ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់​មតិ​២​បាន​ផ្តល់​ពិន្ទុ​ខ្ពស់​ដល់​លោក​ប្រធានា​ធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ​ចំពោះ​សុន្ទរកថា​របស់​លោក​នៅ​ខាង​មុខ​សភា


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ថ្លែង​ទៅ​កាន់​សភា នៅ​វិមាន Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ថ្លែង​ទៅ​កាន់​សភា នៅ​វិមាន Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ការ​ស្ទង់​មតិ​កាល​ពី​ដំបូង​២​បាន​ផ្តល់​ពិន្ទុ​ខ្ពស់​ដល់​លោក​ប្រធានា​ធិបតី​អាមេរិក​ដូណាល់ ត្រាំ​ ចំពោះ​សុន្ទរកថា​របស់​លោក​កាល​ពី​យប់ថ្ងៃ​អង្គារ​នៅ​ខាង​មុខ​សម័យ​ប្រជុំ​សភា​រួម​មួយ។

ការ​ស្ទង់​មតិ​របស់​បណ្តាញ​ទូរទស្សន៍ CBS News/You Gov បាន​រក​ឃើញ​ថា មនុស្ស​ជាង​៣ភាគ៤​នៃ​អ្នក​ដែល​បាន​មើល​សុន្ទរកថា​តាម​ទូរទស្សន៍​បាន​យល់​ស្រប ​ខណៈ​ដែល​ចំនួន​៨២​ភាគរយ​បាន​គិតថា លោក​មាន​លក្ខណៈ​ជា​ប្រធានាធិបតី។ ៧៦ភាគរយ​នៃ​អ្នក​មើល​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​គិត​ថា សុន្ទរកថា​នោះ​កំពុង​បង្រួប​បង្រួម​ប្រទេស ​រួម​មាន​៣៦​ភាគរយ​នៃ​អ្នក​មើល​ទាំង​នោះ​ចាត់​ទុក​ខ្លួន​ឯង​ជា​អ្នក​ប្រជាធិបតេយ្យ​ផង។

យោងតាម​ការ​ស្ទង់​មតិ​ដែល​បាន​ធ្វើ​ឡើង​ដោយ​បណ្តាញ​ទូរទស្សន៍ CNN/ORC បាន​ប្រាប់​ឲ្យ​ដឹង​ថា សុន្ទរកថា​របស់​លោក​ប្រធានា​ធិបតី​ត្រាំបាន​ធ្វើ​ឲ្យ​អ្នក​មើល​ទូរទស្សន៍​ប្រហែល​៧០​ភាគរយមានសេចក្តី​សង្ឃឹម​កាន់​តែ​ខ្លាំង​ឡើង​អំពី​អនាគត​របស់​ប្រទេស​អាមេរិក។ អ្នក​មើល​ទូរទស្សន៍​ជិត​២ភាគ៣ជឿ​ជាក់​ថា ​លោក​ប្រធានាធិបតី ​បាន​កំណត់​អាទិភាព​ត្រឹម​ត្រូវ។​ អ្នក​មើល​៥៧ភាគរយ ​មាន​ប្រតិកម្ម​ប្រកប​ដោយ​វិជ្ជមាន​ដល់​សុន្ទរកថា​របស់​លោក​ប្រធានា​ធិបតី ទោះ​យ៉ាង​ណា​ក៏​ដោយ បណ្តាញ​ទូរទស្សន៍​ខ្សែកាប CNN ក៏​បាន​កត់​សំគាល់​ដែរ​ថា ​អតីត​ប្រធានា​ធិបតី​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​ទទួល​ការគាំទ្រ​៦៨​ភាគរយ​ហើយ​លោក George W. Bush បាន​ទទួល​ការគាំទ្រ​៦៦​ភាគរយ​ដែល​ជា​ពិន្ទុ​ខ្ពស់​បំផុត​បន្ទាប់​ពី​សុន្ទរកថា​លើក​ដំបូង​របស់​ពួក​អស់​លោក​ទៅ​កាន់​សភា។

បណ្តាញ​ទូរទស្សន៍ CBS News/You Go បាន​រក​ឃើញ​ថា ​អ្នក​ឆ្លើយ​តប​៦១​ភាគ​រយ ​មាន​អារម្មណ៍​ប្រកប​ដោយ​ក្តី​សង្ឃឹម​អំពី​អ្វី​ដែល​លោក​ប្រធានា​ធិបតី​ត្រាំ ​នឹង​ធ្វើ​បន្ទាប់​ពី​សុន្ទរកថាទោះ​ជាយ៉ាង​ណាក៏ដោយ សុន្ទរកថា​នោះ​ខ្វះ​ចំណុច​ជាក់​លាក់​អំពី​សំណើ​គោល​នយោបាយ​របស់​លោក៕

XS
SM
MD
LG