ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការចរចា​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន ​បន្ត​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បត៍​ខាង​មុខ​នេះ


លោក Liu He ឧបនាយករដ្ឋ​មន្រ្តី​ចិន (រូប​ស្តាំ) ជួប​ប្រជុំ​ជាមួយ​នឹង​លោក Robert Lighthizer តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ និង​​លោក Steven Mnuchin រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ក្រុង​សៀងហៃ កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។
លោក Liu He ឧបនាយករដ្ឋ​មន្រ្តី​ចិន (រូប​ស្តាំ) ជួប​ប្រជុំ​ជាមួយ​នឹង​លោក Robert Lighthizer តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ និង​​លោក Steven Mnuchin រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ក្រុង​សៀងហៃ កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។

សេតវិមាន ប្រាប់​ឲ្យ​ដឹងថា ការចរចា​ពាណិជ្ជកម្ម​ជុំ​ថ្មី​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន នឹង​ចាប់ផ្តើម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ព្រហស្បត៍​សប្តាហ៍​នេះ។ សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន បាន​ប្រាប់​ឲ្យ​ដឹង​ថា «លោក Robert Lighthizer តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ និងលោក Steven Mnuchin រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក នឹង​ស្វាគមន៍​គណៈប្រតិភូ​ចិន​ដែល​ដឹកនាំ​ដោយ​លោក Liu He ឧបនាយករដ្ឋ​មន្រ្តី​ចិន​ដើម្បី​បន្ត​ការចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី១០ ខែ​តុលា ​ឆ្នាំ​២០១៩​នេះ។​

​ប្រធាន​បទ​នៃ​ការ​ចរចា​នោះ ​នឹង​រួម​ទាំង​ការ​បង្ខំ​ឲ្យ​ផ្ទេរ​បច្ចេក​វិទ្យា សិទ្ធិ​កម្មសិទ្ធ​បញ្ញា សេវាកម្ម ឧបសគ្គ​នៃ​ការ​មិន​យក​ពន្ធគយ កសិកម្ម»។

ភាគី​ទាំង​២ ​បាន​ធ្វើ​ការ​ចរចា​ដ៏​សំខាន់​កាល​ពី​លើកមុន​នៅ​ក្នុង​ខែ​កក្កដា ក៏ប៉ុន្តែ ​មិន​មាន​ការ​បំបែក​ភាព​ទាល់ច្រក​ដ៏​សំខាន់​នៅ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បង្អស់​២​របស់​ពិភពលោក​ទេ។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​យក​ពន្ធគយ​គ្នា​ទៅវិញ​ទៅមក​អស់​រយៈ​ពេល​ជាង​១ឆ្នាំ ​ដែលចេញមក​ពី​ការ​ទាមទារ​កាល​ពី​ដំបូង​របស់​ប្រធានា​ធិបតី​ត្រាំ​ឲ្យធ្វើ​ការ​ផ្លាស់​ប្តូរការ​ធ្វើ​ពាណិជ្ជកម្ម ការផ្គត់ផ្គង់​ប្រាក់​ដោយរដ្ឋ​ដល់​ក្រុមហ៊ុន​ឯកជន​ និង​កម្មសិទ្ធិ​បញ្ញា​របស់​ចិន។ ចិន និយាយ​ថា គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក ​មាន​គោលបំណង​ព្យាយាម​បង្អាក់​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ប្រកួត​ប្រជែង។

ស្ថានភាព​នេះ ​បាន​ធ្វើ​ឲ្យ​មាន​ភាព​មិន​ប្រាកដ​ប្រជា​នៅ​ទីផ្សារ​ហិរញ្ញវត្ថុ​ហើយ​និង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ស្វះស្វែង​ដោះ​ស្រាយ​ផលប៉ះពាល់​នៃ​ការ​យក​ពន្ធគយ​នេះ៕

XS
SM
MD
LG