ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នក​ការទូត​តួកគី​និង​ក្រិក​ជួប​គ្នា​នៅ​ពេល​ដែល​ភាព​តាន​តឹង​កើន​ឡើង


រូបឯកសារ៖ លោក Nikos Dendias រដ្ឋ​មន្ត្រី​ការបរទេស​ក្រិក (ឆ្វេង​ទី៣) ប្រជុំ​ជាមួយ​មេដឹកនាំ​នយោបាយ ក្នុង​ការ​ពិភាក្សា​អំពី​ការ​អភិវឌ្ឍកិច្ច​ព្រម​ប្រៀង​ព្រំដែន​​រវាង​តួកគី និង លីប៊ី នៅ​ទីក្រុង​អាថែន ប្រទេស​ក្រិក កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ ២០១៩។
រូបឯកសារ៖ លោក Nikos Dendias រដ្ឋ​មន្ត្រី​ការបរទេស​ក្រិក (ឆ្វេង​ទី៣) ប្រជុំ​ជាមួយ​មេដឹកនាំ​នយោបាយ ក្នុង​ការ​ពិភាក្សា​អំពី​ការ​អភិវឌ្ឍកិច្ច​ព្រម​ប្រៀង​ព្រំដែន​​រវាង​តួកគី និង លីប៊ី នៅ​ទីក្រុង​អាថែន ប្រទេស​ក្រិក កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ ២០១៩។

ពួក​អ្នកការទូត​តួកគី​ និងក្រិក ​បាន​ចាប់​ផ្តើម​ការជួប​ប្រជុំ​ជាប្រចាំ​នៅ​ក្នុងការ​ស្វះ​ស្វែង​ដើម្បី​បន្ធូបន្ថយ​ការ​តាន​តឹង​ទ្វេភាគី​កើន​ឡើង​អំពីការ​ត្រួតត្រា​សមុទ្រ​មីឌី​ទែរ៉ាណេ​ខាង​កើត​ដែល​ជាបញ្ហា​ដ៏​សំខាន់​នៃ​ការ​ប្រទាញ​ប្រទង់​គ្នា​នៅ​ក្នុង​តំបន់​ចំពោះ​អ្វី​ដែល​អាច​ជា​អណ្តូង​ឧស្ម័ន​ដ៏​ធំ។

ជំនួប​រវាង​តួកគីនិង​ក្រិក​ កាល​ពី​ថ្ងៃ​សុក្រ​ នៅ​ក្នុង​ទីក្រុង​អង់ការ៉ា ​កើត​មាន​ឡើង​បន្ទាប់​ពី​ការ​បញ្ជាក់​របស់រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​លោក​ Pompeo​ កាល​ពី​ថ្ងៃ​ព្រហស្បត៍​អំពី​ផែនការ «កិច្ច​ផ្តួចផ្តើម​ខាង​ការទូត» ដើម្បី​ធ្វើ​ឲ្យ​ស្ងប់​ស្ងាត់​នូវ​ការ​តាន​តឹង​រវាង​ប្រទេស​ដែល​ជាសមាជិក​របស់​អង្គការ​អូតង់​ទាំង​២​នេះ។

រដ្ឋាភិបាល​ក្រិក​ និង​រដ្ឋាភិបាល​តួកគី ​ជា​សត្រូវ​ប្រវត្តិសាស្រ្ត ​ដោយ​មាន​ជម្លោះ​ដែន​ដី​ជា​យូរ​ណាស់​មក​ហើយ​នៅ​សមុទ្រ Aegean ​ហើយ​និង​ការ​បែងចែក​កោះ​ហ្ស៊ីប។

គូ​សត្រូវ​ទាំង​២​នេះ ​បានធ្វើ​ឲ្យ​កាន់​តែ​យ៉ាប់​យ៉ឺន​ឡើង​នូវ​ជម្លោះ​លើ​ការត្រួតត្រា​សមុទ្រ​មីឌីទែរ៉ាណេ ​ដែល​ជា​កន្លែង​រុក​រក​អ៊ីដ្រូកាបោន​ ចាប់​តាំង​ពី​អ៊ីស្រាអែលបាន​រកឃើញ​អណ្តូង​ឧស្ម័ន​ដ៏ធំ​នោះ។

ក្រិក​បាន​ទាញ​យក​ផល​ប្រយោជន៍​ពី​ភាព​ឯកោ​ក្នុង​តំបន់​របស់​តួកគី​ដោយ​ការ​ធ្វើ​សម្ព័ន្ធភាព​ជាមួយ​អ៊ីស្រាអែល ​និង​អេហ្ស៊ីប ​ខណៈ​ដែល​ស្វះស្វែង​រក​ការ​អភិវឌ្ឍ​និង​ចែក​ចាយ​ឧស្ម័ន​ធម្មជាតិ​នោះ។

ប្រទេស​ទាំង​នោះ ​មាន​ទំនាក់​ទំនង​តានតឹង​ជាមួយ​តួកគី។

តួកគី​បាន​ធ្វើ​ឲ្យ​តំបន់​មានការ​ភ្ញាក់​ផ្អើល​នៅ​ខែ​វិច្ឆិកា​ដោយ​បាន​ងាក​ទៅ​ប្រទេស​លីប៊ី។​ប្រធានា​ធិបតី​តួកគី​លោក Recep Tayyip Erdoganបាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិសុខ​ដែល​អនុញ្ញាត​ឲ្យ​តួកគី​ត្រួត​ត្រា​តំបន់​យុទ្ធសាស្រ្ត​ដ៏​សំ​ខាន់​មួយ​នៅ​ក្នុង​សមុទ្រ​មីឌីទែរ៉ាណេ​ជាមួយ​រដ្ឋាភិបាល​កិច្ចព្រម​ព្រៀង​ជាតិ​ដែល​មាន​ទីតាំង​នៅ​រដ្ឋធានី​ទ្រីប៉ូលី៕

XS
SM
MD
LG