ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

កងកម្លាំង​សហព័ន្ធ​​បាញ់​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ដាក់​បាតុករ​ក្រុង ​Portland


អភិបាល​ក្រុង ​Portland លោក Ted Wheeler ថ្លែង​ទៅ​កាន់​ក្រុម​បាតុករ​ចលនា Black Lives Matter នៅ​ទី​ក្រុង Portland រដ្ឋ​ Oregan កាល​ពី​ថ្ងៃ​ពុធ​ទី ២២ ខែ​កក្កដា ឆ្នាំ​២០២០។

កងកម្លាំងសហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រើ​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ចំពោះ​ហ្វូង​បាតុករ​ដែល​បាន​ប្រមូល​ផ្តុំនៅ​ក្រៅបរិវេណ​តុលាការ​សហព័ន្ធ​នៅ​ក្នុង​ទី​ក្រុង Portland រដ្ឋ Oregonកាល​ពី​ល្ងាច​ថ្ងៃ​ពុធ។

បាតុករ​នៅ​ទី​នោះ​បាន​ធ្វើ​ការ​តវ៉ា​ជាប់ៗ​គ្នា​រយៈ​ពេល​៥៦​ថ្ងៃ​មក​ហើយ ប្រឆាំង​នឹងអំពើ​ហិង្សា​របស់​មន្ត្រី​ប៉ូលិស ការ​រើស​អើង​ជាតិ​សាសន៍ និង​ការ​ពង្រាយ​កម្លាំង​សហព័ន្ធ​នៅ​ក្នុង​ទី​ក្រុង​Portland នា​ពេល​ថ្មីៗ​នេះ។

អភិបាល​ក្រុង ​Portland លោក Ted Wheeler បាន​ចូល​រួម​បាតុកម្ម​នៅ​មុខ​តុលាការ​សហព័ន្ធ ហើយ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​នេះ។

អភិបាល​ក្រុង​រូប​នេះ​បាន​ប្តេជ្ញា​ថា​លោក​ឈរ​ខាង​បាតុករ ប៉ុន្តែ​បាតុករ​ជា​ច្រើន​បាន​ស្រែក​ប្រឆាំង​លោក។ អ្នក​រិះ​គន់​ថា​លោក Wheeler បរាជ័យ​មិន​អាច​គ្រប់គ្រង​ស្ថាប័ន​ប៉ូលិស​ក្រុង​បាន ហើយ​ម្ចាស់​អាជីវកម្ម​ថា​លោកមិនអាច​រក្សា​សណ្តាប់ធ្នាប់​ទី​ក្រុង​បាន។​

កាល​ពី​ថ្ងៃ​ពុធ រដ្ឋអាជ្ញា​របស់​រដ្ឋ Oregon ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ចោទ​កង​កម្លាំង​សហព័ន្ធ​ថា​បាន​ប្រើ​កម្លាំង​ហួស​ហេតុ​និង​ចាប់​ខ្លួន​បាតុករ​ដោយ​មិន​មាន​មូលហេតុ៕

XS
SM
MD
LG