ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ​សន្យា​និរទេស​ជន​អន្តោប្រវេសន៍​គ្មានឯកសារ​រាប់​លាន​នាក់​នៅពេល​ដែលលោក​ចូលកាន់​ដំណែង


លោក​ដូណាល់ ត្រាំ​ (Donald Trump) ប្រធានា​ធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋ​អាមេរិកនិយាយ​ថា ​លោក​នឹង​និរទេស​ជន​អន្តោប្រវេសន៍​ ដែល​គ្មាន​ឯកសារ​ត្រឹមត្រូវពី២​លាន​ទៅ​៣​លាន នាក់​ ដែល​មាន​ប្រវត្តិ​ឧក្រិដ្ឋកម្ម​នៅពេល​ដែល​លោកកាន់​ដំណែង​ជា​ប្រធានា​ធិបតី។
លោក​ដូណាល់ ត្រាំ​ (Donald Trump) ប្រធានា​ធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋ​អាមេរិកនិយាយ​ថា ​លោក​នឹង​និរទេស​ជន​អន្តោប្រវេសន៍​ ដែល​គ្មាន​ឯកសារ​ត្រឹមត្រូវពី២​លាន​ទៅ​៣​លាន នាក់​ ដែល​មាន​ប្រវត្តិ​ឧក្រិដ្ឋកម្ម​នៅពេល​ដែល​លោកកាន់​ដំណែង​ជា​ប្រធានា​ធិបតី។

លោក​ដូណាល់ ត្រាំ​ (Donald Trump) ប្រធានា​ធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋ​អាមេរិកនិយាយ​ថា ​លោក​នឹង​និរទេស​ជន​អន្តោប្រវេសន៍​ ដែល​គ្មាន​ឯកសារ​ត្រឹមត្រូវពី២​លាន​ទៅ​៣​លាន នាក់​ ដែល​មាន​ប្រវត្តិ​ឧក្រិដ្ឋកម្ម​នៅពេល​ដែល​លោកកាន់​ដំណែង​ជា​ប្រធានា​ធិបតី​ ហើយ​រក្សា​ពាក្យ​សន្យារបស់​លោក​នៅពេលធ្វើ​យុទ្ធនាការ​ឃោស​នា​បោះឆ្នោតដែល​លោក​បាន​សន្យា​ថា ​នឹង​ស្ថាបនា​របង​នៅ​តាម​បណ្តោយ​ព្រំ​ដែន​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ម៉ិចស៊ិច​ ដើម្បីរារាំង​ជន​ចំណាក​ស្រុក​ខុសច្បាប់​មិនឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។

​លោក​ប្រធានា​ធិបតី​ជាប់​ឆ្នោត Donald Trump ​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ CBS ​ក្នុង​កម្មវិធី 60 នាទី​ថា «​អ្វី​ដែល​យើង​កំពុង​ធ្វើគឺ ​ធ្វើ​ឲ្យ​មនុស្ស​មាន​ប្រវត្តិ​ខាង​ឧក្រិដ្ឋ​កម្ម ​ដូចជា​សមាជិក​ក្រុម​អ្នកលេង ​មេជួញ​ដូរ​ថ្នាំ​ញៀន ​ដែល​មនុស្ស​ទាំង​នោះមាន​ប្រហែល​២​លាននាក់ ឬ​អាចមាន​ចំនួន​៣​លាននាក់ ​ដែល​យើង​នឹង​យក​ពួកគេ​ចេញ​ពីប្រទេស​របស់យើង ឬ​យើង​នឹង​ដាក់​គុក​ពួកគេ‍។ ក៏ប៉ុន្តែ ​យើង​នឹង​យក​ពួកគេ​ចេញ​ពី​ប្រទេស​របស់​យើង ​ពួកគេ​មក​នៅ​ទី​នេះ​ខុសច្បាប់‍»។

ក្នុង​ការ​ដក​ស្រង់​ចេញ​សម្ភាសន៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​មុនពេល​ការ​ចេញ​នៅ​យប់​ថ្ងៃ​អាទិត្យ​របស់​បណ្តាញ​ទូរទស្សន៍​នោះ ​លោក Trump បាន​និយាយ​ថា ​លោក​មាន​គោល​បំណង​ស្ថាបនា​របង ​ដែល​ជាការ​សន្យាក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំងពី​ពួក​អ្នកគាំទ្រ​របស់​លោក។ ​ក៏ប៉ុន្តែ ​ផ្នែកមួយ​នៃ​ឧបសគ្គ​នោះ ប្រហែល​ជា​ការ​សាងសង់របងនោះ។

​មហាសេដ្ឋី​អចលន​ទ្រព្យ​ ដែល​និយាយ​មិន​សំចៃ​មាត់ ​បាន​និយាយ​ថា «ខ្ញុំ​ធ្វើ​កិច្ច​ការ​បាន​ល្អ​លើបញ្ហា​អ្វី​ដែល​ហៅ​ថា ​ការ​សាងសង់​របង‍»។​ លោក​បាន​សន្យា​នឹង​ធ្វើ​ឲ្យ​ប្រទេស​ម៉ិចស៊ិចបង់​ប្រាក់ថ្លៃ​របង​នៅ​តាម​ព្រំ​ដែន​នោះ ​ក៏ប៉ុន្តែ ​ប្រទេស​ជិត​ខាង​ភាគខាង​ត្បូង​របស់​សហរដ្ឋ​អាមេរិកនោះ​និយាយថា ​ខ្លួន​នឹង​មិន​បង់ប្រាក់​សម្រាប់​ការ​ស្ថាបនា​របង​នៅ​តាម​ព្រំ​ដែន​នោះ​។

​និយាយ​រួម ​ជន​អន្តោ​ប្រវេសន៍​គ្មានឯកសារប្រហែល​១១លាននាក់ ​រស់​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​ក៏ប៉ុន្តែ ​លោក Trump ​បាន​និយាយ​ថា ​បន្ទាប់​ពី​ព្រំ​ដែន​បាន​ការ​ពារ​ហើយ​ក្រុម​មុនដំបូង​នៃជន​អន្តោប្រវេសន៍​ដែល​រំលោភច្បាប់ត្រូវ​បាន​និរទេស​ខ្លួន ​រដ្ឋា​ភិបាល​របស់​លោក ​នឹង​សម្រេចពី​អ្វី​ដែល​ត្រូវ​ធ្វើ​បន្ទាប់​ចំពោះ​ជន​ចំណាក​ស្រុក​ដែល​គ្មានឯក​សារ​នៅ​សេសសល់​រាប់​លាននាក់​ទៀត​ ដែល​កំពុង​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នោះ៕

XS
SM
MD
LG