ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្នាំ​វ៉ាក់សាំង​ចាក់​ការពារ​ជំងឺ​កូវីដ១៩​ចំនួន​ពីរ​ឈាន​ដល់​ការ​សាក​ល្បង​លើ​មនុស្ស​ដំណាក់កាល​ចុង​ក្រោយ


គិលានុបដ្ឋាយិកា​ម្នាក់​ចាក់​វ៉ាក់សាំង​ឱ្យ​អ្នក​ស្ម័គ្រ​ចិត្ត​ ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Moderna Inc. កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

ការ​ចាក់​ថ្នាំ​វ៉ាក់សាំង​សាកល្បង​ទ្រង់ទ្រាយ​ធំ​ចំនួន​ពីរ​ដើម្បី​ការពារ​ជំងឺ​កូវីដ១៩​ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅក្នុង​សហរដ្ឋ​អាមេរិក​ដើម្បី​កំណត់​ពី​សុវត្ថិភាព​និង​ប្រសិទ្ធភាព​របស់​ថ្នាំ​វ៉ាក់សាំង​ទាំង​នោះ។

អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់​នៅ​នុង​ក្រុង​ Savannah រដ្ឋ Georgia កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទទួល​បាន​ដូសទី​១​នៃ​ថ្នាំ​វ៉ាក់សាំង​ពិសោធន៍​ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ជីវៈ​បច្ចេក​វិទ្យា Moderna ដែល​មាន​ទីតាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ និង​អភិវឌ្ឍ​ដោយ​ពួក​អ្នក​ស្រាវជ្រាវ​នៅ​ឯ​វិទ្យាស្ថាន​ជាតិជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក។ អ្នក​ស្ម័គ្រ​ចិត្ត​នោះ​គឺជា​អ្នក​ស្ម័គ្រចិត្ត​ទី១​នៃ​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ចំនួន​៣ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​ដែលនឹង​ទទួល​បាន​ថ្នាំ​វ៉ាក់សាំង​សាកល្បង​២ដូស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ទៀត​ក្នុង​ដំណាក់កាល​ទ្រង់ទ្រាយ​ធំ​នៃ​ការសិក្សា​ដើម្បី​ពិនិត្យ​ថាតើ​មនុស្ស​ទទួល​ផលប៉ះពាល់​ឬ​ឈឺ​មកពី​ជំងឺ​កូវីដ​១៩​យ៉ាង​ដូចម្តេច។

ដំណាក់កាល​ដំបូង​នៃ​ការ​សិក្សា​បាន​រកឃើញ​ថា ខណៈ​ដែល​គ្មាន​អ្នក​ស្ម័គ្រចិត្ត​ណា​ដែល​ធ្វើ​ពិសោធន៍​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​មក​ពី​ថ្នាំ​វ៉ាក់សាំង​ថ្មីនោះ អ្នក​ស្ម័គ្រចិត្ត​ជាង​ពាក់​កណ្តាល​បាន​រាយការណ៍​ពី​ការ​មាន​ប្រតិកម្ម​តិចតួច​ ឬល្មម​ដូចជា​អស់​កម្លាំង ឈឺក្បាល​ គ្រុន​រងា ឈឺ​សាច់​ដុំ​ជាដើម។

លោក​វេជ្ជបណ្ឌិត Anthony Fauci ប្រធាន​វិទ្យាស្ថាន​ជាតិ​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក​ បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា លទ្ធផល​ទី១​នៃ​ការ​សាកល្បង​ដំណាក់កាល​ចុងក្រោយ​នៃ​ថ្នាំ​វ៉ាក់សាំង​នោះ​អាច​ត្រូវ​បាន​ដឹង​នៅ​ដើម​ខែ​វិច្ឆិកា។ប្រសិនបើ​ ការ​សាក​ល្បង​នោះ​ទទួល​បាន​ជោគជ័យ​ ក្រុមហ៊ុន​ Moderna នឹង​ផលិតថ្នាំ​វ៉ាក់សាំង​នោះ​ចំនួន​៥រយ​លាន​ដូស​ក្នុង​មួយឆ្នាំ ដោយ​មាន​ក្តីសង្ឃឹម​ថា នឹង​ផលិត​១ពាន់​លាន​ដូស​ជា​រៀងរាល់​ឆ្នាំ​ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ២០២១​ទៅ។

ការ​អភិវឌ្ឍ​ថ្នាំ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ Moderna ជា​ផ្នែកមួយ​នៃ​កិច្ចផ្តួចផ្តើម​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ដែល​មាន​គោលបំណង​ផ្តល់​ថ្នាំវ៉ាក់សាំង​ចំនួន​៣រយលាន​ដូស​នៅ​ខែ​មករា​ឆ្នាំក្រោយ។ ក្រុមហ៊ុន​ Moderna បាន​ទទួល​ប្រាក់​១ពាន់​លាន​ដុល្លារ​មក​ពី​កម្មវិធី​នេះ រួម​មាន​ប្រាក់​ចំនួន​៤៧២លាន​ដុល្លារ​ដែល​បាន​ផ្តល់​ឱ្យកាលពី​ថ្ងៃ​អាទិត្យ​ដើម្បី​ជួយ​ឧបត្ថម្ភ​ដំណាក់កាល​សាកល្បង​ទ្រង់ទ្រាយ​ធំ​ចុងក្រោយ​នេះ៕

XS
SM
MD
LG