ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​សភា​ពិនិត្យមើល​របាយការណ៍​ពី​ការស៊ើបអង្កេត​របស់​ FBI លើ​លោក​ត្រាំ


រុបឯកសារ៖ លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ
រុបឯកសារ៖ លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ

សេតវិមាន​បាន​ច្រានចោល​សេចក្តី​រាយការណ៍​របស់​កាសែត​ New York Times កាលពីយប់​ថ្ងៃសុក្រ​ ហើយថា​វាជា«រឿង​គួរឱ្យ​អស់​សំណើច‍»​ ក្នុង​ពេល​ជាមួយ​គ្នា​នោះដែរ កាលពីថ្ងៃសៅរ៍​លោក​ប្រធានាធិបតី​ត្រាំ​បាន​វាយប្រហារ​លើ​លោក​Comey និង​ទីភ្នាក់ងារ​ FBI ​តាម​រយៈ​សាររបស់​លោក​ជាច្រើន។

គណៈកម្មាធិការ​មួយ​របស់​សភាជាតិ​នឹង​ពិនិត្យ​មើល​សេចក្តី​រាយការណ៍​មួយ​របស់​បណ្តាញ​សារព័ត៌មាន​ដែល​ថា​ការិយាល័យ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​សហព័ន្ធ​ (FBI) បាន​ស៊ើបអង្កេត​ដើម្បី​ចង់​ដឹង​ថា​តើ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​ធ្វើការ​ដើម្បី​តំណាង​ឱ្យ​ផល​ប្រយោជន៍​របស់​រុស្ស៊ីប្រឆាំង​នឹង​ផលប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ការបញ្ជាក់​កាលពីថ្ងៃសៅរ៍​របស់​ប្រធាន​គណៈកម្មាធិការសភាជាតិ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ។

កាសែត​ New York Times ​បាន​រាយការណ៍​ថា​មានការស៊ើបអង្កេត​មួយ​បាន​ធ្វើ​ឡើង​ក្នុងរយៈ​ពេល​ប៉ុន្មានថ្ងៃ​ក្រោយពី​លោក​ត្រាំ បាន​បណ្តេញ​លោក​ James Comey ពីតំណែង​ប្រធាន​FBI ​ក្នុងខែ​ឧសភា ឆ្នាំ​២០១៧ ហើយ​ថា​អ្នកស៊ើបអង្កេត​ប្រឆាំង​ចារកម្ម​របស់​ទីភ្នាក់ងារ ​FBI ពិនិត្យ​មើល​ថា​តើ​សកម្មភាព​របស់​លោក​ត្រាំ​គឺជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​ឬទេ។​

សេតវិមាន​បាន​ច្រានចោល​សេចក្តី​រាយការណ៍​របស់​កាសែត​ New York Times កាលពីយប់​ថ្ងៃសុក្រ​ ហើយថា​វាជា«រឿង​គួរឱ្យ​អស់​សំណើច‍»​ ក្នុង​ពេល​ជាមួយ​គ្នា​នោះដែរ កាលពីថ្ងៃសៅរ៍​លោក​ប្រធានាធិបតី​ត្រាំ​បាន​វាយប្រហារ​លើ​លោក​Comey និង​ទីភ្នាក់ងារ​ FBI ​តាម​រយៈ​សាររបស់​លោក​ជាច្រើន។

លោក​ Jerrold Nadler ​ប្រធាន​គណៈកម្មាធិការ​នីតិកម្ម​របស់​សភាជាតិ​បាន​និយាយ​ថា​គណៈ

កម្មាធិការ​របស់​លោក​នឹង​«ចាត់​វិធានការ​ដើម្បី​យល់​ដឹង​ឱ្យ​បាន​ច្បាស់​ទាំង​សកម្មភាព​របស់​លោក​ប្រធានាធិបតី​និង​ការឆ្លើយ​តប​របស់​FBI ​ចំពោះ​សកម្មភាព​នោះ‍» នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ។ លោក​បន្ថែម​ថា​អ្នកតំណាងរាស្ត្រ​ក៏​នឹង​ស្វែងរក​វិធី​ការពារ​ក្រុម​អ្នកស៊ើប​អង្កេត​ពីការ​វាយប្រហារ​កាន់តែ​ខ្លាំង​ឡើង​ពី​លោក​ប្រធានាធិបតី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG