ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​តួកគី​សន្យា​ថា​នឹង​បង្ហាញ​ការពិត​អំពី​ការ​ស្លាប់​របស់​លោក Khashoggi


សន្តិសុខ​ម្នាក់​ដើរ​យាម​នៅ​ខាង​ក្រៅ​ស្ថានកុងស៊ុល​អារ៉ាប៊ី​សាអូឌីត​នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។
សន្តិសុខ​ម្នាក់​ដើរ​យាម​នៅ​ខាង​ក្រៅ​ស្ថានកុងស៊ុល​អារ៉ាប៊ី​សាអូឌីត​នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។

ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ Mohammed bin Salman បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នឹង​កូន​ប្រុស​របស់​លោក Jamal Khashoggi ដែល​ជា​អ្នក​កាសែត​អារ៉ាប៊ីសាអូឌីត​ដែល​ត្រូវ​បាន​គេ​សម្លាប់ ដើម្បី​បង្ហាញ​អំពី​ការ​ចូលរួម​រំលែក​ទុក្ខ​របស់​ព្រះ​អង្គ​ចំពោះ​ការ​ស្លាប់​នេះ។

រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​បាន​បញ្ជាក់​ថា ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ Mohammed bin Salman នៅ​ថ្ងៃ​ចន្ទ​នេះ បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នឹង​កូន​ប្រុស​របស់​លោក Jamal Khashoggi ដែល​ជា​អ្នក​កាសែត​អារ៉ាប៊ីសាអូឌីត​ដែល​ត្រូវ​បាន​គេ​សម្លាប់ ដើម្បី​បង្ហាញ​អំពី​ការ​ចូលរួម​រំលែក​ទុក្ខ​របស់​ព្រះ​អង្គ​ចំពោះ​ការ​ស្លាប់​នេះ។

លោក Khashoggi បាន​ស្លាប់​បន្ទាប់ពី​លោក​បាន​ចូល​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអូឌីត​នៅ​ក្នុង​ទីក្រុង​អ៊ីស្ដង់ប៊ុល ប្រទេស​តួកគី​កាល​ពី​ថ្ងៃ​ទី ២ ខែ​តុលា​កន្លង​ទៅ​នេះ។

ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan បាន​សន្យា​ថា នឹង​បង្ហាញ​ការ​ពិត​លម្អិត​អំពី​ករណី​នេះ​នៅ​ក្នុង​ការ​ថ្លែង​របស់​លោក​ទៅ​កាន​រដ្ឋសភា​តួកគី​នៅ​ថ្ងៃ​អង្គារ​ស្អែក។

លោក​បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «យើង​កំពុង​ស្វែង​រក​យុត្តិធម៌​នៅ​ទី​នេះ ហើយ​ការពិត​ទាំង​អស់​អំពី​ករណី​នេះ​នឹង​ត្រូវ​បង្ហាញ​ឡើង»។

លោក Erdogan បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នឹង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​តួកគី​បាន​រាយការណ៍​ថា មេដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា ករណី​របស់​លោក Khashoggi នេះ​ចាំបាច់​ត្រូវតែ «បង្ហាញ​ឡើង​គ្រប់​ជ្រុងជ្រោយ​ទាំង​អស់»។

រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​បាន​ហៅ​ការ​សម្លាប់​លោក Khashoggi នៅ​ក្នុង​ស្ថាន​កុងស៊ុល​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​តួកគី​ថា​ជា «កំហុស​ដ៏​ធំ និង​ធ្ងន់ធ្ងរ​មួយ» និង​បាន​សន្យា​ថា នឹង​វែក​មុខ​រក​ឃាតករ​ឲ្យ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG