ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump នឹង​ចាត់​វិធានការ​ខ្លាំងក្លា​ចំពោះ​ការ​វាយប្រហារ​ដោយ​ជាតិគីមី​នៅក្នុង​ប្រទេស​ស៊ីរី


លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ចូលរួម​កិច្ចប្រជុំ​ជាមួយ​នឹង​គណៈរដ្ឋមន្ត្រី​របស់​លោក​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កាល​ពី​ថ្ងៃចន្ទ​បាន​ថ្កោលទោស​យ៉ាងខ្លាំង​លើ​ការ​វាយប្រហារ​ដោយ​អាវុធគីមី​នៅក្នុង​ប្រទេសស៊ីរី​ ដោយ​លោក​បាន​ថ្លែង​ថា​ លោក​នឹង​ធ្វើ​ការ​សម្រេច​ក្នុង​រយៈពេល​ពី​២៤ម៉ោង​ទៅ​៤៨ម៉ោង​ អំពីចំណាត់ការ​របស់​សហរដ្ឋអាមេរិក​ចំពោះ​ហេតុការណ៍​នេះ។

លោក Trump បាន​ថ្លែង​ទៅ​កាន់​គណៈរដ្ឋមន្រ្តី​របស់​លោក​នៅក្នុង​កិច្ចប្រជុំ​នៅឯ​សេតវិមាន​ថា​ សហរដ្ឋអាមេរិក​នឹង​ស្វែងរក​អ្នក​ដែល​ត្រូវ​ទទួល​ខុសត្រូវ​លើ​ការ​វាយប្រហារ​នេះ​ មិន​ថា​ជាប្រទេស​ស៊ីរី​ រុស្ស៊ី ​អ៊ីរ៉ង់​ ឬក៏​ពួកគេ​ទាំងអស់​ជា​អ្នក​ចូល​រួម​ធ្វើ​នោះទេ»។ លោក​បាន​ថ្លែង​ថា «យើង​នឹង​ត្រួតពិនិត្យ​មើល​បញ្ហា​នេះ​យ៉ាង​ហ្មត់ចត់​ និង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត»។ រដ្ឋមន្រ្តី​ការពារ​ប្រទេស​លោក Jim Mattis បាន​និយាយ​ថា​សហរដ្ឋអាមេរិក​នឹង​មិន​ចាត់វិធានការ​យោធា​ប្រឆាំង​នឹង​ស៊ីរី​ទេ​ បន្ទាប់​ពី​លោក Trump​ បាន​សរសេរ​នៅក្នុង ​Twitter ថា​នឹង​មាន «ការ​សង​ត្រឡប់​មក​វិញ»​ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា «ជា​ការ​វាយប្រហារ​ដោយ​អាវុធគីមី​ដែល​មិន​ចេះគិត»នៅក្នុង​តំបន់​ដាម៉ាស​ដែល​គ្រប់គ្រង​ដោយ​ពួកឧទ្ទាម​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​៤០នាក់​កាល​ពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន។

យោងតាម​ចក្រភព​អង់គ្លេស​បាន​ឲ្យ​ដឹង​ថារដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស​ លោក Boris Johnson ​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ស្តីទី​សហរដ្ឋអាមេរិក​ លោក John Sullivan ហើយ​រដ្ឋមន្រ្តី​ទាំងពីរបាន​យល់ស្រប​ថា​ ផ្អែក​លើ​សេចក្តី​រាយការណ៍​នា​ពេល​ថ្មីៗ​នេះ​ និង​របាយការណ៍​ពី​សមរភូមិ​ បង្ហាញ​ថា​ ការ​វាយប្រហារ​នេះ​ដូច​ទៅ​នឹង​ការ​វាយប្រហារ​ដោយ​ជាតិគីមី​កាល​ពី​លើក​មុន​ធ្វើ​ឡើង​ដោយ​របប​គ្រប់គ្រង Assad ៕

XS
SM
MD
LG