ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា​សហរដ្ឋអាមេរិក​មាន​ឆន្ទៈ​ជជែក​ជាមួយ​កូរ៉េ​ខាងជើង​នៅក្រោម​លក្ខខណ្ឌ​សមស្រប


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​សមាជិក​នៃ​សមាគម​អភិបាល​ជាតិ​ នៅ​ក្នុង​បន្ទប់ State Dining Room នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​បង្ហាញ​ឆន្ទៈ​ដើម្បី​ពិភាក្សា​ជាមួយ​កូរ៉េ​ខាងជើង​ ប៉ុន្តែ​នៅ «ក្រោម​លក្ខខណ្ឌ​សមស្រប» ខណៈ​ព្រមាន​ថា​ប្រសិន​បើ​ទីក្រុង​ព្យុងយ៉ាង​មិន​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​ និង​កាំជ្រួញ​ម៉ីស៊ីល​ផ្លោង​ឆ្លង​ទ្វីប របស់​ខ្លួន​នោះទេ​ នឹង​មាន​ការ​បាត់បង់​ «អាយុ​ជីវិត​មនុស្ស​ ដែល​គ្មាន​អ្នកណា​អាច​គិត​ដល់ និង​មិន​ដែល​គិត​ដល់​នោះ»។

លោក Trump បាន​និយាយ​កាល​ពី​ថ្ងៃចន្ទ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​អភិបាល​រដ្ឋ​នានា​ នៅ​ឯ​សេតវិមាន​ ដោយ​លោក​បាន​បញ្ជាក់​ពី​ឆន្ទៈចរចា​បស់​កូរ៉េ​ខាងជើង​នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ​តាមរយៈ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in ថា «ពួក​គេ​ចង់​ចរចា» ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

លោក​ប្រធានាធិបតី​បាន​ប្រកាស​ថា​នឹង​ត្រូវ​ធ្វើ​អ្វី​ម៉្យាង​ដើម្បី​លុប​បំបាត់​ការ​គំរាម​កំហែង​ដល់​សហរដ្ឋអាមេរិក​ និង​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ពី​សំណាក់​អាវុធប្រល័យ​លោក​របស់​កូរ៉េ​ខាងជើង​ដោយ​លោក​បាន​និយាយ​ថា «យើង​នឹង​រង់ចាំ​មើល​ថា​នឹង​មាន​អ្វី​កើត​ឡើង»។ លោក Scott Snyder អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​ពី​បញ្ហា​កូរ៉េ​នៅ​ឯ​ក្រុមប្រឹក្សា​ទំនាក់ទំនង​ការបរទេស​បាន​ថ្លែង​ថា «ទាំង​លោក Trump និង​លោក Kim Yong-Chul ​ឧត្តមសេនីយ៍​និង​ជា​ប្រធាន​ចារកម្ម​កូរ៉េខាងជើង​ បាន​បង្ហាញ​ពី​ឆន្ទៈ​ចរចា​គ្នា​នេះ»។ ប៉ុន្តែ​មិនទាន់​មាន​ការ​ឯកភាព​គ្នា​អំពី​អ្វី​ដែល​ភាគី​ទាំងពីរ​ត្រូវ​ចរចា​គ្នា​នៅ​ឡើយ​ទេ៕

XS
SM
MD
LG