ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ប្រឆាំង​ជន​ជាតិ​វ៉េណេស៊ុយអេឡា​២​នាក់​​បាន​ត្រូវចាប់​ខ្លួន


រូបភាព​ស្រង់​ចេញ​ពី​វីដេអូ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​លោក Antonio Ledezma មេដឹកនាំ​ក្រុម​ប្រឆាំង​ត្រូវ​បាន​គេ​ចាប់​នៅ​ពេល​ស្លៀក​សម្លៀកបំពាក់​គេង​យប់​ នៅ ក្នុង​ក្រុង Caracas កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។
រូបភាព​ស្រង់​ចេញ​ពី​វីដេអូ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​លោក Antonio Ledezma មេដឹកនាំ​ក្រុម​ប្រឆាំង​ត្រូវ​បាន​គេ​ចាប់​នៅ​ពេល​ស្លៀក​សម្លៀកបំពាក់​គេង​យប់​ នៅ ក្នុង​ក្រុង Caracas កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។

មេដឹកនាំ​ប្រឆាំង​ជន​ជាតិ​វ៉េណេស៊ុយអេឡា​២​នាក់​ដែល​បាន​ស្ថិត​នៅ​ក្នុង​ការ​ឃុំ ឃាំង​នៅ​ក្នុង​ផ្ទះ​បាន​ត្រូវវ​កងកម្លាំង​សន្តិសុខ​ចាប់​ខ្លួន ​២​ថ្ងៃ​បន្ទាប់​ពីការ​បោះ ឆ្នោត​ដ៏​ចម្រូងចម្រាស​ដើម្បី​បង្កើតសភា​ជាតិ​ដើម្បី​សរសេរ​រដ្ឋ​ធម្មនុញ្ញ​ឡើង​វិញ។

ក្រុម​គ្រួសារ​របស់​លោក Leopoldo Lopez និង​លោក Antonio Ledezma ​និយាយ​ថាមេដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង២​រូប​នេះ​បាន​ត្រូវដឹក​ចេញ​ពី​ផ្ទះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ដោយ​ពួកភ្នាក់ងារ​ដែល​ធ្វើ​ការ​នៅ​ក្រសួង​ស៊ើប ការ​សម្ងាត់ Sebin ​របស់​ប្រទេសវ៉េណេស៊ុយអេឡា។ ​ក្រុម​គ្រួសារទាំង២​បាន​ចុះ​ផ្សាយ​វីដេអូ​នៅ​តាម​ប្រព័ន្ធ Twitter ​របស់​លោកទាំង​២​នៅពេល​ដែល​លោក​ទាំង​២​បាន​ត្រូវគេ​យក​ចេញ​ពី​ផ្ទះ ​ដោយលោក Ledezma នៅ​ស្លៀក​សម្លៀក​បំពាក់​គេង​យប់​នៅ​ឡើយ។

តុលាការ​កំពូល​វ៉េណេស៊ុយអេឡា​បាន​ប្រាប់​ឲ្យ​ដឹងថា ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង២​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ​វិញ ​ពីព្រោះ​តែ​ប្រភព​ស៊ើបការ​សម្ងាត់​ផ្លូវការ​បាន​រក​ឃើញ​ថា ​ពួកគេ​មាន​ផែនការរត់​គេច​ខ្លួន។ ​តុលាការ​កំពូល​នោះ​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា លោក Lopez ​និង​លោក Ledezma បាន​រំលោភ​លក្ខខណ្ឌនៃ​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ដោយ​ការ​ធ្វើ​យុទ្ធនាការ​ខាង​នយោបាយ​ហើយ​និង​ធ្វើ​សេចក្តី​ថ្លែងការណ៍​ទៅ​កាន់​បណ្តាញ​ព័ត៌មាន។

លោក Stephane Dujarric ​អ្នក​នាំ​ពាក្យ​របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា លោក Antonio Guterres ​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិមានការ​ព្រួយ​កង្វល់អំពីការ​តាន​តឹង​ខាង​នយោបាយ​កើនឡើង​ដែល​នឹង​ធ្វើ​ឲ្យប្រទេស​នេះ​ឃ្លាត​កាន់​តែ​ឆ្ងាយ​ពី​មាគ៌ា​ស្វែងរក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ដល់​បញ្ហា​ប្រឈម​របស់​ប្រទេស​នេះ។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិកំពុង​ជំរុញ​ពលរដ្ឋវ៉េណេស៊ុយអេឡា ​ជា​ពិសេស​អ្នក​ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​ខិត​ខំ​ប្រឹងប្រែង​ដើម្បីកាត់​បន្ថយ​ការតាន​តឹង​នេះ។ ​លោក Dujarric ​បាន​មាន​ប្រសាសន៍​ទៀត​ថា លោកអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិបាន​និយាយ​ឡើង​វិញ​ពីភាព​ចាំបាច់ឲ្យ​រដ្ឋាភិបាល​និង​ក្រុម​ប្រឆាំង​ចាប់​ផ្តើម​ចរចា​ដែល​ជាមធ្យោបាយ​មួយ​ឆ្ពោះ​ទៅកាន់​ដំណោះស្រាយ​ខាង​នយោបាយ៕

XS
SM
MD
LG