ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​២៨​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការផ្ទុះគ្រាប់បែក​​នៅ​រដ្ឋធានី​អង់ការ៉ា


ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ចេញ​ប្រតិបត្តិការ​នៅ​កន្លែង​រង​ការផ្ទុះគ្រាប់បែក​នៅ​ក្រុង​អង់ការ៉ា កាល​ពីថ្ងៃពុធ​ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦។
ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ចេញ​ប្រតិបត្តិការ​នៅ​កន្លែង​រង​ការផ្ទុះគ្រាប់បែក​នៅ​ក្រុង​អង់ការ៉ា កាល​ពីថ្ងៃពុធ​ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្រុម​មន្រ្តី​តួកគី​បាន​ថ្លែង​ថា មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​២៨​នាក់​ត្រូវ​បាន​សម្លាប់ និង​៦១​នាក់​ផ្សេង​ទៀត​បាន​រង​របួស​នៅ​ក្នុង​ការផ្ទុះ​គ្រាប់​បែក​ ដែល​គេ​បាន​ដាក់​ក្នុង​រថយន្ត​មួយ​គ្រឿង​នៅ​ក្នុង​រដ្ឋធានីអង់ការ៉ា​។

ការផ្ទុះ​គ្រាប់បែកនេះ​បាន​កើតឡើង​ ស្របពេល​ដែល​ក្បួន​រថយន្ត​របស់​យោធា​បាន​ឆ្លង​កាត់​ទី​នោះ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២​ឬ​៣​រយ​ម៉ែត្រ​ពី​ទីស្នាក់ការ​យោធា​តែ​ប៉ុណ្ណោះ។​

ក្រុម​ប៉ូលិស​កំពុង​តែ​ស៊ើបអង្កេត​លើ​ហេតុការណ៍​នេះ។ មន្រ្តី​រដ្ឋាភិបាល​តួកគី​ម្នាក់​បាន​និយាយ​ថា ការវាយប្រហារ​នេះ​ត្រូវ​បាន​គ្រោង​ទុក​ជាមុន​យ៉ាង​ល្អ ប៉ុន្តែ​នៅ​ពុំ​ទាន់​មាន​ព័ត៌មាន​ភ្លាមៗ​អំពី​ថា​តើ​នរណា​ជា​អ្នកបង្ក​ឡើង​នៅ​ឡើយ​ទេ។

មន្រ្តី​ម្នាក់​បាន​និយាយ​ថា លោក​នាយករដ្ឋមន្រ្តី​តួកគី Ahmet Davutoglu បាន​លុប​ចោល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​រដ្ឋធានី​ប្រ៊ុយសែល (Brussels) និង​ ប្រទេស​អាហ៊្សេបៃហ្សង់ (Azerbaijan) បន្ទាប់​ពី​ការវាយប្រហារ​នេះ​បាន​កើត​ឡើង។

រដ្ឋាភិបាល​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចុះផ្សាយ​រូបភាព​អំពី​ការផ្ទុះ​នេះ​នោះ​ទេ។

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​រដ្ឋធានី​អង់ការ៉ា​ក៏​បាន​ចូល​រួម​រំលែក​ទុក្ខ​ចំពោះ​ការវាយប្រហារ​នេះ​លើ​គណនី​Twitter​របស់​ខ្លួន​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG