ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គិលានុប្បដ្ឋាកយិកា​អូស្រ្តាលី​ម្នាក់​រង​ការ​ចោទ​ប្រកាន់​ពី​ការ​ផ្តល់​ជំនួយ​ទៅ​កាន់​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី


រូបភាព​បង្ហាញ​ពី​ប្រទេស​ស៊ីរី។ គិលានុប្បដ្ឋាកយិកា​អូស្រ្តាលី​ម្នាក់​រង​ការ​ចោទ​ប្រកាន់​ពី​ការ​ផ្តល់​ជំនួយ​ទៅ​កាន់​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី។

គិលានុប្បដ្ឋាកយិកា​ជន​ជាតិ​អូស្រ្តាលី​ម្នាក់ ​កំពុង​ប្រឈម​ការ​ចោទ​ប្រកាន់​លើ​បទ​ភេរវកម្ម​ពី​ការ​គាំទ្រក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋអ៊ីស្លាម ​ដែល​កំពុង​ប្រយុទ្ធ​ក្នុង​ប្រទេស​ស៊ីរី។

Adam Brookman ​បាន​រង​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​តុលាការ​ទីក្រុង Melbourneនៅ​ថ្ងៃ​អាទិត្យ​នេះពី​ការ​ផ្តល់​ការគាំទ្រ​ដោយ​ចេតនា​ដល់​ក្រុម​ភេរវកម្ម ​និង​បទ​ចោទ​ប្រកាន់​ទី២​ពី​ការ​ធ្វើ​កិច្ចការ​ដោយចេតនា​ដើម្បី​គាំទ្រ​មនុស្ស​ដែល​បាន​ចូល​រួម​នៅ​ក្នុង​សកម្មភាព​គឃ្លើននៅ​បរទេស។

Brookmanអាយុ​៣៩​ឆ្នាំ ​បានចាក​ចេញ​ពី​ប្រទេស​តួកគី​ទៅ​កាន់ប្រទេស​អូស្រ្តាលីវិញ​កាល​ពី​ថ្ងៃ​សុក្រ ដែល​នៅ​ទី​នោះ​ជន​នោះ​លោក​បានសារភាព​ខ្លួន​ជាមួយ​ពួករដ្ឋ​អំណាច​នៅ​ដើម​សប្តាហ៍​នេះ ​បន្ទាប់​ពី​បាន​ទៅ​ដល់​ប្រទេស​ស៊ីរី។ បុរស​ដែល​មាន​កូន​ចំនួន​៥ នាក់​បាន​ប្រាប់បណ្តាញ​ព័ត៌មាន​អូស្រ្តាលី​ថា ​គាត់​បាន​ទៅ​ប្រទេស​ស៊ីរី​ដែល​ជា​ផ្នែកមួយ​នៃ​បេសកកម្ម​មនុស្ស​ធម៌ ​ដែល​នៅ​ទី​នោះ​គាត់​បាន​ត្រូវ​គេ​បង្ខំ​ឲ្យ​ចូលរួម​ក្រុម​ភេរវកម្ម​បន្ទាប់​ពី​គាត់​ត្រូវ​របួស។

Brookman ​នឹង​បង្ហាញ​ខ្លួន​នៅ​តុលាការ​ម្តង​ទៀត​នៅ​ក្នុង​ទីក្រុង Melbourne នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ។

ប្រទេស​អូស្រ្តាលី ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដែល​ជំរុញ​ពីការ​ព្រួយ​កង្វល់​អំពី​ពួក​ជន​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេសដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​មជ្ឈិម​បូព៌ា​ដើម្បី​ចូលរួមប្រយុទ្ធ​ជាមួយ​ក្រុមរដ្ឋ​អ៊ីស្លាម និង​ក្រុម​ជ្រុល​និយមផ្សេង​ៗ​ទៀត។ ប៉ូលិស ​បាន​ចាប់​ផ្តើម​វាយឆ្មក់​ប្រឆាំង​ភេរវកម្ម​ជា​ច្រើននៅ​ទូទាំង​ប្រទេស​អូស្រ្តាលី។ ​លោក​នាយករដ្ឋ​មន្រ្តី​អូស្រ្តាលី Tony Abbott ​បានជំរុញ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ៗ​ជា​ច្រើន ​ហើយ​កំពុង​គាំទ្រ​ច្បាប់​ដែល​ដក​សញ្ជាតិ​អូស្រ្តាលី​ពី​បុគ្គល​ដែល​មាន​សញ្ជាតិ​ពីរ៕

XS
SM
MD
LG