ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​អតីត​បក្ស​ប្រឆាំង​សារភាព​ដើម្បី​រួច​ផុត​ពី​ការ​ជាប់ឃុំ


រូបឯកសារ៖ ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវ​បាន​ដាក់​បង្ហាញ នៅ​ជាយ​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០១៧។
រូបឯកសារ៖ ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវ​បាន​ដាក់​បង្ហាញ នៅ​ជាយ​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០១៧។

លោក អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​​នៃ​អង្គការ​​លីកាដូ បាន​លើកឡើង​ថា​អតីត​​អ្នក​គាំទ្រ​នយោបាយ​ទាំង​បី​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ​ បាន​សារភាព​ដោយសារ​មាន​សម្ពាធ​ ហើយ​ពួកគេ​សារភាព​ដើម្បី​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។

យ៉ាងហោចណាស់​មាន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​បី​នាក់​បាន​សារភាពថា​បាន​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ការ​រៀប​ចំ​គម្រោងផ្ដួល​រំលំ​រដ្ឋាភិបាល​ជាមួយ​លោក​ ​សម រង្ស៊ី។ ការ​សារភាព​ដែល​ក្រុមមន្ត្រី​សិទ្ធិ​មនុស្សអះអាង​ថាដើម្បីរួច​ផុត​ពី​ការ​ឃុំ​ខ្លួន។

យោង​តាម​សេចក្ដី​រាយការណ៍​នានា លោក​ រស់ គឹមសៀង ប្រធាន​យុវជន អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ធំ លោក​ ហុង សឹម​ចិត្ត អនុប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយ​មានជ័យ និង​អ្នក​ស្រី​ សេង សុខុន អតីត​ចៅ​សង្កាត់​ផ្សារ​ដេប៉ូ​២ ​បាន​សារភាព​ថា​បាន​ចូលរួម​ផែន​ការ​ដែល​ពួក​គេ​ហៅ​ថា​ជា​ផែន​ការ​ក្បត់​ជាមួយ​លោក​ សម រង្ស៊ី ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។​ ក្រៅ​ពី​នោះ ​ពួកគេ​អះអាង​ថា​បាន​ចូល​រួម​ប្រជុំ​ទទួល​ផែន​ការ​ពី​លោក សម រង្ស៊ី នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ក្នុង​ពេល​កន្លងមក។​

លោក អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្សនៃ​អង្គការលីកាដូ បាន​លើកឡើង​ថា​អតីតអ្នក​គាំទ្រ​នយោបាយ​ទាំង​បី​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ​ បាន​សារភាព​ដោយសារ​មាន​សម្ពាធ​ ហើយ​ពួកគេ​សារភាព​ដើម្បី​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។

ផ្អែក​តាម​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​ ​អតីត​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ចំនួន​២៦​នាក់​ត្រូវ​ចាប់​ខ្លួន​ចាប់​ពី​ខែ​កក្កដា​រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​១០​ខែ​តុលា និង​ចោទ​ប្រកាន់​ពី​បទ«រួម​គំនិត​ក្បត់»​ពាក់​ព័ន្ធ​នឹង​ការ​ចូលរួម​គាំទ្រ​ការ​និវត្ត​របស់​លោក សម រង្ស៊ី។ លោក សម រង្ស៊ី ​គ្រោង​នឹង​មក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា ខាងមុខ។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌បាន​ប្រកាស​ជា​ច្រើន​ដង​ឲ្យក្រុម​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​រៀប​ចំ​ផែន​ការ​ប្រមូល​ផ្ដុំ​កម្លាំងគាំទ្រ​លោក​សម រង្ស៊ី និង​ដែល​អាច​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទ«រួម​គំនិត​ក្បត់» ត្រូវ​ចេញ​សារភាព​ដើម្បី​ឲ្យ​រួច​ខ្លួន​ពី​ការ​ចាប់​និង​ឃុំ​ខ្លួន។

​យោង​តាម​ក្រម​ព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា ​ជន​ត្រូវ​ចោទ​អាច​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​រហូត​ដល់​ដប់​ឆ្នាំ ប្រសិនបើ​តុលាការ​រក​ឃើញ​ថា​មាន​ទោស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG