ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្យុះ​ទីហ្វុង Mangkhut បោកបក់​ទៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ចិន


ស្ត្រី​ម្នាក់​រត់​នៅ​ពេល​មាន​ព្យុះ​ទីហ្វុង Mangkhut កំពុង​បោកបក់​លើ​ក្រុង Shenzhen ប្រទេស​ចិន កាលពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨។
ស្ត្រី​ម្នាក់​រត់​នៅ​ពេល​មាន​ព្យុះ​ទីហ្វុង Mangkhut កំពុង​បោកបក់​លើ​ក្រុង Shenzhen ប្រទេស​ចិន កាលពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨។

ព្យុះ​ទីហ្វុង Mangkhut បាន​បោកបក់​ទៅ​លើ​ខេត្ត Guangdong ដែល​ជា​ខេត្ត​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​កុះករ​បំផុត​នៅ​ក្នុង​ប្រទេស​ចិន កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​ព្យុះ​នេះ​បាន​បន្សល់​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ទីក្រុង ហុងកុង និង​បង្ក​ឲ្យ​មាន​ខ្យល់​បក់​រហូត​ដល់​២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

មនុស្ស​ជាង​២លាន​៤​សែន​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ខេត្ត Guangdong ដោយសារ​តែ​ព្យុះ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺ​ជា​ព្យុះ​ដ៏​ខ្លាំង​ក្លា​បំផុត​ដែល​បាន​បោកបក់​ទៅ​តំបន់​នេះ​នៅ​ក្នុង​ឆ្នាំ​នេះ។

​បណ្តាញ​សារព័ត៌មាន​របស់​ចិន​បាន​ផ្សាយ​ថា មនុស្ស​ចំនួន​ពីរ​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស ចិន។ ព្យុះ​ដូចគ្នា​នេះ​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​ជាង​៥០​នាក់​នៅ​ក្នុង​ប្រទេស ហ្វីលីពីន។

ទីក្រុង ហុងកុង បាន​ព្រមាន​ថា​ព្យុះ​នេះ​មាន​កម្រិត​គ្រោះថ្នាក់​រហូត​ដល់ ១០ ដែល​នេះ​ជា​តួលេខ​ខ្ពស់​បំផុត។ ​

មជ្ឈមណ្ឌល​ឧតុនិយម The Hong Kong Observatory បាន «អំពាវនាវ​ជា​ពិសេស​ដល់​សាធារណជន​ឲ្យ​នៅ​ក្នុង​ផ្ទះ កុំ​ចេញ​ទៅ​ក្រៅ» ប៉ុន្តែ​គ្រប់គ្នា​មិន​ស្តាប់​តាម​ការ​អំពាវនាវ​នេះ​ទេ។
លោក Hao Chen វ័យ ២៨ឆ្នាំ បាន​និយាយ​ថា «ខ្ញុំ​បាន​ចេញ​ទៅ​រត់​កាល​ពី​ព្រឹក​មិញ​នេះ។ ខ្ញុំ​ចូលចិត្ត​ខ្យល់​អាកាស​បរិសុទ្ធ ហើយ​គ្មាន​នរណា​ម្នាក់​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទេ។ នៅ​ថ្ងៃ​ធម្មតា យើង​មិន​អាច​មើល​ឃើញ​ទិដ្ឋភាព​ដូច្នេះ​ទេ»៕

XS
SM
MD
LG