ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្យុះ​សង្ឃរា Mangkhut ​បង្កវិនាស​កម្ម​នៅ​​ហ្វីលីពីន


ផ្សារ​លក់​ឥវ៉ាន់​ បាន​រងការ​ខូចខាត​ ដោយសារ​ព្យុះ​ Mangkhut ដែលបាន​បោកបក់​នៅ​ហ្វីលីពីន។
ផ្សារ​លក់​ឥវ៉ាន់​ បាន​រងការ​ខូចខាត​ ដោយសារ​ព្យុះ​ Mangkhut ដែលបាន​បោកបក់​នៅ​ហ្វីលីពីន។

អាជ្ញា​ធរ​ក្នុង​ប្រទេស​ហ្វីលីពីន​និយាយថា ​ព្យុះសង្ឃរា​មង្ឃុត⁠ (Mangkhut)⁠ ​បាន​សម្លាប់មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​១៦​នាក់​ដែរ​ចាប់​តាំង​ពី​វា​បាន​មក​ដល់​ឆ្នេរសមុទ្រ​ផ្នែកខាង​កើតនៅ​កោះ Luzon ​ភាគ​ខាង​ជើង​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍មក។

​ព្យុះ​មង្ឃុត​បាន​ត្រូវ​គេ​បញ្ចុះ​ពីមាហាព្យុះ​សង្ឃរា​មក​ព្យុះ​ធម្មតា ​ក៏ប៉ុន្តែ ​វា​នៅ​តែ​ជា​ព្យុះ​ដែល​សម្លាប់​មនុស្ស។

​ជន​រងគ្រោះ​ភាគ​ច្រើន​បាន​ត្រូវ​ស្លាប់​ដោយ​សារ​ការ​បាក់​ដី​ឬអាគារ​បាក់​ដែល​ពួក​គេ​បាន​ជ្រក​ពួន​នៅ​ទី​នោះ។

លោកវ៉ាង យី រដ្ឋ​មន្រ្តីការ​បរទេស​ចិន​មាន​គម្រោងចាប់​ផ្តើម​ដំណើរទស្សនកិច្ច​ទៅកាន់​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ក៏ប៉ុន្តែ ​ប្រទេស​ទាំង២​បាន​ព្រម​ព្រៀងគ្នា​ពន្យា​ពេល​ដំណើរ​ទស្សនកិច្ច​នេះ ​ពីព្រោះ​តែ​ព្យុះ​សង្ឃរានេះ។​ ជើង​ហោះ​ហើរ​ចំនួន​១៥០​បាន​ត្រូវ​លុប​ចោល ​ពី​ព្រោះ​តែ​ព្យុះ​សង្ឃរា​មង្ឃុត ​ហើយ​ខេត្តGuangdong នៃ​ប្រទេស​ចិន​ក៏​ស្ថិតចំ​ផ្លូវ​របស់​ខ្យល់​ព្យុះ​នេះ​ដែរ។

មនុស្ស​៨ម៉ឺន​៧​ពាន់​នាក់​បាន​ត្រូវ​គេ​ជម្លៀស​ចេញ​ពីតំបន់​ដែល​មាន​គ្រោះ​ថ្នាក់​ខ្លាំងនៃ​ប្រទេស​ហ្វីលីពីន​ដើម្បី​បញ្ចៀស​ការ​ខូច​ខាត​ដោយ​ខ្យល់​ព្យុះ។

​ការ​ព្រមាន​ពី​ខ្យល់​ព្យុះ​បានកើត​មាន​ឡើង​នៅ​ស្ទើរ​គ្រប់​ខេត្ត និង​ទីក្រុង​ទាំងអស់​នៅ​លើ​កោះ Luzon រួមមាន​រដ្ឋធានី​ម៉ានីលផង។

​ខ្យល់​ព្យុះ​មង្ឃុត​បាន​មក​ដល់​ឆ្នេរ​សមុទ្រ​នៃ​ទីក្រុង Baggaoនៅ​ខេត្ត Cagayan កាល​ពី​ព្រឹកថ្ងៃ​សៅរ៍ ​ដោយបាន​ធ្វើ​ឲ្យមាន​ខ្យល់​ក្នុង​ល្បឿន​២៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដែល​បាន​ធ្វើ​ឲ្យ​ប៉ើង​ដំបូល​ផ្ទះ​ និង​កាត់​ផ្តាច់​ខ្សែភ្លើង​អគ្គិសនី។

ទោះជាយ៉ា​ងណាក៏ដោយ កម្លាំង​ និងការ​ខូចខាតដោយ​សារខ្យល់ព្យុះ​នោះ​តិច​ជាង​ខ្យល់​ព្យុះHaiyan ​ដែល​បាន​ធ្វើឲ្យមនុស្សស្លាប់​ឬ​បាត់​ខ្លួន​ជាង​៧ពាន់​៣​រយ​នាក់​នៅ​ក្នុង​ប្រទេស​ហ្វីលីពី​នៅ​ឆ្នាំ​២០១៣៕

XS
SM
MD
LG