ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​​នឹងត្រូវអញ្ចើញ​ឲ្យចូលរួម​កិច្ចពិភាក្សា​សន្តិភាព​នៅស៊ីរី​


មន្រ្តី​ការ​បរទេស​រុស្ស៊ី​ Sergey Lavrov​ (ស្តាំ) និង​មន្រ្តី​ការបរទេស​លោក John Kerry កំពុង​និយាយ​គ្នាមុន​ពេល​កិច្ចពិភាក្សានៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃទី​២៤ មិនា​ ២០១៦។
មន្រ្តី​ការ​បរទេស​រុស្ស៊ី​ Sergey Lavrov​ (ស្តាំ) និង​មន្រ្តី​ការបរទេស​លោក John Kerry កំពុង​និយាយ​គ្នាមុន​ពេល​កិច្ចពិភាក្សានៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃទី​២៤ មិនា​ ២០១៦។

រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​តួកគី​និយាយ​ថា ​មន្ត្រី​ស.រ.អា.​នឹងត្រូវ​ប្រទេស​តួកគី​និង​រុស្ស៊ី​អញ្ជើញឲ្យ​ចូលរួម​កិច្ចពិភាក្សា​សន្តិភាព​ប្រទេស​ស៊ីរី​ជាថ្មី​ ដែលនឹង​រៀបចំ​ឡើង​នៅ​ប្រទេស​កាហ្សាក់ស្ថាន ​នៅខែ​នេះ។ លោក Mevlut ​Cavusoglu ​បាន​បង្ហាញ​ជំហរ​យ៉ាងច្បាស់​ថា​ លោក​គាំទ្រឲ្យ​មាន​ការចូលរួម​របស់​ស.រ.អា.ក្នុង​កិច្ច​ពិភាក្សា​នោះ ​តែ​ប្រទេស​រុស្ស៊ី​នៅមិនទាន់​ប្រកាស​ជំហរ​ជាផ្លូវការ​នៅឡើយ​ទេទាក់ទង​នឹង​ការ​អញ្ជើញ​មន្ត្រី​អាមេរិក​នេះ។ ​លោក Mevlut បាន​និយាយ​តាម​សម្តីដើម​ថា​ ជាដំបូង​ ដូចដែល​លោកអ្នកបាន​ដឹង​ហើយ​ថា យើង​បាន​ព្រមព្រៀង​គ្នាជាមួយ​រុស្ស៊ី​ក្នុង​ការ​អញ្ជើញ​មន្ត្រីស.រ.អា.​នេះ។ ខ្ញុំ​បាន​និយាយ​ជាមួយ​លោក​ Sergei Lavrov រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី ​ហើយ​យើងបាន​ព្រមព្រៀង​គ្នា​ថា ​នឹង​អញ្ជើញ​មន្ត្រី​អាមេរិក​ចូលរួម។ ​យើងមិន​បដិសេធ​តួនាទី​របស់​ស.រ.អា.​ទេ។​

លោក ​Sean Spicer ​អនាគត​អ្នក​នាំពាក្យ​សេតវិមាន​សម្រាប់​ប្រធានាធិបតី​ជាប់ឆ្នោត ​Donald Trump ​បាន​និយាយកាលពី​ថ្ងៃសុក្រ​ថា ​រុស្ស៊ី​បាន​អញ្ជើញ​មន្ត្រីរដ្ឋបាល​លោក​ Trump ​ឲ្យ​ចូលរួម​កិច្ចពិភាក្សា​សន្តិភាព​នេះ៕

XS
SM
MD
LG