ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ការិយាល័យ​សិទ្ធិ​មនុស្ស​អ.ស.ប.​ទទូច​ឲ្យ​អាមេរិក​ទប់ស្កាត់​ការ​ប្រើ​អំណាច​​ប៉ូលិស​​ហួស​នៅ​កន្លែង​ធ្វើ​បាតុកម្ម​​


ក្រុម​បាតុករ​គប់​របស់​ដែល​មាន​អណ្ដាត​ភ្លើង​ទៅ​លើ​របង​នៅ​អាគារ​តុលាការ Mark O. Hatfield កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០២០ នៅ​ទីក្រុង​ Portland រដ្ឋ Orgon។

ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង​ហ្សឺណែវ​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា កងកម្លាំង​ប៉ូលិស​និង​កងកម្លាំង​សន្តិសុខ​សហរដ្ឋ​អាមេរិក​មិន​គួរ​ប្រើ​កម្លាំង​ហួស​ប្រមាណ​ប្រឆាំង​នឹង​បាតុករ​និងអ្នក​កាសែតនៅ​តាម​ទី​ក្រុង​មួយ​ចំនួន​រួម​ទាំង​ទី​ក្រុង Portland និង​ចាប់​ខ្លួន​ពួក​គេ​ខុស​ច្បាប់​ទេ។

នៅ​តាម​ទី​ក្រុង​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក រួម​ទំាំង​ទី​ក្រុង Portland ផង ​បន្ត​មាន​បាតុកម្ម​ប្រឆាំង​នឹង​ការ​រើស​អើង​ជាតិ​សាសន៍​ ដែល​ត្រូវ​ជំរុញ​ដោយ​ព្រឹត្តិការណ៍​នៃ​ការ​ស្លាប់​របស់​បុរស​អាមេរិក​ស្បែក​ខ្មៅ​មួយ​រូប​គឺ​លោក George Flនៅ​ក្នុង​សមត្ថកិច្ច​ប៉ូលិស​ក្រុង Minneapolis កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ការ​ប្រើ​កម្លាំង​ដោយ​ភ្នាក់ងារ​សហព័ន្ធប្រឆាំង​នឹង​បាតុករ​នៅ​ក្រុង​ Portland ក្រោយ​ពី​មាន​បាតុកម្ម​រំជើប​រំជួល​មួយ​យប់​ទៀត​ដែល​អភិបាល​ក្រុង លោក Ted Wheeler បាន​ត្រូវ​កងកម្លាំង​បាញ់​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ដាក់៕

XS
SM
MD
LG