ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ត្រាំ​៖ ​អាមេរិក​នឹង​យក​ពន្ធគយ​លើ​ទំនិញ​របស់​សហ​ភាព​អឺរ៉ុប​ ដែល​មាន​តម្លៃ១១​ពាន់​លាន​ដុល្លារ


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងអំឡុងពេលជំនួបជាមួយនឹងប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sisi នៅការិយាល័យរបស់លោកក្នុងសេតវិមាន កាលពីថ្ងៃទី០៩ ខែមេសា​ ឆ្នាំ២០១៩។ 
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងអំឡុងពេលជំនួបជាមួយនឹងប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sisi នៅការិយាល័យរបស់លោកក្នុងសេតវិមាន កាលពីថ្ងៃទី០៩ ខែមេសា​ ឆ្នាំ២០១៩។ 

គ្រប់​ពេល​ទាំង​អស់ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បាន​កាត់​សេចក្តី​ប្រឆាំង​នឹង​ភាគីទាំង២។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ ​និយាយថា ​សហរដ្ឋ​អាមេរិក​នឹង​យក​ពន្ធគយ​ថ្មី​លើ​ការនាំ​ចេញ​ទំនិញ ដែល​មាន​តម្លៃ​ជាង​ ១១​ ពាន់​លាន​ដុល្លារ​ មកពី​សហភាព​អឺរ៉ុប​ បន្ទាប់​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​សម្រេចកាល​ពី​ឆ្នាំ​ទៅ​ថា ​សហភាព​អឺរ៉ុប​បាន​ផ្តល់​ប្រាក់​ជួយ​ឧបត្ថម្ភ​ខុសច្បាប់​ដល់​ក្រុម​ហ៊ុន​ផលិត​យន្តហោះ Airbus។

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ក្នុងការ​សម្រេច​ កាល​ពី​ខែ​ឧសភា​ឆ្នាំ​មុន​បាន​សម្រេច​ថា ​ប្រទេស​នានា​នៅ​តំបន់​អឺរ៉ុប​បាន​ផ្តល់​ប្រាក់​ ២២ពាន់​លាន​ដុល្លារ​ ដើម្បី​ជួយ​ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus ដើម្បី​ជួយ​ស្ថាបនា​យន្តហោះ​ធុន A380 និង A350 ​របស់​ខ្លួន ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ក្រុម​ហ៊ុន​ផលិត​យន្តហោះ Boeing របស់​សហរដ្ឋ​អាមេរិក ​ដែល​ជា​គូ​ប្រកួត​ប្រជែង។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​ កាល​ពី​ថ្ងៃ​អង្គារ​ថា ​ចាប់​តាំង​ពី​អង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក (WTO) បាន​សម្រេច​ថា ​ការ​ជួយ​ឧបត្ថម្ភ​ប្រាក់​របស់​រដ្ឋ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សហរដ្ឋ​អាមេរិក​នោះ ​សហរដ្ឋ​អាមេរិក​ឥឡូវនេះ​នឹង​យក​ពន្ធ​គយ​លើ​ផលិត​ផល​របស់​សហភាព​អឺរ៉ុប​ ដែល​មាន​តម្លៃ​ ១១​ពាន់​លាន​ដុល្លារ។​សហភាព​អឺរ៉ុប​បានឆ្លៀត​យក​ប្រយោជន៍ពី​សហរដ្ឋ​អាមេរិក​អំពី​ពាណិជ្ចកម្ម​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ការណ៍​នេះនឹង​បញ្ឈប់​នៅ​ពេល​ឆាប់​ៗ​នេះ។

សហភាព​អឺរ៉ុប ​និង​សហរដ្ឋ​អាមេរិក​មាន​ជម្លោះ​នឹង​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ស្តី​ពី​ជួយ​ឧបត្ថម្ភប្រាក់​របស់​រដ្ឋ​ទៅ​វិញ​ទៅមក​ដល់​ក្រុម​ហ៊ុន​យន្តហោះ Airbus ​និង​ក្រុមហ៊ុន Boeing ដែល​មាន​មុន​តាំង​ពីការ​កាន់​ដំណែងចំនួន​ ២៧ ​ខែ​របស់​ប្រធានា​ធិបតី​ត្រាំ។ គ្រប់​ពេល​ទាំង​អស់ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បាន​កាត់​សេចក្តី​ប្រឆាំង​នឹង​ភាគីទាំង ២៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG