ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​ចាប់បាន​ជន​សង្ស័យការ​បាញ់ប្រហារ​នៅ​ក្នុង​ក្លិប​ទីក្រុង​ញូវយ៉ក


ជនសង្ស័យ​វាយ​ប្រហារ​ក្លិប​ Reina បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ប៉ូលិស​តួកគី​ក្នុង​ទីក្រុង​អ៊ីស្តង់​ប៊ុលកាល​ពី​ថ្ងៃទី​១៦ មករា​ ២០១៧។
ជនសង្ស័យ​វាយ​ប្រហារ​ក្លិប​ Reina បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ប៉ូលិស​តួកគី​ក្នុង​ទីក្រុង​អ៊ីស្តង់​ប៊ុលកាល​ពី​ថ្ងៃទី​១៦ មករា​ ២០១៧។

លោក​នាយករដ្ឋមន្ត្រីតួកគី​ Binali Yildirim បាន​បញ្ជាក់នៅ​ថ្ងៃ​អង្គារ​នេះ​ថា​អាជ្ញាធរ​បាន​ចាប់ខ្លួនជន​ប្រដាប់អាវុធដែល​ជាប់សង្ស័យ​ថា​បានបាញ់សម្លាប់​មនុស្ស​៣៩​នាក់នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មីនៅ​ក្នុង​ក្លិបរាត្រី​មួយ​ក្នុង​ក្រុងអ៊ីស្តង់ប៊ុល។

លោក Yildirim បានហៅ​ជន​ធ្វើការ​វាយ​ប្រហារនេះ​ថា​ជា «ភេរវជន​អប្រិយ» ម្នាក់​ហើយ​លោកបាននិយាយ​ថាអ្វី​ដែល​សំខាន់នៅ​ពេល​នេះ​គឺ​លាត​ត្រដាង​អំពី​ពួក​ជន​ដែល​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារនេះ។​

កាល​ពី​ពេលមុន​នេះ​ បណ្តាញ​ផ្សាយ​ព័ត៌មាន​តួកគី​ បាន​ផ្សាយ​ថា​អ្នកបាញ់​កាំ​ភ្លើង​វាយ​ប្រហារ​នេះ​ឈ្មោះ​ Abdulkadir Masharipov​ ហើយ​ថា​ជន​នេះ​បានត្រូវ​ចាប់ខ្លួន​នៅ​ក្នុង​ការ​លបឆ្មក់ចូល​លុកមួយ​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​សង្កាត់ Esnyurt នៃ​ក្រុង​អ៊ីស្តង់ប៊ុល​។​

លោក Vasip Sahin អភិបាល​ក្រុងអ៊ីស្តង៊ប៊ុល បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះថា​ស្នាម​ម្រាមដៃ​ Masharipov ដូចគ្នា​នឹង​ស្នាមម្រាមដៃ​អ្នកបាញ់ប្រហារនេះ ហើយ​ថា​គាត់​ជា​ពលរដ្ឋ​អ៊ូសបេគីស្ថាន​ដែល​បានទទួល​ការ​ហ្វឹកហ្វឺន​នៅ​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន​ហើយ​គេមាន​ជំនឿ​ថា​គាត់​បានចូល​ក្នុង​ប្រទេស​តួកគិ​ កាល​ពី​ខែ​មករា​ឆ្នាំ២០១៦។​

លោក Sahin បាននិយាយ​ថា​ «ជា​ការ​ច្បាស់លាស់» ការ​វាយ​ប្រហារ​នេះ​បាន​ត្រូវ​ធ្វើឡើង​ក្នុង​នាមនៃ​ក្រុម​រដ្ឋឥស្លាម។ ​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋឥស្លាម Islam បាន​អះអាង​ទាមទារ​ការ​ទទួល​ខុសត្រូវ​ដល់​ការ​វាយប្រហារនេះ​ ដោយ​ភ្ជាប់ការ​វាយ​ប្រហារ​នេះទៅ​នឹង​កិច្ចប្រតិបត្តិការ​យោធា​របស់តួកគី​ ប្រឆាំង​នឹង​ពួក​វា​ក្នុង​ស៊ីរី៕

XS
SM
MD
LG