ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

យាន​អវកាស​របស់​អេមីរ៉ាត​អារ៉ាប់រួម​បាន​ទៅ​ដល់​ភព​ព្រះ​អង្គារ​ដោយ​ជោគ​ជ័យ


រូបឯកសារ៖ យាន​អវកាស​​ Hope Probe ​របស់​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម កំពុងហោះក្នុងលំហអាកាស កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។

ទីភ្នាក់ងារ​អវកាស​របស់​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​បាន​ប្រកាស​ កាល​ពី​ថ្ងៃ​អង្គារ​ថា ​យាន​អវកាសដែល​មិន​មាន​មនុស្ស​បើករបស់​ខ្លួន​បាន​ទៅ​ដល់​ភព​ព្រះអង្គារ​ហើយ និង​បាន​ហោះ​ចូល​ដោយ​ជោគជ័យ​ទៅ​ក្នុង​គន្លង​តារា។

បេសកកម្មស្រាវជ្រាវ​របស់​យាន​អវកាស​ទៅ​កាន់​ភព​ព្រះ​អង្គារ​របស់​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម ​ដែលហៅ​ថា​ Amal ឬ​ Hope Probe នោះ​ បាន​ប្រកាសពី​ការ​ទៅ​ដល់​របស់​យាន​អវកាស​នេះ​នៅ​ក្នុង​គណនី Twitter ផ្លូវ​ការ​របស់​ខ្លួន។

សារ​នោះ​មាន​ខ្លឹមសារ​ថា៖ «​ជោគ​ជ័យ​ហើយ​។​ ការ​ទាក់​ទង​ជាមួយយានអវកាស​នៃ​បេសកកម្ម Hope Probe ត្រូវ​បាន​ចាប់ផ្តើម​ឡើង​វិញជា​ថ្មី​ហើយ។ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ភព​ព្រះ​អង្គារ​នៅ​ពេល​នេះ​បាន​សម្រេច​ហើយ។

ការ​ទៅ​ដល់​ភព​ព្រះ​អង្គារ​ដោយ​ជោគ​ជ័យនៃ​បេសកកម្មយាន​អវកាសរបស់​ប្រទេស​អេមីរ៉ាត អារ៉ាប់រួម​នៅ​ពេល​នេះ​ បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​ទី​ ៥​ នៅ​លើ​ពិភព​លោក ​ដែល​បាន​ទៅ​ដល់​ភព​ព្រះអង្គារ និង​ជា​ប្រទេស​ទី ​១ ​នៅ​ក្នុង​ពិភព​អារ៉ាប់​ទាំង​មូល។​

មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​យាន​អវកាស​របស់​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម ក្នុង​ទី​ក្រុង Dubai​ បាន​សម្តែង​ការ​អបអរ​សាទរយ៉ាង​ខ្លាំង​នូវ​ដំណឹង ​ដែល​យាន​អវកាស​របស់​ខ្លួន​បាន​ទៅ​ដល់គោល​ដៅ ​ដែល​បាន​ប្រើ​ពេល​ប្រមាណ​ ៧ ​ខែ​ និងធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​ ៤៨២​ លាន​ម៉ែត្រ។

យាន​អវកាស​នេះ​បាន​ចាប់​ផ្តើម​ហោះ​ក្រឡឹង​ជុំវិញ​ភព​ព្រះ​អង្គារ​ហើយ និង​ចាប់ផ្ដើម​ប្រមូល​ទិន្នន័យ​លម្អិត​ស្តី​ពី​បរិយាកាស​នៅ​ភព​ព្រះ​អង្គារ​នោះ៕

XS
SM
MD
LG