ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​បារម្ភ​ពី​អំពើ​ហិង្សា​កើន​ឡើង​លើ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ


រូបឯកសារ៖ លោក​ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc)​ ថ្លែង​ទៅ​កាន់​​អ្នកកាសែត​ នៅក្នុង​ទីក្រុង​ភ្នំពេញ ថ្ងៃទី​២១ ខែ​មិថុនា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA)
រូបឯកសារ៖ លោក​ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc)​ ថ្លែង​ទៅ​កាន់​​អ្នកកាសែត​ នៅក្នុង​ទីក្រុង​ភ្នំពេញ ថ្ងៃទី​២១ ខែ​មិថុនា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA)

អង្គការ​សង្គមស៊ីវិល​មួយ​ក្រុម​បាន​បង្ហាញការ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​​កម្ពុជា​បង្កើន​ការ​ការពារ​សន្តិសុខ​ដល់​ពលរដ្ឋ​គ្រប់រូប​ដែល​ចូលរួម​សកម្មភាព​នយោបាយ។

ក្រោយ​ការ​វាយប្រហារ​លើ​រាងកាយ​ផ្ទួនៗ​ និង​ជា​បន្តបន្ទាប់​ពីជន​មិនស្គាល់​មុខ​មក​អតីត​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលត្រូវ​បាន​រំលាយ​ចោល​កាលពី​ឆ្នាំ​២០១៧​នោះ​ អង្គការ​សង្គមស៊ីវិល​មួយ​បាន​បង្ហាញការ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ព្រឹត្តការណ៍​ហិង្សា​នេះ​ ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​បង្កើន​ការ​ការពារ​សន្តិសុខ​ដល់​ពលរដ្ឋ​គ្រប់រូប​ដែល​ចូលរួម​សកម្មភាព​នយោបាយ។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ អះអាង​ ការវាយប្រហារ​ដែលកើត​ឡើង​កន្លង​មកនោះ​ មិន​មែន​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះទេ​។​

រូបឯកសារ៖ លោក ឈុន វាន សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន​តាម​ចាប់​ខ្លួន កាន់បដា​ដែល​សរសេរ​ថា «ថ្ងៃទី៩ វិច្ឆិកា ជាក្តីសង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ»។
រូបឯកសារ៖ លោក ឈុន វាន សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន​តាម​ចាប់​ខ្លួន កាន់បដា​ដែល​សរសេរ​ថា «ថ្ងៃទី៩ វិច្ឆិកា ជាក្តីសង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ»។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​២១​ដែល​ធ្វើ​ការ​លើការ​ការពារ​សិទ្ធិមនុស្ស​ បាន​បង្ហាញ​«​ការ​បារម្ភ​យ៉ាងខ្លាំង​»ចំពោះ​ការវាយ​ប្រហារ​លើ​រាងកាយ​ធ្ងន់​ធ្ងរ​មក​លើ​សកម្មជនអតីត​គណបក្ស​ប្រឆាំងក្នុង​ពេល​ថ្មីៗ​នេះ។

ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃព្រហស្បត្តិ៍​នេះ ​អង្គការ​សម្ព័ន្ធ​ភាព​ការ​ពារ​សិទ្ធិមនុស្ស​កម្ពុជា​ ឬហៅ​ថា​ CHRAC លើក​ពី​ករណី​វាយ​ប្រហារ​លើអ្នក​គាំទ្រ​នយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​សំខាន់​ៗ​ចំនួន​បួននាក់ ក្នុង​រាជ​ធានី​ភ្នំពេញ និង​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​រក្សា​សុវត្ថិភាព​ដល់​ពលរដ្ឋ​ដែល​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​។

ក្នុង​ចំណោមជន​រងគ្រោះ​ទាំង​នោះរួម​មាន លោក​ស៊ិន​ បូណា អតីត​ចៅ​សង្កាត់​កោះដាច់ ដែល​ត្រូវជន​បិទមុខ​ជិះម៉ូតូ​តាមវាយ​បាក់​ដៃ​ឆ្វេង។ លោក​ពូក ចន្តា ប្រធាន​កង​ការពារ​លោក​សម រង្ស៊ី ត្រូវ​វាយ​ឲ្យ​បែក​ក្បាល។ លោក ស៊ីម សំអាត អតីត​ចៅ​សង្កាត់​អូឬស្សី ៣ ត្រូវ​វាយ​ឲ្យ​របួស​ធ្ងន់​ធ្ងរ​លើ​ក្បាល​ដូច​គ្នា។​និង​លោក​ស្រី ចាន់តារា សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ​នៅខណ្ឌសែនសុខ។
អ្នក​ទាំង​បួន​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​វាយ​ដោយ​ដំបង​ដែក​ជាពិសេស​ចន្លោះ​ពី​ចុង​ខែ​សីហា ដល់​ចុង​ខែកញ្ញា។

អង្គការ CHRAC ដែល​មាន​បណ្តុំ​នៃអង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​២១នោះ​ កត់​សម្គាល់​ថា​ ការ​វាយ​ប្រហារ​ដែល​បាន​កើត​ឡើងជា​បន្តបន្ទាប់​នា​ពេលថ្មី​ៗនេះ​ កើតឡើង​ដោយ​សារ​តែ​ការបញ្ចេញ​មតិ​នយោបាយ​របស់​ក្រុម​សកម្មជន​ទាំងនោះ​។ ប៉ុន្តែ គ្មាន​ជន​លើ្មស​ណា​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ឡើយ​។

បណ្តុំ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ដដែល​លើក​ឡើង​ថា​ខ្លួន«ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ករណី​ហិង្សា​ទាំង​នេះ​ ដែល​បាន​កើតឡើង​ នៅ​គ្រា​មាន​ភាព​តាន​តឹង​ខាង​នយោបាយ»​ ហើយ ​«CHRAC ​ក៏មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ និង​ការប្រមូល​ផ្តុំ​ជា​ទូទៅ»។

អង្គការ​ដដែល​គូស​បញ្ជាក់​ថា​ ជន​រងគ្រោះ​មិន​ទាន់​បាន​ទទួល​យុត្តិធម៌ ហើយ​ក៏គ្មាន​ការ​ស៊ើប​អង្កេត​លើ​អំពើងហឹង្សា​ទាំង​នោះដែរ។​បន្ថែម​ពី នោះ​ជន​រង​គ្រោះ​ក៏​មិន​ទទួល​បាន​ការព្យាបាល​ត្រឹមត្រូវ​ផងដែរ។

CHRAC ចាត់ទុក​ថា​ លទិ្ធប្រជាធិប​តេយ្យ​នៅ​កម្ពុជា«​ត្រូវ​បាន​គំរាម​កំហែង»​ ដែល​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច។

លោក​ស៊ឹង សែន​ករុណា​ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ដែលជា​សមាជិក​របស់​អង្គការ ​CHRAC ប្រាប់ VOA ​ថា​ គួរ​មាន​ការ​សម្រប​សម្រួល​ខាង​នយោបាយ​ រវាង​គណបក្ស​កាន់​អំណាច​ និងបក្សប្រឆាំង​ ដើម្បី​បញ្ចប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ខាង​លើ មុន​នឹង​អំពើ​ហឹង្សារីករាល​ដាល​ទៅ​ជា​ទ្រង់​ទ្រាយ​ធំ ប្រសិន​បើ​មាន​ការ​សងសឹក​គ្នា។

«​សង្គ្រាម​ស៊ីវិល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ គឺ​ជា​ការ​កើត​ឡើង​ដោយ​សារ​តែ​ ការណ៍​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ឈឺចាប់​រវាង​ខ្មែរ​ និង​ខ្មែរ​ ហើយ​មាន​ការ​លាប​ពណ៌គ្នា​ មិន​ខុស​គ្នា​ ដូច​បច្ចុប្បន្ន​ហ្នឹង​ប៉ុន្មាន​ទេ​ ហើយ​រហូត​ដល់​ភាគី​មួយ​ៗ​ អាច​អស់​ការ​អត់​ធ្មត់​ហើយ​បង្កើត​ជា​ ការ​តតាំង បង្កើត​ជា​ហិង្សា​កើត​ឡើង​ រហូត​ដល់​មាន​សង្គ្រាម​ស៊ីវិល​អូសបន្លាយ​រាប់​ទសវត្សរ៍​អ៊ីចឹង​ទៅ​»។

រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (VOA)
រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (VOA)

នាយ​ឧត្តម​សេនីយ៍​ ខៀវ​ សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ យល់ថា​ អំពើហិង្សា​ដែល​បាន​កើត​ឡើង​នោះ​ មិន​មែនសុទ្ធតែ​ជាប់ពាក់​ព័ន្ធនឹង​រឿងនយោបាយ​នោះ​ទេ​ ហើយ​ថា​ អាជ្ញាធរ​ក៏បាន​កំពុង​ស៊ើប​អង្កេត​រក​ជន​ដៃ​ដល់​ផងដែរ។

«សូម​ឲ្យ​អ្នក​រងគ្រោះ​ កុំ​យក​បញ្ហា​ហ្នឹង​ ទៅបំបោ្លង​ថា​ ជា​រឿង​នយោបាយ​ ហើយ​យក​បញ្ហា​នេះ ទៅ​ជា​ការ​ ជាៗលេស​ដើម្បីរត់​ចោល​ស្រុក​ សុំ​ជ្រក​កោន​ប្រទេស​ទីបី​ ហើយ​ដាក់​កំហុស​មក​លើ​រាជរដ្ឋា​ភិបាល​ ឬ​ក៏​សមត្ថភាព ហ្នឹង​សុំ​ចឹង​ ព្រោះករណីនេះ​ វា​អាច​ជា​រឿង​ដែល​ធ្វើ​ខ្លួន​ឯង​សោះ​ក៏មាន​»។​

លោក​បាន​ព្រមាន​អង្គការ​ CHRAC ឲ្យ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការងារ​របស់ខ្លួន​ ដោយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណា​ ដែលមាន​ភាពលម្អៀង​ខាង​នយោបាយ។

ចាប់​តាំង​ពីដើម​ឆ្នាំ២០១៩​ មក​អ្នក​គាំទ្រ​ និង​សមាជិក​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ច្រើន​ជាង​១៦០​នាក់​ត្រូវ​បាន​កោះ​ហៅ​មក​សាក​សួរ​។​ដោយ​ឡែក​សកម្មជន​គណបក្ស​នេះ​មួយ​ចំនួន​ទៀត​ត្រូវ​ចោទ​ប្រកាន់​ប៉ុន្តែ​បាន​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​។ រហូត​មកដល់​ពេល​មាន​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន​៤៨នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG