ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទីភ្នាក់ងារ FBI៖ ក្រុម​រដ្ឋ​អ៊ីស្លាម​លើក​ទឹក​ចិត្ត​ជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​១០​នាក់


លោក​ James Comey នាយក​ទីភ្នាក់ងារ​ប៉ូលិស​ FBI ថ្លែង​កំឡុង​សន្និសីទ​កាសែត​មួយ​អំពី​ការ​ចេញ​ផ្សាយ​របាយការណ៍​ស្តី​ពី​ការ​វាយប្រហារ​ថ្ងៃទី១១ ខែកញ្ញា។ សន្និសីទ​កាសែត​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ២០១៥។

អាជ្ញាធរ​ស.រ.អា.​បាន​រារាំង​ការ​ប៉ុនប៉ង​អំពើ​មនុស្សឃាត​ក្នុង​សហរដ្ឋ​អាមេរិក​ អំឡុង​ពេល​ជិត​ដល់​ថ្ងៃ​ឈប់​សំរាក​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ ដោយ​បាន​ចាប់​ខ្លួន​មនុស្ស​ជាង​១០នាក់ ​ដែល​ត្រូវ​ក្រុម​ឧទ្ទាម​រដ្ឋ​អ៊ីស្លាម​បាន​លើក​ទឹកចិត្ត ​ដោយ​ការ​ជួល​ពួកគេ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត។​ នេះ​ជា​ការ​អះអាង​របស់​នាយក​ទីភ្នាក់ងារ​ប៉ូលិស​ FBI ​លោក​ James Comey ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

លោក ​James Comey បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា មាន​ពលរដ្ឋ​អាមេរិកាំង រាប់​សិប​នាក់​ដែល​ទទួល​ឥទ្ធិពល​ពី​ក្រុម​ឧទ្ទាម​រដ្ឋ​អ៊ីស្លាម​ ហើយ​មិន​ត្រូវ​គេ​ដឹង ដោយសារ​តែ​ទិន្ន័យ​ត្រូវ​គេ​រក្សា​ជា​ការ​សម្ងាត់។

លោក​ថ្លែង​ថា​ ការ​ចាប់​ខ្លួន​ជន​ទាំង​១០នាក់​នោះ​គឺ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង រយៈពេល​បួន​សប្តាហ៍​នេះ៕

XS
SM
MD
LG