ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
រូបថត​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២២ ដោយ​ក្រសួងការពារជាតិ​ដាណឺម៉ាក​ បង្ហាញ​កន្លែង​លេច​ធ្លាយ​មួយ​នៃ​បំពង់​បង្ហូរ​ប្រេង​ Nord Stream​ នៅ​ទីតាំង​ក្នុង​សមុទ្រ​បាល់ទិក​របស់​ដាណឺម៉ាក​ក្បែរ​កោះ Bornholm។

ផ្សាយ​ផ្ទាល់ LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ២៩ កញ្ញា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

00:00 9.8.2022

ថ្ងៃចន្ទ ទី ៨ ខែសីហា៖

  • វិមាន​ក្រឹមឡាំង​និយាយថា​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ពុំ​មាន​មូលដ្ឋាន​ណា​មួយសម្រាប់​កិច្ចប្រជុំរវាង​ប្រធានាធិបតី​រុស៊្សី​និង​ប្រធានាធិបតីអ៊ុយក្រែននៅ​ពេល​នេះឡើយ។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ឆ្លើយ​តប​ទៅ​នឹងសំណួរ​មួយពី​កិច្ចប្រឹងប្រែងរបស់​ប្រធានាធិបតី​តួកគី​លោក Tayyip Erdogan ដើម្បីជួយជ្រោមជ្រែង​ឱ្យ​មាន​កិច្ចពិភាក្សា​សន្តិភាព​នោះ​ អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង​លោក Dmitry Peskov បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុងជំនួប​ប្រជុំ​តាម​ទូរសព្ទ​ថា​ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiyy អាច​ជួប​ប្រជុំ​គ្នា​បាន​ លុះត្រា​តែក្រុម​អ្នក​ចរចានៃ​ប្រទេស​ទាំង​ពីរ​ បានសម្រេច​ការងារ​របស់​ពួក​គេ​រួច​ហើយ​។ កិច្ចពិភាក្សារវាងរដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​និង​រដ្ឋាភិបាល​ក្រុង​កៀវ​បាន​ជាប់គាំង​ជា​ច្រើន​ខែ​ ដោយ​ភាគីនីមួយ​ៗ​ បានស្តី​បន្ទោស​គ្នា​ទៅវិញ​ទៅ​មក​ ពី​រឿង​មិន​មាន​ការ​ចម្រើន​ទៅ​មុខ​នៃជំនួប​ពិភាក្សានេះ។​
  • ប្រទេស​ហ្វាំងឡង់​បាន​ចុះឈ្មោះអ្នក​សុំសិទ្ធិ​ជ្រកកោនក្នុងប្រទេស​របស់​ខ្លួន​ក្នុង​ចំនួន​ដ៏ច្រើន​មិន​ធ្លាប់​មាន​ពី​មុន​មក​ ចាប់​តាំងពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​ ដែល​ចំនួន​នេះ​មាន​ច្រើនជាង​ចំនួន​អ្នក​សុំ​សិទ្ធិជ្រក​កោនកាល​ពី​ក្នុង​អំឡុង​នៃវិបត្តិ​ជនចំណាក​ស្រុក​កាល​ពី​ឆ្នាំ​២០១៥ទៅទៀត។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​ហ្វាំងឡង់​នៅ​ថ្ងៃ​ចន្ទ​នេះ។​ គិត​ត្រឹម​ថ្ងៃ​ទី៤​ ខែ​សីហា​ ​អ្នក​ដែល​បាន​រត់​គេច​ពី​ប្រទេស​អ៊ុយក្រែន​ ដោយ​សារ​តែ​ការ​វាយ​ប្រហារ​របស់​កងកម្លាំងរុស្ស៊ី​នោះ​ ដែល​បាន​ដាក់​ពាក្យ​សុំ​ការ​ការ​ពារ​បណ្តាះ​អាសន្ន​ពី​ប្រទេស​ហ្វាំងឡង់​ មាន​ចំនួន​ជាង​ ៣ ម៉ឺន ​៥​ពាន់​នាក់​ហើយ​។​ នេះ​បើតាម​ការ​លើក​ឡើង​របស់​ការិយាល័យ​អន្តោប្រវេសន៍​ហ្វាំងឡង់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ។​ ការិយាល័យ​នេះ​បន្ថែម​ទៀត​ថា ១ភាគ​៣​នៃ​ជន​ដែល​រត់​គេច​ខ្លួនចេញ​ពី​ប្រទេស​អ៊ុយក្រែន​ គឺ​ជា​កុមារ។​ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ AFP។​
  • នាវា​ដឹក​ពោត​និង​សណ្តែក​សៀង​២​គ្រឿង​បន្ថែម​ទៀត​ បាន​ចាក​ចេញ​ពី​កំពង់​ផែ​សមុទ្រ​ខ្មៅរបស់​អ៊ុយក្រែន​នៅ​ថ្ងៃ​ចន្ទ​នេះ​។​ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters ដែល​បាន​ដក​ស្រង់​ប្រភព​ពី​ប្រទេស​អ៊ុយក្រែន​និង​តួកគី​ ដោយនិយាយ​ថា​ មាន​នាវា​ចំនួនសរុប​១០​គ្រឿង​ហើយដែល​បាន​ដឹក​គ្រាប់​ធញ្ញជាតិ​ចេញ​ពី​ប្រទេស​អ៊ុយក្រែន ចាប់​តាំង​ពី​នាវា​ទី​១បានចាក​ចេញ​ពី​កំពង់​ផែអ៊ុយក្រែន​កាល​ពី​សប្តាហ៍​មុន នៅ​ក្រោមកិច្ចព្រមព្រៀង​មួយ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ជា​មួយ​រុស្ស៊ី​ ដែល​ថា​មិន​បិទ​ខ្ទប់​ការ​ដឹក​ជញ្ជូន​គ្រាប់​ធញ្ញជាតិ​ចេញ​ពី​អ៊ុយក្រែននោះ​ឡើយ។ នាវាដឹក​ទំនិញ Sacura ដែល​បានចាកចេញ​ពី​កំពង់ផែ Pivdennyi បាន​ដឹក​គ្រាប់សណ្តែក​សៀង​ចំនួន​ ១ ម៉ឺន ១​ ពាន់​តោនទៅ​កាន់​ប្រទេស​អ៊ីតាលី។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​ក្រសួង​ការពារ​ជាតិ​តួកគី​ ដែល​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទនេះ​ ស្របពេល​ដែល​នាវា​ដឹក​ទំនិញ​មួយ​គ្រឿង​ទៀត​ឈ្មោះ Arizona បាន​ចាក​ចេញ​ពី​កំពង់​ផែ Chornomorsk និងដឹក​គ្រាប់ពោត​ចំនួន​ ៤៨.៤៥៨ ​តោន ទៅ​កាន់​ទី​ក្រុង​ Iskenderun នៅ​ភាគ​ខាង​ត្បូង​ប្រទេស​តួកគី។​ ​
  • អង្គការ​សិទ្ធិមនុស្សAmnesty International បាន​និយាយកាល​ពី​ថ្ងៃ​ទី៧​ ខែ​សីហា​ថា ខ្លួន​មាន​ការ​សោក​ស្តាយ​ដែលរបាយការណ៍​របស់​ខ្លួនបាន​បង្ក​ឱ្យ​មាន​ការ​អន់​ចិត្ត​និង​ខឹង​សម្បា​ ដែល​បាន​ចោទ​ប្រកាន់​ថា​អ៊ុយក្រែន​បាន​ប្រើ​ប្រាស់​ជន​ស៊ីវិល​ឱ្យ​ទទួល​រង​នូវ​ការ​បាញ់​ប្រហាររបស់កងកម្លំាង​រុស្ស៊ី​នោះ។​ នេះ​បើតាមការ​ផ្សព្វផ្សាយ​របស់​វិទ្យុសេរីភាព​និង​វិទ្យុអឺរ៉ុប​សេរីកាល​ពី​ថ្ងៃ​ចន្ទ​។​ អង្គការការពារ​សិទ្ធិមនុស្ស​មួយ​នេះ​បាន​ផ្សព្វផ្សាយនូវ​របាយការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​សី​ហា​ ថា​ កងទ័ព​អ៊ុយក្រែន​បាន​ធ្វើឱ្យ​គ្រោះថា្នក់​ដល់​ជនស៊ីវិល​ជា​ច្រើន​នាក់​ ដោយ​ដាក់​ពួក​គេនៅ​តាម​អគារ​លំនៅដ្ឋាន​ សាលារៀន​ និង​មន្ទីរពេទ្យ​ ហើយ​ធ្វើ​ការ​វាយ​ប្រហារ​ប្រឆាំង​តប​ទៅ​រុស្ស៊ី​វិញ ​ពី​តំបន់​ដែល​មាន​មនុស្ស​ច្រើន​កុះករ​កំពុង​រស់នៅ​នោះ។ ជា​ការ​ឆ្លើយ​តបទៅ​លើ​របាយការណ៍​នេះ​ ប្រធាន​ការិយាល័យរបស់​អង្គការ​សិទ្ធិមនុស្សAmnesty ប្រចាំនៅ​អ៊ុយក្រែន​បាន​លាលែង​ចេញ​ពី​តំណែង​ ដោយ​ចោទ​ប្រកាន់​អង្គការ​នេះ ​ថា​បាន​ធ្វើ​តាម​បណ្តាញឃោសនា​របស់​វិមាន​ក្រឹមឡាំង​។​ ទន្ទឹម​នឹង​នេះដែរ​ ប្រធានាធិបតី​អ៊ុយក្រែនលោក Volodymyr Zelenskyy និយាយ​ថា​ អង្គ​សិទ្ធិ​មនុស្ស​មួយ​នេះ បាន​ព្យាយាមលើក​លែង​ទោស​ដល់​រដ្ឋ​ភេរវករ​ ដោយ​បង្វែរ​ការ​ទទួល​ខុសត្រូវ​ពី​អ្នក​ចូលឈ្លាន​ពានទៅ​ឱ្យ​ជន​រងគ្រោះវិញ​។​ ដោយឡែក​អង្គការ​សិទ្ធិមនុស្សAmnesty International បាន​និយាយ​ថា៖​ «ខ្លួន​នៅ​តែ​ប្រកាន់​ជំហរ​ទៅ​លើ​របាយការណ៍ដែល​ខ្លួន​បានផ្សព្វផ្សាយ​ ប៉ុន្តែ​បាន​បញ្ជាក់​ថា​ ​ខ្លួន​មិន​បាន​រក​ឃើញ​ឯកសារ​ណា​មួយ​ដែលលើក​ឡើង​ថា​ កងកម្លាំង​អ៊ុយក្រែន​បានប្រព្រឹត្ត​នូវ​ការ​រំលោភ​បំពាន​ខ្លាំង​ជាង​កង​កម្លាំង​រុស្ស៊ី​នោះ​ឡើយ»។
  • កងកម្លាំង​អ៊ុយក្រែនបាន​ទទួល​ប្រព័ន្ធ​បាញ់​យន្តហោះ​ ដែល​បំពាក់​ក្បាលគ្រាប់បាញ់​ដោយ​ ប្រភេទ​ Gepard ដែល​ផលិត​ក្នុង​ប្រទេសអាល្លឺម៉ង់​ចំនួន​៣​គ្រឿង​ជា​លើក​ដំបូង ហើយ​នឹង​ប្រើប្រាស់​វា​ដើម្បី​ការពារទីតាំង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​មួយ​ចំនួន។ នេះ​បើតាម​ការ​ឱ្យ​ដឹងរបស់​ទី​បញ្ជាការដ្ឋានកងទ័ព​ភាគ​ខាង​ត្បូងរបស់​អ៊ុយក្រែននៅ​ថ្ងៃ​ចន្ទ​នេះ​ ហើយ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។ ប្រព័ន្ធ​ការពារ​ដែន​អាកាស​នេះ​ដែល​អាចប្រតិបត្តិការ​ដោយ​មនុស្ស​៣​នាក់​ ហើយ​ដែល​អាចបាញ់​ចេញ​ទៅ​កម្ទេច​គោលដៅ​ក្នុងចម្ងាយ​រហូត​ដល់​៤​គីឡូម៉ែត្រ​នោះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ប្រភេទ​អាវុធរបស់​ប្រទេស​លោក​ខាង​លិច ដែល​ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​ ក្នុង​ការជួយ​ការពារ​ដែន​អាកាស​របស់​ខ្លួន ​ប្រឆាំង​ទប់​ទល់​នឹងការ​ចូលឈ្លាន​ពាន​របស់​រុស្ស៊ី​ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈមក។​
  • អតីត​អធិការបតីអាល្លឺម៉ង់​លោក Gerhard Schroeder នឹង​នៅ​តែស្ថិត​ជា​សមាជិក​របស់​គណបក្សអ្នក​ប្រជាធិបតេយ្យ​សង្គម​(SPD)ដែល​កំពុង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។​ នេះ​បើតាម​ការឡើង​របស់​គណបក្ស​នៅ​ថ្ងៃ​ចន្ទ​នេះ​។​ គណបក្ស​នេះរក​ឃើញ​ថាទំនាក់​ទំនង​របស់​លោក​ជា​មួយ​ប្រធានាធិបតី​រុស្ស៊ីលោក​ Vladimir Putin មិន​បាន​រំលោភ​បំពាន​ទៅ​លើបទបញ្ញត្តិ​ណាមួយ​របស់​គណបក្ស​នោះ​ឡើយ។ លោក ​Schroeder ដែល​បាន​កាន់អំណាចជា​អធិការបតីអាល្លឺម៉ង់​ពី​ឆ្នាំ​ ១៩៩៨ ដល់​ឆ្នាំ ​២០០៥​ នោះ​ បាន​បដិសេធមិន​បោះបង់​ការ​គាំទ្រ​របស់​លោក​ទៅ​លើ​លោក Putin នោះ​ឡើយ ​បើ​ទោះ​បី​ជា​រុស្ស៊ី​បាន​ចូល​ឈ្លានពាន​ទៅលើ​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈក៏​ដោយ។​ លោក​បាន​ជួប​ជា​មួយ​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin ​នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ។​ ​នៅ​ក្នុង​បទសម្ភាសន៍​មួយ ​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ជួប​មេដឹកនាំ​រុស្ស៊ីរូប​នោះ​ ​លោក Schroeder ដែល​មាន​វ័យ​៧៨​ឆ្នាំ​បាន​អះអាងថា​ រុស្ស៊ី​ចង់​ឱ្យ​មាននូវ​ដំណោះ​ស្រាយមួយ​ដោយ​ការ​ចរចា​ទៅ​លើ​សង្គ្រាម។ ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelensky បាន​ហៅការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក​នៅ​ក្នុង​កិច្ចសម្ភាសន៍នោះ​ថា​ «គួឱ្សស្អប់ខ្ពើម។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ AFP។
21:46 5.8.2022

ថ្ងៃសុក្រ ទី ៥ ខែសីហា៖

  • ប្រធានាធិបតី​តួកគី​លោក​ Recep Tayyip Erdogan ​គ្រោង​ជួប​សមភាគី​រុស្ស៊ី​លោក​ Vladimir Putin​ នៅ​រមណីយដ្ឋាន​ Sochi ​ក្បែរ​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី។​vនេះបើតាម​លោក Dorian Jones ​នៃ​ VOA។ ​កិច្ច​ព្រមព្រៀង​ដែល​ទើប​នឹង​បញ្ចប់​ស្តីពី​ការ​ដឹក​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន​ និង​ការ​គាំទ្រ​របស់​រុស្ស៊ី​ដល់​ការ​វាយ​លុកថ្មី​របស់​តួកគី​លើ​កងកម្លាំង​ឃឺដ នៅ​ស៊ីរី​ មាន​នៅ​ក្នុង​របៀប​វារៈ​នៃ​ជំនួប​នេះ។ ​ជំនួប​ថ្ងៃសុក្រ​របស់​លោក​ Erdogan​ និង​លោក Putin ​ប្រធានាធិបតី​រុស្ស៊ី​ គឺ​ជា​ជំនួប​លើក​ទី ២ ​ក្នុង​រយៈពេល​មួយ​ខែ។​ កិច្ច​ប្រជុំ​នេះ​ធ្វើឡើង​ បន្ទាប់ពី​កប៉ាល់​ទី ១ ​ដែល​ដឹក​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន​បាន​ចាកចេញ​ពី​សមុទ្រ​ខ្មៅ​ក្រោម​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​ក្រុង​កៀវ ​និង​រុស្ស៊ីសម្របសម្រួល​ដោយ​តួកគី​និង​អង្គការ​សហប្រជាជាតិ។
  • ប្រទេស​កាណាដា​នឹង​បញ្ជូន​បុគ្គលិក​ដល់​ទី​ ២២៥​ នាក់ ​ទៅ​កាន់​ចក្រភព​អង់គ្លេស​ដើម្បី​បណ្តុះ​បណ្តាល​ទាហាន​អ៊ុយក្រែន​ ដោយ​ចាប់ផ្តើមនៅ​សប្តាហ៍​ក្រោយ​នេះ។ ​នេះបើ​យោងតាម​សារ​ព័ត៌មាន Reuters ​ដកស្រង់​សម្តី​រដ្ឋមន្ត្រី​ការពារ​ជាតិ​កាណាដា ​លោកស្រី​ Anita Anand ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ​អ៊ុយក្រែន​បាន​បាត់​បង់​ទឹកដី​មួយ​ចំនួន​នៅ​ភាគ​ខាងកើត​ប្រទេស​ ដោយសារ​ការវាយ​លុក​របស់​រុស្ស៊ី ​ហើយ​ប្រមុខ​អង្គការ​អូតង់​បាន​និយាយ​ថា ​គេ​មិន​ត្រូវ​បណ្តោយ​ឱ្យ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូឈ្នះ​សង្រ្គាម​ឈ្លានពាន​ដែល​បាន​ចាប់ផ្តើម​ឡើង​តាំងពី​ខែ​កុម្ភៈ​នោះទេ។ ​កង​កម្លាំង​ប្រដាប់​អាវុធ​កាណាដា​បាន​បណ្តុះបណ្តាល​បុគ្គលិក​យោធា ​និង​សន្តិសុខ​អ៊ុយក្រែន​ជាង​ ៣ ម៉ឺន ៣ ពាន់នាក់ ចាប់​តាំង​ពី​ឆ្នាំ ​២០១៥​ មក។
  • សមាជិក​អង្គការ​អូតង់​កំពុង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ដែល​ផលិត​អាវុធ​យោធា ​ដើម្បី​ធានា​ថា​ អ៊ុយក្រែន​ទទួល​បាន​អាវុធ​ និង​សម្ភារៈយោធា​បន្ថែម​ទៀត​ ដើម្បី​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម​ដ៏​វែង​ឆ្ងាយ​ជាមួយ​រុស្ស៊ី។ ​អគ្គ​លេខាធិការ​អង្គការ​អូតង់​លោក​ Jens Stoltenberg ​បាន​និយាយ​ដូចនេះ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ​លោក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters ​ក្នុង​បទ​សម្ភាសន៍​ថា៖ «យើង​កំពុង​ផ្តល់​ការ​គាំទ្រ​ជាច្រើន​ ប៉ុន្តែ​យើង​ត្រូវតែ​ធ្វើ​បន្ថែម​ទៀត ​ហើយ​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ដំណើរ​ដ៏វែង​ឆ្ងាយ»។
  • ទីក្រុង​ Druzhkivka ​ភាគ​ខាងកើត​អ៊ុយក្រែន​ ស្ទើរតែ​គ្មាន​ទឹក​ផឹក ​ហើយ​គ្រប់​ទីកន្លែង​ដែល​មាន​ទឹក​ ប្រជាជន​តម្រង់​ជួរ​ដោយ​កាន់​ធុង​ទឹក។ ទីកន្លែង​ជាច្រើន​នៃ​តំបន់​ Donetsk​ មិន​មាន​ការ​ផ្គត់ផ្គង់​ទឹក​ជា​ប្រចាំនោះទេ។ ​នៅ​ទីក្រុង​ Bakhmut ​ភាគខាង​កើត​អ៊ុយក្រែន​ឯណោះ​វិញ ការ​ប្រយុទ្ធ​យ៉ាង​សកម្ម​នៅ​តែបន្ត​នៅ​ជាយក្រុង ​ខណៈ​ដែល​កង​កម្លាំង​រុស្ស៊ី​ព្យាយាម​ដណ្តើម​យក​តំបន់​ដ៏​សំខាន់​នេះ។ ​នេះ​បើ​តាម​អ្នកស្រី​Maryan Kushnir ​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​វិទ្យុ​អឺរ៉ុប​សេរី/វិទ្យុសេរីភាព ​ដែល​បាន​និយាយ​ជាមួួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ដែល​បាន​បដិសេធ​មិន​ព្រម​ចាកចេញពី​លំនៅដ្ឋាន​របស់​ខ្លួន ទោះ​បីជា​មាន​ការ​ប្រយុទ្ធ​គ្នា​ក៏ដោយ។

កសិករម្នាក់ឈ្មោះ Alexander Selezniov បង្ហាញឃ្លាំងស្តុករបស់លោក ដែលត្រូវបានបំផ្លាញ ក្នុងអំឡុងជម្លោះឈ្លានពានរុស្ស៊ីលើអ៊ុយក្រែន នៅភូមិ Kamyanka ដែលគ្រប់គ្រងដោយរុស្ស៊ី នៅតំបន់ Zaporizhzhia កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២។

  • ប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskyy ​បាន​រិះគន់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ Amnesty International ​នៅក្នុង​សុន្ទរកថា​ប្រចាំ​ថ្ងៃ​របស់​លោក​ ស្តីពី​របាយ​ការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​នេះ ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយកាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ ​របាយ​ការណ៍​បាន​ឲ្យដឹង​ថា៖ «កង​កម្លាំង​អ៊ុយក្រែន​បាន​ធ្វើឱ្យ​ជន​ស៊ីវិល​មាន​គ្រោះថ្នាក់​ ដោយបង្កើត​មូលដ្ឋាន​និង​ដាក់​ប្រព័ន្ធប្រតិបត្តិការ​អាវុធនៅ​ក្នុង​តំបន់​លំនៅដ្ឋាន រួមទាំង​នៅ​ក្នុង​សាលារៀន​និង​មន្ទីរពេទ្យ​ ខណៈ​អ៊ុយក្រែន​ព្យាយាម​បណ្តេញ​កងទ័ព​រុស្ស៊ី ​ដែល​បាន​ចាប់​ផ្តើម ការ​លុកលុយនៅ​ក្នុង​ខែ​កុម្ភៈ។​ លោក​ Zelenskyy ​បាន​និយាយ​ថា​ របាយ​ការណ៍​នេះ​ «ជា​អកុសល​ព្យាយាម​លើកលែង​ទោស​រដ្ឋ​ភេរវករ​ ហើយ​ទម្លាក់​ការ​ទទួល​ខុសត្រូវ​ពី​អ្នក​ឈ្លានពាន​មក​ឱ្យ​ជន​រងគ្រោះ»។​ អគ្គលេខាធិការ​នៃ​អង្គការ​លើកលែង​ទោស​អន្តរជាតិ​លោកស្រី​ Agnes Callamard​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ​អង្គការ​លើកលែង​ទោស​អន្តរជាតិ​មាន​ «ឯកសារ​ដែល​កងកម្លាំង​អ៊ុយក្រែន​ធ្វើ​ឱ្យ​ជនស៊ីវិល​ប្រឈម​នឹង​ហានិភ័យ​ និង​បំពាន​ច្បាប់​សង្រ្គាម ​នៅពេល​ទាហាន​អ៊ុយក្រែន​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ដែល​មាន​ប្រជាជន​រស់​នៅ»។ ​លោកស្រី​បាន​ថ្លែង​ថា៖ «ទោះជាការ​ប្រយុទ្ធ​ដើម្បី​ការពារ​ខ្លួន​ក៏​ដោយ​ យោធា​អ៊ុយក្រែន​មិន​អាច​មិន​គោរព​ច្បាប់​មនុស្សធម៌​អន្តរជាតិបាន​ឡើយ»។
  • អគ្គ​លេខាធិការ​អង្គការ​អូតង់​ លោក ​Jens Stoltenberg ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ សម្ព័ន្ធ​មិត្ត​យោធា​លោក​ខាងលិច​មាន​ភារកិច្ច​រួមគ្នា​ក្នុង​ការ​ជួយ​អ៊ុយក្រែន​ប្រយុទ្ធ​ប្រឆាំង​ការឈ្លាន​ពាន​របស់​រុស្ស៊ី ​និង​ការពារ​មិនឱ្យ​ជម្លោះ​នេះ​រីករាលដាល​ទៅ​ជា​សង្រ្គាម​រវាង​រុស្ស៊ី ​និង​អូតង់។ លោក​ Stoltenberg ​បាន​និយាយ​ថា ​អង្គការ​អូតង់​មាន​ការទទួល​ខុសត្រូវ​ខាង​សីលធម៌​ក្នុង​ការ​គាំទ្រ​អ៊ុយក្រែន​ និង​ប្រជាជន​អ៊ុយក្រែន​ប្រឆាំង​សង្រ្គាម​ឈ្លានពាន។ ​លោក​បាន​ថ្លែង​ថា៖ «យើង​កំពុង​មើល​ឃើញ​សកម្មភាព​សង្រ្គាម​វាយ​ប្រហារ​លើ​ជនស៊ីវិល​ និង​ការ​បំផ្លិច​បំផ្លាញ​ ដែល​យើង​មិន​បាន​ឃើញ​ចាប់តាំង​ពី​សង្គ្រាម​លោក​លើក​ទី ២» មក។​ នេះ​បើយោង​តាម​ការ​ចេញផ្សាយ​របស់​អង្គការ​អូតង់។​
  • ក្រសួង​ការពារជាតិ​របស់​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា ​កង​កម្លាំង​អ៊ុយក្រែន​កំពុង​ប្រើ​ប្រាស់​មីស៊ីល​ និង​ការ​វាយប្រហារ​ដោយ​កាំភ្លើង​ធំ​លើ​ «បន្ទាយ​យោធា បុគ្គលិក​យោធា ​មូលដ្ឋាន​ភស្តុភា​និង​ឃ្លាំង​រំសេវ»។ ​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​នេះ​បាន​និយាយ​ថា​ ការ​វាយ​ប្រហារ​បែបនេះ​ទំនង​ជាមាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រុស្ស៊ី​ ក្នុង​ការ​គាំទ្រ​និង​ផ្គត់ផ្គង់​កងកម្លាំង​របស់​ខ្លួន៕ ​

23:34 4.8.2022

ថ្ងៃព្រហស្បតិ៍ ទី ៤ ខែសីហា៖

  • សហភាព​អឺរ៉ុប​គ្រោង​នឹង​រៀប​ចំ​ផ្តល់​កញ្ចប់​ជំនួយ​ហិរញ្ញវត្ថុ​ថ្មី​មួយ​ទៀតដល់​ប្រទេស​អ៊ុយក្រែន​ នៅ​ត្រឹម​ខែ​កញ្ញា​ខាង​មុខ​នេះ​ ដែល​មាន​ទឹក​ប្រាក់ប្រមាណ ៨,១៥ ពាន់លាន​ដុល្លារ​អាមេរិក។ នេះ​បើតាម​ប្រភពមួយ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់។ ផ្នែក​ខ្លះ​នៃ​កញ្ចប់​ជំនួយ​ថវិកា​ថ្មី​នេះ នឹង​ត្រូវ​ផ្តល់​ជាប្រាក់​ជំនួយ​ឥត​សំណង ក៏ប៉ុន្តែ​ផ្នែក​ខ្លះ​ទៀត​នៃ​ជំនួយ​នេះ​នឹង​រួម​មាន​ជា​ប្រាក់​កម្ចី​ផង​ដែរ។ នេះបើតាមមន្ត្រីរដ្ឋាភិបាល​អាល្លឺម៉ង់​មួយ​រូប​ ដែល​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍។​ កាល​ពី​ខែ​ឧសភា​កន្លង​ទៅ ក្រុម​មេដឹកនាំ​ប្រទេសដែល​មានឧស្សាហកម្ម​ជឿន​លឿន​ ឬ G7បាន​ឯកភាព​គ្នាផ្តល់ជំនួយ​ថ្មីដែល​មាន​ទឹក​ប្រាក់​ប្រមាណ ៩,៥ ពាន់​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​អ៊ុយក្រែន​ ដែល​ភាគ​ច្រើននៃ​ជំនួយ​ទាំង​នោះ​ត្រូវ​បាន​ផ្តល់​ដោយ​សហរដ្ឋ​អាមេរិក។ ប្រទេស​អាល្លឺម៉ង់​បាន​ផ្តល់​ជំនួយ​ប្រមាណ ១ ពាន់​លាន​ដុល្លារ​រួច​ហើយ នៅ​ក្នុង​កញ្ចប់​ជំនួយ​កាល​ពី​ខែ​ឧសភា​នោះ។ នេះ​បើតាម​សេក្តី​រាយការណ៍​របស់ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។
  • មនុស្ស​យ៉ាង​តិច​ណាស់ ៥ នាក់​ត្រូវ​បាន​សម្លាប់ និង ៦ នាក់​ផ្សេង​ទៀត​បាន​រងរបួសនៅ​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ពេល​ដែល​កងកម្លាំង​អ៊ុយក្រែន​បាន​បាញ់​ផ្លោង​ដាក់​តំបន់ Donetsk ​ដែល​កំពុង​គ្រប់គ្រង​ដោយ​ក្រុម​អ្នកបំបែក​ខ្លួន​ដែលគាំទ្រ​ដោយ​រុស្ស៊ី​នោះ។ នេះ​បើតាម​ការឱ្យ​ដឹង​របស់ក្រុម​មន្ត្រីនៅ​ក្នុង​តំបន់​ផ្តាច់​ខ្លួន​មួយ​នេះ។ រូប​ភាពវីដេអូ​ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ បាន​បង្ហាញ​សាកសព​ជន​រង​គ្រោះ ដែល​ខ្លះ​ដាច់​ជា​បំណែក​នៅ​តាម​ដង​ផ្លូវនៅ​កណ្តាល​ក្រុង Donetsk។ គេ​បាន​ឃើញ​ឈាមប្រឡាក់​ជា​ច្រើន​នៅ​តាម​ដងផ្លូវ។ ទីភ្នាក់ងារ​ព័ត៌មាន Reuters មិន​ទាន់​អាច​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​បាន​ភ្លាមៗនៅឡើយ​ទេ​ ទៅ​លើ​របាយការណ៍​ព័ត៌មាន​ពី​សមរភូមិ​ប្រយុទ្ធ។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​នេះ។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និយាយ​ថា វា​ជា​រឿង​មួយ​គួរ​ឱ្យ​ស្អប់​ខ្ពើម​ដែល​អតីត​មេដឹកនាំ​អឺរ៉ុប​ធ្វើ​ការ​បម្រើ​ឱ្យ​ប្រទេស​រុស្ស៊ី​នោះ។ ​ការ​លើក​ឡើង​របស់​លោក Zelenskyy ទំនង​ដូច​ជា​សំដៅ​លើ​ការ​អត្ថាធិប្បាយ​របស់​អតីត​អធិការបតី​អាល្លឺម៉ង់​លោក Gerhard Schroeder ដែល​បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ​ចង់​បាន​ដំណោះស្រាយដោយ​ការ​ចរចារ​ទៅ​លើ​សង្គ្រាម។ «ព័ត៌មាន​ដែល​ល្អ​គឺ​ថា រដ្ឋាភិបាល​វិមាន​ក្រឹមឡាំងចង់​បាន​ដំណោះ​ស្រាយដោយ​ការចរចារ​មួយ»។ នេះ​បើ​តាម​ការលើក​ឡើង​របស់អតីត​មេដឹកនាំ​អាល្លឹម៉ង់វ័យ​ ៧៨​ ឆ្នាំ​រូប​នេះ​ ដែល​ត្រូវ​បាន​ដក​ស្រង់​សម្តី​យក​មក​ចុះ​ផ្សាយ​ បន្ទាប់​ពី​លោក​បាន​បញ្ជាក់​ថា​ លោក​បាន​ជួប​ជា​មួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​ក្នុង​រដ្ឋធានី​ម៉ូស្គូ​ កាល​ពី​សប្តាហ៍​មុន។ «វា​ជា​រឿង​គួ​ឱ្យ​ស្អប់​ខ្ពើម​មួយ​ ដែល​អតីត​មេដឹកនាំនៃ​រដ្ឋ​មហា​អំណាច​មួយ ដែល​ប្រកាន់​គុណតម្លៃ​អឺរ៉ុប​ បាន​ធ្វើការ​ជា​មួយ​រុស្ស៊ី ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​គុណតម្លៃ​នេះ។ នេះ​បើតាម​ការលើក​ឡើង​របស់​លោក Zelenskyy នៅ​ក្នុង​សុន្ទរកថាជា​វីដេអូ​ដោយ​មិន​បាន​និយាយ​ដោយ​ផ្ទាល់​ទៅ​លើ​អតីត​មេដឹកនាំ​អាល្លឺម៉ង់​លោក Schroeder នោះ​ឡើយ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។
  • ខណៈដែល​កង​កម្លាំង​រុស្ស៊ី​កំពុងបន្ត​ការ​វាយ​ប្រហារ​របស់​ខ្លួនទៅ​លើ​ប្រទេស​អ៊ុយក្រែន​នោះ ពលរដ្ឋ​អ៊ុយក្រែន​កំពុង​ប្រឈម​មុខ​នឹង​ស្ថានភាព​សុខភាព​កាន់​តែ​អាក្រក់​ឡើង។ នេះបើតាម​ការ​លើក​ឡើង​របស់​អង្គការ​សុខភាព​ពិភពលោក។ រួម​ទាំង​ការខ្វះ​ខាត​បុគ្គលិក ការ​បាញ់​ផ្លោង​កើន​ឡើង​និង​ការចូល​មក​ដល់​នៃ​រដូវ​ត្រជាក់​ខាង​មុខ​នេះ​ បានធ្វើ​ឱ្យ​អង្គការ​សុខភាព​ពិភពលោក​មាន​ក្តី​បារម្ភ​ជា​ខ្លាំង។​ នៅ​ក្នុង​បទ​សម្ភាសន៍​មួយជា​មួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ្នក​សម្រប​សម្រួលគ្រាអាសន្ន​របស់​អ៊ុយក្រែននៃអង្គការ WHO លោកស្រី Heather Papowitz បាននិយាយ​ថា ក្រុមថែទាំ​សុខភាព នៅ​ក្នុង​តំបន់​ជា​ច្រើន​បាន​ស៊ាំ​ទៅហើយ​ ទៅ​នឹង​សំឡេង​គ្រាប់ផ្លោង​ធ្លាក់នៅ​ខាង​ក្រៅ​អគារ​ធ្វើការ​ងារ​របស់គេ។
  • បើ​ទោះ​បី​ជា​នាវា​ដឹកគ្រាប់​ធញ្ញជាតិ​ទី ១ ដែល​បានចាក​ចេញ​ពី​អ៊ុយក្រែន​និងឆ្លង​កាត់​តាម​សមុទ្រ​ខ្មៅ​ បាន​ឆ្លងផុត​ការ​ត្រួត​ពិនិត្យនៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​នៃ​ប្រទេស​តួកគី​ និង​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​លីបង់ក៏​ដោយ​ ក៏ប្រទេស​អ៊ុយក្រែន​និយាយ​ថា​ ខ្លួន​មាន​នាវាផ្ទុក​គ្រាប់​ធញ្ញជាតិ​ពេញចំនួន ១៧ គ្រឿង​ទៀត ​កំពុង​រង់​ចាំ​ការអនុញ្ញាត​ដើម្បី​ចេញ​ដំណើរ​ពី​កំពង់​ផែ​របស់​ខ្លួន។​ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AP។ គេ​នៅ​មិន​ទាន់​នៅ​ឡើយ​ទេ​ថា​ តើ​ពេល​ណា​បាន​នាវាទាំង​នេះ​ អាច​ចេញ​ដំណើរ​ពី​កំពង់​ផែ​របស់​ខ្លួន​នោះ៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG