ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​នៅតែ​មិន​ហ៊ាន​រាយការណ៍​រឿង​ពុករលួយ​ដោយ​ខ្លាច​ជាប់​ទោស​ដល់​ខ្លួន

រូបឯកសារ៖ ប្រជាពលរដ្ឋ​នៃ​បណ្តាញ​សហគមន៍​២៤​ខេត្តក្រុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៤​នេះ​បាន​ដាក់​ញត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​និង​រដ្ឋសភា​កម្ពុជា​នៅ​ទី​ក្រុង​ភ្នំពេញ ​ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋ​ទាំង​ពីរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។ (ស៊ុយ ហ៊ាមខេមរា/VOA)

លោក​ ព្រាប កុល ថា ការ​បារម្ភ​របស់​ពលរដ្ឋ​នេះ​គឺ​ដោយសារតែ​ការ​មិន​ទុកចិត្ត​ស្ថាប័ន​រដ្ឋ និង​ការ​អនុវត្តន៍​ច្បាប់​មិន​ទាន់​ម្មត់ចត់​នៅ​ឡើយ។

ប្រជាពលរដ្ឋ​កម្ពុជា​នៅតែ​មាន​ការ​ភ័យខ្លាច​នឹង​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុក​រលួយ ជាពិសេស​គឺ​ទាក់ទងនឹង​ការ​រាយការណ៍​អំពី​អំពើ​ពុករលួយ​ ដោយ​ខ្លាច​ថា​មាន​ទោស​ដល់​ពួកគេ​វិញ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង​កម្មវិធី Hello VOA ប្រចាំខែ នៅ​ថ្ងៃព្រហស្បតិ៍​នេះ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​បាន​បន្ត​ថា ការ​បារម្ភ​របស់​ពលរដ្ឋ​នេះ​គឺ​ដោយសារតែ​ការ​មិន​ទុកចិត្ត​ស្ថាប័ន​រដ្ឋ និង​ការ​អនុវត្តន៍​ច្បាប់​មិន​ទាន់​ម្មត់ចត់​នៅ​ឡើយ ដែល​លោក​ថា អ្នក​មាន​អំណាច​នានា​មិន​សូវ​គេ​ហ៊ាន​ប៉ះពាល់​ទេ ទោះបីជា​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្តី។

រូបឯកសារ៖ លោក ព្រាប កុល នាយកប្រតិបត្តិនៃ​អង្គការតម្លាភាពកម្ពុជាចូល​រួម​ពិភាក្សា​អំពី​«តើយុវជន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ឆ្លង​ជំងឺ​ពុករលួយ​ដែរ​ឬ​ទេ?‍» នៅ​ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​អំពី​ការ​ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ថ្ងៃព្រហស្បតិ៍​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

លោកថា ប្រទេស​កម្ពុជា​កំពុង​តាក់តែង​សេចក្តី​ព្រាង​ច្បាប់ ដើម្បី​ការពារ​សាក្សី និង​អ្នក​រាយការណ៍​ទាំងឡាយ ដែល​ការណ៍​នេះ​ធ្វើឲ្យ​លោក​សង្ឃឹម​ថា ការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុករលួយ​នឹង​មាន​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​ពលរដ្ឋ។

លោក ព្រាប កុល ក៏បាន​ជំរុញ​ដល់​អ្នក​នយោបាយ​កំពូលៗ​របស់​ប្រទេស ឲ្យ​គិតគូរ​ជា​អទិភាព​ចំពោះ​ឆន្ទៈនយោបាយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុករលួយ ជាជាង​ការ​គិតគូរ​តែ​ពី​គោលនយោបាយ និង​សារនយោបាយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG