដ្ឋអាមេរិក


រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងមេដឹកនាំរបស់ប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប ក្នុងអំឡុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងមេដឹកនាំរបស់ប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប ក្នុងអំឡុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

សហភាព​អឺរ៉ុបមិនបាន​យល់ស្របគ្នា​លើ​កញ្ចប់​ជំនួយហិរញ្ញវត្ថុ​មាន​ទឹកប្រាក់​ ៥៤ ​ពាន់​លាន​ដុល្លារ​ ដែល​អ៊ុយក្រែន​ត្រូវការ​ខ្លាំង​ណាស់​ដើម្បី​ឱ្យមានដំណើរការ​ក្នុង​ប្រទេស ​ទោះ​បីជា​ប្លុក​ប្រទេស​ទាំង​នេះ​សម្រេចបើក​ការចរចា​ឱ្យ​ប្រទេស​ដាច់ដាចដោយ​សង្គ្រាម​នេះបានចូល​ជាសមាជិក​ក៏ដោយ។

នាយក​រដ្ឋមន្ត្រី​ប្រទេស​ហុងគ្រី​ លោក Viktor Orban ​បាន​បោះឆ្នោត​វ៉េតូប្រឆាំង​នឹង​ការ​ផ្តល់​ជំនួយ​នេះ។

នេះជាដំណើរ​ថយ​ក្រោយមួយ​ទៀត​ដល់ប្រធានាធិបតីអ៊ុយក្រែន​លោក Volodymyr Zelenskyy​ ក្រោយពី​លោក​មិនបានជោគជ័យ​ក្នុង​ការបញ្ចុះបញ្ចូលពួក​សមាជិក​សភា​អាមេរិក​ឱ្យ​ផ្តល់​ជំនួយ​បន្ថែម​ ៦១​ ពាន់​លាន​ដុល្លារទៀត​ដល់​អ៊ុយក្រែន ​ភាគច្រើនដើម្បី​ទិញ​អាវុធ​ពី​សហរដ្ឋ​អាមេរិក។​

អ៊ុយក្រែន​ពឹងពាក់​ខ្លាំងណាស់​លើប្រាក់ជំនួយ​សហភាព​អឺរ៉ុប​ដើម្បីជួយ​ដល់សេដ្ឋកិច្ច​ខ្លួននៅ​ឆ្នាំក្រោយ។ ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុបបាន​ហៅសេចក្តី​សម្រេច​កាលពី​ថ្ងៃព្រហស្បតិ៍​ឱ្យ​បើក​ការចរចា​អំពី​ការចូល​ជា​សមាជិក​របស់​អ៊ុយក្រែន​ថា​ជា​ «សញ្ញា​ច្បាស់លាស់​មួយ​នៃ​សេចក្តី​សង្ឃឹមសម្រាប់​ប្រជាពលរដ្ឋ​ពួក​គេ​និង​ទ្វីប​របស់​យើង»៕

XS
SM
MD
LG