ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​បង្ហោះ​យាន​អវកាស​​ទៅ​ស្រាវជ្រាវ​នៅ​ភព​ព្រះចន្ទ


ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​យាន​អវកាស​គ្មាន​មនុស្ស​បើក​ទៅ​កាន់​ភព​ព្រះចន្ទ​ដោយ​ជោគជ័យ​កាល​ពី​ថ្ងៃច័ន្ទ​ដើម្បី​ចុះចត​ ប្រមូល​សំណាក​ដី​និង​ថ្ម​ ហើយ​បញ្ជូន​វា​មក​ផែន​ដី​វិញ។​

ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​យាន​អវកាស​គ្មាន​មនុស្ស​បើក​ទៅ​កាន់​ភព​ព្រះចន្ទ​ដោយ​ជោគជ័យ​កាល​ពី​ថ្ងៃច័ន្ទ​ដើម្បី​ចុះចត​ ប្រមូល​សំណាក​ដី​និង​ថ្ម​ ហើយ​បញ្ជូន​វា​មក​ផែន​ដី​វិញ។​ ប្រសិន​បើ​ទទួល​បាន​ជោគជ័យ ​វា​នឹង​ក្លាយ​ជា​បេសកកម្ម​ដំបូង​របស់​ប្រទេសណា​មួយ​ ​ក្នុង​ការ​យក​សំណាក​ពី​ភព​ព្រះ​ចន្ទ​ចាប់​តាំង​ពី​ទសវត្ស​១៩៧០​មក​ ហើយវា​នឹង​ធ្វើ​ឲ្យ​ចិន​ក្លាយជា​ប្រទេស​ទី​បី​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​ ដែល​អាច​ទៅ​យក​សំណាក​បែប​នេះ។​

ការ​ស្រាវជ្រាវ​ដោយ​យាន​អវកាស​ Chang'e 5 (ឆាំង អឿ ៥) នឹង​ស្វែង​រក​សំណាក​ដែល​អាច​ជួយ​អ្នក​វិទ្យាសាស្ត្រ​ឱ្យ​យល់​កាន់​តែ​ច្បាស់​អំពី​ដើម​កំណើត​និង​ការ​កកើត​ភព​ព្រះចន្ទ។​

ទីភ្នាក់ងារ​អវកាស​អាមេរិក​ NASA និយាយ​ថា​ គោលដៅ​នៃ​បេសកកម្ម​នេះ​គឺ​ចុះ​ចត​នៅ​លើ​ផ្ទៃ​ដែល​គេ​មិន​ទាន់​បាន​ស្រាវជ្រាវ​ពី​មុន​នៃ​ភព​ព្រះចន្ទ​ ដែល​គេ​ហៅ​ថា​ថា​ Oceanus Procellarum ​ហើយ​ប្រតិបត្តិការ​មួយ​ថ្ងៃ​នៅ​ភព​ព្រះ​ចន្ទដែល​ស្មើ​១៤​ថ្ងៃ​នៅ​លើ​ផែនដី​ ហើយ​យក​សំណាក​ទម្ងន់​២​គីឡូក្រាម​ពី​ជម្រៅប្រមាណ២​ម៉ែត្រ។​

លោក ​Matt Siegler​ អ្នក​ស្រាវជ្រាវវិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​ Planetary Science Institute ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ Arizona ​ដែល​មិន​មែន​ជាផ្នែក​មួយ​នៃ​បេសកកម្ម Chang'e 5 ទេ​នោះបាន​ប្រាប់​ទី​ភ្នាក់ងារ​ Reuters ​ថា​ តំបន់​ដែល​យាន​អវកាស​ត្រូវ​ចុះចតនោះ​មាន​អាយុពី​១​ពាន់លាន​ឆ្នាំ​ទៅ​២​ពាន់លាន​ឆ្នាំ។

Reuters ​រាយការណ៍​ថា​ ប្រទេស​ចិន​បាន​ចុះចត​យាន​អវកាសនៅលើ​ភព​ព្រះ​ចន្ទ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១៣៕

XS
SM
MD
LG