ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្ទង់​មតិ​នៅ​​តួកគី​បង្ហាញ​ពី​ការ​មិន​ជឿ​ទុកចិត្ត​ និង​ការ​ងាក​ទៅ​រក​បស្ចឹម​ប្រទេស


នៅ​ទីក្រុង Bursa ប្រទេស​តួកគី អ្នកគាំទ្រ​ចូលរួមស្តាប់​លោក​ Ahmet Davutoglu នាយករដ្ឋមន្ត្រី​តួកគី និង​ជា​មេដឹកនាំនៃ​គណបក្ស​កាន់អំណាច​ «យុត្តិធម៌​និង​​អភិវឌ្ឍន៍» នៅ​ខណៈ​ដែល​លោក​ជួប​ជាមួយ​អ្នក​ដង្ហែរក្បួន​ នៅ​មុនថ្ងៃបោះឆ្នោត​ដែល​នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃទី១ ខែវិច្ឆិកា។
នៅ​ទីក្រុង Bursa ប្រទេស​តួកគី អ្នកគាំទ្រ​ចូលរួមស្តាប់​លោក​ Ahmet Davutoglu នាយករដ្ឋមន្ត្រី​តួកគី និង​ជា​មេដឹកនាំនៃ​គណបក្ស​កាន់អំណាច​ «យុត្តិធម៌​និង​​អភិវឌ្ឍន៍» នៅ​ខណៈ​ដែល​លោក​ជួប​ជាមួយ​អ្នក​ដង្ហែរក្បួន​ នៅ​មុនថ្ងៃបោះឆ្នោត​ដែល​នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃទី១ ខែវិច្ឆិកា។

ការស្ទាប់ស្ទង់​មតិ​មួយបាន​រក​ឃើញ​ថា ​ភាគច្រើន​នៃប្រជាជនតួកគី​ដែល​ត្រូវ​បាន​សម្ភាសន៍​​មិន​ទុក​ចិត្ត​ចំពោះ​ប្រទេស​ណា​ទាំងអស់​​ ក្រៅ​តែ​ពី​​ប្រទេស​អាស៊ែបៃហ្សង់ ដែល​នៅជិតខាង​។

ការស្ទាប់ស្ទង់​មតិ​មួយបាន​រក​ឃើញ​ថា ​ភាគច្រើន​នៃ​អ្នក​ដែល​ត្រូវ​បាន​សម្ភាស មិន​ទុក​ចិត្ត​ចំពោះ​ប្រទេស​ណា​ទាំងអស់ ក្រៅ​តែ​ពីប្រទេស​អាស៊ែបៃហ្សង់ (Azerbaijan) ដែល​ជា​ប្រទេស​ជិតខាង​របស់​តួកគី។

ការស្ទាបស្ទង់មតិ​ដែល​ធ្វើ​ឡើង​ដោយ​មូលនិធិ​ Marshall អាល្លឺម៉ង់​នៃ​សហរដ្ឋអាមេរិក​ (German Marshall Fund of the United States) បង្ហាញ​ថា​ ប្រជាពលរដ្ឋ​តួកគី​៩១​ភាគរយ​យល់​ឃើញ​ថា​ ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ជា​អង្គការ​ភេរវកម្ម​ ហើយ​៨២​ភាគរយ​នៃ​ពួកគេ​យល់​ថា​ ក្រុម​នោះ​ជា​ការគំរាមកំហែង​មួយ។

ប្រជាពលរដ្ឋ​តួកគី​ភាគច្រើន​បាន​ប្រឆាំង​នឹង​ការ​ធ្វើ​អន្តរាគមន៍​ផ្នែក​យោធា​ក្នុង​ប្រទេស​ស៊ីរី ​ដើម្បី​ជួយ​គាំទ្រ​ក្រុមឧទ្ទាម​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី។​ លោក Ozgur Unluhisarcikli អ្នកដឹក​នាំ​គម្រោង​ស្ទង់​មតិសាធារណៈបាន​និយាយ​ថា ការ​រកឃើញ​នៅ​ក្នុង​ការស្ទង់​មតិ​នេះ​គូស​បញ្ជាក់​អំពី​ការ​មិន​ជឿ​ទុកចិត្ត​ជា​លក្ខណៈ​ប្រពៃណី​ទៅ​កាន់ប្រទេស​ភាគច្រើន​ ក៏​ប៉ុន្តែ​ វា​បាន​បញ្ជាក់​អំពី​និន្នាការ​ថ្មី​មួយ​ផង​ដែរ។​

«យើង​មើល​ឃើញ​មាន​ការងាក​ទៅ​រកបស្ចឹម​ប្រទេស​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​កន្លង​ទៅ​នេះ។​ ហើយ​ខ្ញុំ​គិត​ថា ​វា​បណ្តាល​មក​ពី​អស្ថិរភាព​នៅ​តាម​បណ្តោយ​ព្រំដែន​របស់តួកគី។​ ប្រទេស​តួកគី​យល់​ថា ​ខ្លួន​មិន​សូវ​មាន​សន្តិសុខ​ទេ។​ ប៉ុន្តែ​ បើ​និយាយ​ពី​ទិដ្ឋភាព​ផ្នែក​លិទ្ធិ​ប្រជាធិបតេយ្យ​វិញ​ យើង​ធ្លាប់​គិត​ថា​យើង​មិន​ត្រូវការ​ដំណើរ​ការ​ចូលរួម​របស់​សហភា​អឺរ៉ុប​សម្រាប់​ការ​ធ្វើ​ប្រជាធិតេយ្យូបនីយកម្ម​នោះ​ទេ។​ ប៉ុន្តែ​ តាម​ការ​ពិភាក្សា​អំពី​ភាព​ដុនដាប​ពាក់ព័ន្ធ​នឹង​លិទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​តួកគី ​ឥឡូវនេះ​ មាន​ការយល់​ឃើញថា​ សហភាព​អឺរ៉ុប​នៅ​តែ​ជាបង្គោល​ប្រជាធិបតេយ្យ​ដ៏រឹងមាំ​សម្រាប់​តួកគី»។​

តុលាការ​សិទ្ធិ​មនុស្ស​អឺរ៉ុប​ត្រូវ​បាន​ចាត់ទុក​ថា​ជា​វិទ្យាស្ថាន​អន្តរជាតិ​ដែល​គួរឲ្យ​ទុកចិត្ត​ខ្លាំង​ជាង​គេ​ ហើយ​៤៤​ភាគរយ​នៃ​ប្រជាជន​គាំទ្រ​ការ​ខិត​ខំប្រឹង​ប្រែង​របស់ប្រទេស​គួកគី​ដើម្បីចូល​ជាសមាជិក​របស់​សហភាព​អឺរ៉ុប។​ មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើងៗ​នៅ​ក្នុង​ប្រទេស​នេះ​អំពី​អ្វី​ដែលគេ​យល់​ឃើញ​ថា​ ជា​កំណើន​នៃ​ការ​ប្រើ​អំណាច​ផ្តាច់ការ​របស់​ប្រនាធិបតី Recep Tayyip Erdogan និង​គណ​បក្ស AKP របស់​លោក។​

ជាការ​បរិហារ​មួយ​ទៀត​ទៅ​លើ​គណបក្ស ​AKP ​ការស្ទាបស្ទង់​មតិ​នោះ​បង្ហាញ​ថា ​ ៥១​ភាគរយ​នៃ​ប្រជាជនតួកគី​លើក​ឡើង​ថា និកម្មភាព​ឬ​ភាព​អត់​ការងារ​ធ្វើ និង​បញ្ហា​សេដ្ឋកិច្ច​ ជា​បញ្ហា​ចម្បង​បំផុត​ដែល​ប្រទេស​តួកគី​កំពុង​ជួប​ប្រទះ ​ហើយ​មតិ​ភាគច្រើន​ជឿថា​ បញ្ហា​នេះ​នឹង​បន្ត​កាន់​តែ​យ៉ាប់យឺន​ទៅៗ។​

អ្នក​វិទ្យាសាស្រ្ត​នយោបាយ លោក​ Cengiz Aktar នៃ​សាកល​វិទ្យាល័យ​ Suleyman Sahក្រុង​អ៊ីស្តង់ប៊ុល​ និយាយ​ថា​ រឿង​នេះ​អាច​បង្ក​ជា​បញ្ហា​សម្រាប់​គណបក្ស​កាន់​អំណាច។

«របាយការណ៍​នេះ​ក៏​ជា​ការបញ្ជាក់​មួយ​ទៀត​ដែរ​អំពី​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​សេដ្ឋកិច្ច។​ នៅ​ពេល​យើង​នឹក​ត្រឡប់​ទៅ​ក្រោយ​វិញឃើញ​ថា ​គណបក្ស AKP ទទួល​បាន​ជោគជ័យ​កន្លង​មក​គឺ​ដោយសារ​តែ​ស្ថានភាព​សេដ្ឋកិច្ច។​ បញ្ហា​នេះ​ប្រាប់​យើង​យ៉ាង​ច្រើន​អំពី​ការខកចិត្ត​របស់​អ្នក​បោះ​ឆ្នោត។​ ដូច្នេះ​ ខ្ញុំ​ថា​ នេះ​គឺជា​រឿង​គួរ​ឲ្យ​បារម្ភ​សម្រាប់​គណបក្ស AKP»។

តួកគី​នឹង​រៀបចំ​ការបោះឆ្នោត​ជាតិ​នា​ថ្ងៃ​ទី១​ ខែ​វិច្ឆិកា​ ហើយ​គណបក្ស​ AKP ​កំពុង​ស្វះ​ស្វែង​រក្សា​សំឡេង​មតិ​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា​ឡើង​វិញ​ បន្ទាប់​ពី​បាន​បាត់បង់​នៅ​ក្នុង​ការបោះឆ្នោត​នៅ​ខែ​មិថុនា។​ ក៏ប៉ុន្តែ ​ការ​រកឃើញ​នៅ​ក្នុង​ការស្ទង់មតិ​នា​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា​ គណបក្ស​នេះ​នឹង​ប្រឈម​ជាមួយ​នឹង​ឧបសគ្គ​ដ៏លំបាក​មួយ៕

ប្រែសម្រួល​ដោយ​ សើ​ សាយ្យាណា

XS
SM
MD
LG