ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ​ សម្តែង​សុទិដ្ឋិនិយម​នៅ​ពេល​កិច្ច​ចរចា​ពាណិជ្ជកម្ម​រវាង​ស.រ.អា.​និង​​ចិន​បន្ត​ធ្វើ​ឡើង


ប្រធានាធិបតី ត្រាំ បង្ហាញ​លិខិត​ទទួល​ពី​ប្រធានាធិបតី​ចិន ស៊ី ជិនពីង នៅ​ពេល​លោក​ប្រកាស​បើក​ការ​ចរចា​ជាមួយ​ចិន នៅ​ពេលជួប​ជាមួយ​ប្រតិភូ​ពិសេស​ពី​ចិន នៅ​សេត​វិមាន កាល​ពី​ថ្ងៃ​ទី១១ តុលា ២០១៩។
ប្រធានាធិបតី ត្រាំ បង្ហាញ​លិខិត​ទទួល​ពី​ប្រធានាធិបតី​ចិន ស៊ី ជិនពីង នៅ​ពេល​លោក​ប្រកាស​បើក​ការ​ចរចា​ជាមួយ​ចិន នៅ​ពេលជួប​ជាមួយ​ប្រតិភូ​ពិសេស​ពី​ចិន នៅ​សេត​វិមាន កាល​ពី​ថ្ងៃ​ទី១១ តុលា ២០១៩។

​លោក​ប្រធានាធិបតី​ស.រ.អា. ដូណាល់ ត្រាំ​ បាន​សម្តែង​សុទិដ្ឋិនិយមនៅ​ពេល​ស.រ.អា.​និង​ប្រទេស​ចិន​បន្ត​កិច្ច​ចរចា​ពាណិជ្ជកម្ម​កាល​ពី​ថ្ងៃ​សុក្រ ​នៅ​ពេល​គេ​រំពឹង​ថា​ យ៉ាង​ហោច​ណាស់​នឹង​មាន​កិច្ច​ព្រម​ព្រៀង​ដោយ​ផ្នែក​ដែល​អាច​បញ្ចៀស​មិន​ឱ្យ​មាន​កំណើន​ពន្ធដារ។

លោក ត្រាំ​ បាន​សរសេរ​នៅ​លើ​ Twitter ​កាល​ពី​ថ្ងៃ​សុក្រ​ថា៖ «ហេតុការណ៍​ល្អៗ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​កិច្ច​ចរចា​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន។ មាន​អារម្មណ៍​កក់​ក្តៅ​ជាង​កាល​ពី​ពេល​ថ្មីៗ​នេះ។​ខ្ញុំ​នឹង​ជួប​ជាមួយ​ឧប​នាយក​រដ្ឋ​មន្ត្រី​ចិន​នៅ​ថ្ងៃសុក្រ​នេះ។ ទាំង​អស់​គ្នា​ចង់​ឱ្យ​មាន​អ្វី​ជា​ដុំ​កំភួន​កើត​មាន​ឡើង»។

លោក​ប្រធានាធិបតី​មាន​កំណត់​នឹង​ជួប​ជាមួយ​លោក​ Liu He ​ឧប​នាយក​រដ្ឋមន្ត្រី​ចិន​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ តាម​ពេល​វេលា​ក្នុង​តំបន់​ខាង​កើត​ស.រ.អា.​នៅ​ក្នុង​បន្ទប់​រាង​ពងក្រពើ​នៃ​សេតវិមាន។

ការ​យក​ពន្ធដារ​នៅ​ពេល​បច្ចុប្បន្ន​ចំនួន​២៥​ភាគរយ​លើ​ទំនិញ​ចិន​មាន​តម្លៃ​២៥០​ពាន់​លាន​ដុល្លារ​មាន​កំណត់​នឹង​ឡើង​ដល់​៣០​ភាគ​រយ​នៅ​ថ្ងៃ​ទី​១៥​ខែ​តុលា ហើយ​ការ​បង្កើន​ពន្ធ​ចំនួន​១៥​ភាគរយ​ថែម​ទៀត​មាន​កំណត់​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ។ ប្រទេស​ចិន​បាន​បង្ហាញ​សញ្ញា​ថា ​ខ្លួន​នឹង​សង​សឹក​ប្រសិន​បើ​ស.រ.អា.​នឹង​បង្កើន​ការ​ដក​ពន្ធដារ​ទាំង​នេះ។

បញ្ហា​នាំ​ឱ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​សេដ្ឋ​កិច្ច​ធំ​បំផុត​ក្នុង​ពិភព​លោក​ មាន​រួម​បញ្ចូល​ការ​បង្ខំ​ឱ្យ​ផ្ទេរ បច្ចេកវិជ្ជា​ ការ​លួច​កម្មសិទ្ធិ​បញ្ញា​ និង​ឧបសគ្គ​ក្នុង​ការ​មិនយក​ពន្ធគយ​លើ​ទំនិញ​ផ្សេង​ទៀត៕

XS
SM
MD
LG